30 C
Phnom Penh

រដ្ឋាភិបាល​​​លុប​​​ចោល​​​ដីសម្បទាន​​​បន្ថែម​​​ទៀត​​​នៅ​​​ពេល​​​មានការ​​​បាត់​​​បង់ ​​​ព្រៃ​ឈើ​​​កាន់តែ​​​ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិល​មិញ ក្រសួង​​​កសិកម្ម​​​បាន​​​ប្រកាស​​​ថា ចាប់​​​តាំងពី​​​​​​ការ​​​បោះ​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៣​មក​​​ ក្រសួង​​​បាន​​​លុប​​​ចោល​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​ប្រាំបី​​​ ដែល​​​គ្រប​​​ដណ្តប់លើ​​​ផ្ទៃដី​​​ទំហំ ៥០.០០០ហិកតា​​​​​​ជា​​​កម្ម​​​សិទ្ធិរបស់​​​ក្រុមហ៊ុន​​មួយ​ចំនួន​ដែល​​​មិន​​​បាន​​​គោរព​​​តាម​​​កិច្ច​​​សន្យា​​​របស់ខ្លួន​​​​​​ជាមួយ​​​រដ្ឋាភិបាល ហើយ​​​បាន​​​កាត់​​​ដីទំហំ​​​ជិត​​​​​​១០០.០០០ហិកតា​​​​​​ចេញពី​​​​សម្បទាន​​​បួន​​​ផ្សេង​ទៀត។

សេចក្តី​ប្រកាស​​​នេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់​ពី​​​មាន​​​កា​​​រចេញ​ផ្សាយ​​​ទិន្នន័យ​​​ពីផ្កាយ​រណប​​​ថ្មី​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​ពី​​​សាកស​​​វិទ្យាល័យ​ម៉ារីលែន (University of Maryland) បង្ហាញថា ដីសម្បទាន​​​សេដ្ឋកិច្ច​​​​​​​​បន្តជា​​​បញ្ហាដ៏ធំ​​​នៃការ​​​កាប់​​​បំផ្លាញព្រៃ​ឈើ​​​ដ៏​​​រាល​​​ដាល​​​ទូទាំង​​​ប្រ​​​ទេសអំឡុង​​​ឆ្នាំនៃការ​​​បោះ​​​ឆ្នោត។

លោក អៀង សុផាល្លែត អនុរ​​​ដ្ឋលេខាធិការ​​​ក្រសួង​​​កសិកម្ម​​​ និង​​​ជា​​​ប្រធាន​ខុទ្ទកាល័យ​របស់់លោក​​​​​​​​​​​រដ្ឋ​មន្ត្រី​​​​​​បាន​​​ចេញ​​​ផ្សាយ​​​តួលេខ​​​ថ្មី​​​ស្តីពីដីសម្បទាន​​​សេដ្ឋកិច្ចដែលបាន​​​លុប​​​ចោល និង​​​​​​បាន​​​កាត់​​​បន្ថយ​ទំហំ​​​​​​នៅ​​​សនិ្នសីទ​​​កាសែត​​​មួយ​​​កាលពី​​​ព្រឹក​​​ម្សិលមិញ។  ដីសម្បទាន​​​សេដ្ឋ​កិច្ច​​​ទាំង​​​នេះ​​​ស្ថិត​​​នៅក្នុង​​​ខេត្ត​​​ក្រចេះ សៀម​​​រាប ឬ​​​ខេត្ត​​​ស្ទឹង​​​ត្រែង។

លោក សុផាល្លែត បាន​​​មាន​​​ប្រសាសន៍ថា ក្រសួង​​​​​​បាន​​​ពិនិត្យ​​​មើល​​​​​​ដីសម្បទាន​​​សេដ្ឋ​កិច្ច​នៅក្នុង​​​ខេត្ត​​​ផ្សេង​​​ៗ​​​ទៀត​​​ជា​​​ផ្នែក​​​មួយ​​​នៃការ​​​ពិនិត្យ​​​មើល​​​ទូទាំង​​​ប្រទេស​​​ដែល​​​បញ្ជាដោយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាលពី​​​ឆ្នាំ​​​២០១២​​​រកឃើញ​​​​ក្រុមហ៊ុន​​​ដែល​​​មិន​​​បាន​​​អភិវឌ្ឍ​​​ដី​​​ដែលពួកគេ​​​ទទួលបាន​​​ ឬបើ​​​មិន​​​ដូច្នោះទេ បាន​​​រំលោភ​​​កិច្ចសន្យា​​​របស់ខ្លួន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រសួង​​​កសិកម្ម​​​​​​កំពុង​​​បន្ត​​​ពិនិត្យ​​​​​​ក្រុម​​​ហ៊ុន​​​ទាំង​​​អស់​​​ទូទាំង​​​ប្រទេស​​​។ យើង​​​ត្រូវ​​​ដក​​​ហូត​​​​​​ដីពី​​​ក្រុមហ៊ុន​​​ទាំង​​​នោះ​​​វិញ​​​ ពី​​​ព្រោះ​​​​​​ ក្រុមហ៊ុន​​​ទាំង​នេះ​​​មិន​​​គោរព​​​កិច្ច​​​សន្យា​​​របស់ខ្លួន ហើយ​​​យើង​​​មិន​​​អាច​​​បណ្តោយ​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​ផ្ទុយ​​​នឹង​​​ច្បាប់ឡើយ”។

ដីដែល​ដក​ហូត​​​មាន​​​ចំនួន​​​​​​១២៧.០០០ហិកតា ដែល​​​​​​ក្រសួង​​​បរិស្ថាន​​​បាន​​​ប្រកាស​​កាលពី​​​ដើម​​​ខែនេះថា ក្រសួង​​​បាន​​​ដក​ហូត​​​​​​កាល​ពី​​​ឆ្នាំ​​​២០១៤តាមរយៈ​ការ​​​លុប​​​ចោល ឬ​​​ការ​​​បង្រួម​​​​​​ដីសម្បទាន​​​សេដ្ឋកិច្ចនៅក្នុង​​​យុត្តាធិការ​​​របស់ខ្លួន​​​ដែល​​​​​​គ្រប​​​ដណ្តប់​​​លើ​​​តំបន់​​​ការ​​​ពារ​​​ដូច​​​ជា​​​ដែន​​​ជម្រក​​​សត្វព្រៃ និង​ ព្រៃ​​​របស់រដ្ឋ។

បើ​​​ទោះ​​​ជា​​​រដ្ឋាភិបាល​​​បាន​​​ដាក់​​​សម្បទាន​​​ដែល​​​កាប់​​​ឈើ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ច្បាប់​​​កាលពី​​​ប៉ុន្មាន​​​ឆ្នាំ​​​កន្លង​​​មក​​​ក៏ដោយ ក៏​​​សកម្ម​​​ជន​​​បរិស្ថាន​​​​​​លើក​​​ឡើង​​​ថា ​​​រដ្ឋាភិបាល​​​​​​បាន​​​បណ្តោយ​​​ឲ្យ​​​ក្រុមហ៊ុនមួយ​​​ចំនួន​​​​​​បន្ត​​​ប្រើ​​​ប្រាស់​​​ដីសម្បទាន​​​សេដ្ឋកិច្ច ជា​​​ប្រតិបត្តិការ​​​កាប់ឈើដោយ​​​មិន​​​បាន​​​ប្រែក្លាយ​​​ដីទាំង​​​នេះ​​​ទៅ​​​ជា​​​ចម្ការអ្វី​ឡើយ។

ពួកគេ​​​ក៏បាន​​​ចោទ​​​ប្រកាន់​​​​​​ម្ចាស់​​​ដីសម្បទាន​​​សេដ្ឋកិច្ចពីបទ​​​បណ្តេញ​​​ប្រជាជន​​​ចេញពី​​​ដីធ្លី​​​របស់ខ្លួន​​​រាប់​​​ពាន់​​​គ្រួសារ។

ការ​​​ចេញ​​​ផ្សាយ​​​ផែន​ទី​​​ស្តីពី​​​ការ​​​ប្រែប្រួល​​​គម្រប​​​ព្រៃឈើ​​​ថ្មី​​​ដោយ​​​សាក​​ល​​​វិទ្យាល័យ​​​ម៉ារីលែន ​​​បាន​​​បង្ហាញថា ប្រទេស​​​កម្ពុជា​​​បាន​​​បាត់​​​បង់​​​គម្រប​​​ព្រៃឈើ​​​ទំហំ​​​​​​ជាង​​​២០០.០០០​​​ហិកតា​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣ និង​​​ភាគច្រើន​​​ចាប់តាំង​​​ពី​​​ឆ្នាំ​​​២០០១ មក​ លើក​​​លែង​​​តែ​​​ឆ្នាំ​​​២០១០។

យោង​​​តាម​​​ការ​​​វិភាគ​​​ទិន្នន័យ​​​របស់​​​​​​អង្គការ​​​សិទ្ធិ​មនុស្ស​​​លីកាដូ បាន​​​ឲ្យ​​​ដឹង​​​ថា គម្រប​​​ព្រៃ​ឈើ​​​ជាង​​​ពាក់​​​កណ្តាល​​​​​​បាន​​​បាត់​​​បង់​​​ក្នុង​​​ឆ្នាំ​​​២០១៣កើត​​​ឡើង​​​នៅក្នុង​​​ដី​សម្បទាន​​​សេដ្ឋកិច្ច ដែល​​​មាន​ការ​​​រានព្រៃ​​​ត្រូវ​​​ហាម​​​ឃាត់។

នៅពេល​​​ជាមួយ​​​គ្នា​​​ដែល​​​លោក ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យ​​​ពិនិត្យ​​​មើល​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ទូទាំង​​​ប្រទេស​​​​​​កាលពី​​​ពាក់​កណ្តាល​​​ឆ្នាំ​​​២០១២ ហើយ​​​លោក​​​ក៏បាន​​បញ្ជាឲ្យ​​​ផ្អាក​​​ការ​​​ផ្តល់​​​សម្ប​ទាន​​​ថ្មីផង​ដែរ​។

កាលពី​​​ម្សិល​មិញ លោក សុផាល្លែត បាន​មាន​​​ប្រសាសន៍​ថា រដ្ឋាភិបាល​​​​​​មិន​មាន​​​ផែនការ​​​​​​បន្ត​​​​​​ការ​​​អនុវត្ត​​​នៅពេល​​​អនាគត​​​ខាងមុខ​​ទេ៕សារុន​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស