33 C
Phnom Penh

រថយន្ត​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង​បុក​ក្មេង​ជំទង់​ម្នាក់​រង​របួស​ធ្ងន់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អាជ្ញាធរ​​​ខេត្ត​​​សៀម​​​រាប​​​កំពុង​​​ស្វែង​​​រក​​​អ្នក​​​​​​បើក​​​បរ​​​រថយន្ត​​​តូយ៉ូតា​​​មួយ​​​គ្រឿង​​​ដែល​​​បុក​​​ក្មេង​​​ជំទង់​​​កំពុង​​​​ជិះ​​​ម៉ូតូ​ម្នាក់​​រង​​​របួស​​​ជា​​​ទម្ងន់​​​កាល​​​ពី​​​ថ្ងៃ​​​ពុធបន្ទាប់​​​ពី​​​បើក​ក្នុង​ល្បឿន​​​លឿន​​​កាត់​​​របាំង​​​ផ្លូវ​​​ ខណៈ​​​ដែល​​​បើក​​​អម​​​រថយន្ត​​​មួយ​​​គ្រឿង​​​ទៀត​​​ដែល​​​គេ​​​ជឿ​​​ថា បាន​​​ជួញ​​​ដូរ​​​ឈើ​​​ប្រណីត​​​។

លោក ជា គឹមសុត​​​ នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស​​​់​​​លោក​​​បាន​​​ដាក់​​​របាំង​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦៧​​​ក្នុង​​​ស្រុក​​​បន្ទាយ​​​ស្រី កាល​​​ពី​​​​​​ថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ថា រថយន្ត​​​តូយ៉ូតា​​​កាម​​​រី មួយ​​​គ្រឿង​​​ដឹក​​​ឈើ​​​គ្រញូង​​​​​​ខុស​​​ច្បាប់​​​​​​កំពុង​បើក​តាមផ្លូវ ​បើកអម​​​ដោយ​​​រថយន្ត​​​តូយ៉ូតា​​​ហាយឡិនឌ័រមួយ​​​គ្រឿង​​​ទៀត។

លោក គឹមសុត បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​ពេល​​​ព្រឹក​​​ យើ​​​ង​​​ទទួល​​​ព័ត៌មាន​​​ពី​​​មន្ត្រី​​​កង​​​​​​រាជ​​​អាវុធ​​​ហត្ថ…ប្រាប់​​​ពួក​​​យើង​​​ឲ្យ​​​ឃាត់​​​រថយន្ត​​​មួយ​​​គ្រឿង​​​ក្នុង​​​ចំណោម​​​រថយន្ត​​​ពីរ​​​គ្រឿង​​​ [រថយន្ត​​​កាមរី]​​​ ដោយ​​​សង្ស័យ​​​ថា បាន​​​ដឹក​​​ឃើញ​​​គ្រញូង​​​ដែល​​​បាន​​​បើក​​​គេច​​​ពី​​​ពួក​​​គេ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​ពេល​​​រថយន្ត​​​កាមរី​មក​​​ដល់​​​របាំង​​​ផ្លូវ​​​របស់​​​យើង ពួក​​​គេ​​​មិន​​​ឈប់​​​ឲ្យ​​​យើង​​​ត្រួត​​​ពិនិត្យ​​​ទេ”។ លោក​​​បាន​​​បន្ថែម​​​ថា រថយន្ត​​​ទាំង​​​ពីរ​​​គ្រឿង​​​បាន​​​បើក​​​កាត់​​​របាំង​​​ផ្លូវ​​​ក្នុង​​​ល្បឿន​​​យ៉ាង​​​លឿន។

លោក គឹមសុត បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​ និង​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​បើក​​​ដេញ​​​តាម​​​ចម្ងាយ​​​ប្រហែល​​​១០​​​គីឡូម៉ែត្រ មុន​​​ពេល​​​រថយន្ត​​​ហាយឡិនឌ័រ​​​នោះ​​​បាន​​​បុក​​​ម៉ូតូ​​​ខាង​​​មុខពីចំហៀង​​​ ធ្វើ​​​ឲ្យ​​​អ្នកបើកបរ​រមៀល​ពីរបី​ត្រឡប់។

លោក ហឿល សារ៉ែម នាយ​​​នគរបាល​​​ចរាចរ​​​ស្រុក​​​ ដែល​​​ប្រាប់​​​អត្ត​​​សញ្ញាណ​​​ជន​​​រង​​​គ្រោ​​​ះ​​​ថា ឈ្មោះ ឡាយ ហៀង អាយុ​​​១៧​​​ឆ្នាំ បាន​​​មាន​​​ប្រសាសន៍​​​ថា “រថយន្ត​​​ហាយឡិនឌ័រ​​​នោះ​​​បាន​​​បុក​​​ម៉ូតូ​​​ចំផ្នែក​​​ខាង​​​ឆ្វេង​​​ បណ្តាល​​​ឲ្យ​​​បុរស​​​ម្នាក់​​​បាក់​​​ឆ្អឹង​​​ភ្លៅ​​​ស្តៅ និង​​​ដៃ​​​ស្តាំ”។

លោក សារ៉ែម បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​​ឈប់​​​មើល​​​អ្នក​​​បើក​​​បរ​​​ដែល​​​រង​​​របួស បណ្តាល​​​ឲ្យ​​​រថយន្ត​​​ទាំង​​​ពីរ​​​គ្រឿង​​​បើក​​​គេច​​​បាត់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​បាន​​​បើក​​​រថយន្ត​​​ចេញ​​​យ៉ាង​​​លឿន ហើយ​​​យើង​​​មិន​​​អាច​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​បាន​​​ឡើយ​​​”។ លោក សារ៉ែម ​​​បាន​​​បន្ថែម​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា​​​ រថយន្ត​​​ហាយ​​​ឡិនឌ័រ​​​នោះ​​​ត្រូវ​​​គេ​​​ឃើញ​​​ទុក​​​ចោល​​​នៅ​​​ក្នុង​​​ព្រៃ​​​ចម្ងាយ​​​១០​​​គីឡូម៉ែត្រ​​​តាម​​​ផ្លូវ​​​។ គេ​​​រក​​​មិនឃើញ​​​ឈើ​​​នៅ​​​ក្នុង​​​រថយន្ត​​​នោះ​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ឃើញ​​​អ្នក​​​បើក​​​បរ​​​ដែរ​​​។

យោង​​​តាម​​​លោក ម៉ុង ប៊ុនលីម នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃឈើ​​​បន្ទាយ​​​ស្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា រថយន្ត​​​ហាយ​​​ឡិន​​​ឌ័រ​​​នោះ​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​រក្សាទុក​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​ខណ្ឌ​​​។ លោក​​​បាន​​​បន្ថែម​​​ថា រថយន្ត​​​នោះ​​​កំពុង​​​ត្រូវ​​​រក្សា​​​ទុក​​​នៅ​​​ក្នុង​​​ខណ្ឌ​​​របស់​​​ខ្ញុំ​​​នៅ​​​ឡើយ​​​។
​យើង​​​កំពុង​​​សើុប​​​អង្កេត​​​រក​​​ម្ចាស់​​​រថយន្ត​​​ទាំង​​​ពីរ​​​គ្រឿង​​​នេះ​​​”។

លោក មួយ ណន អធិការ​​​នគរ​​​បាល​​​ស្រុក​​​បាន​​​មានប្រសាសន៍​​​ថា ​​​ ឡាយ ហៀង ត្រូវ​​​​​បាន​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​របួស​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស