40.6 C
Phnom Penh

អ្នក​​​ដើរ​​​ដាក់​​​អន្ទាក់​​​សត្វ​​​ប្រទះ​​​ឃើញ​​​សាកសព​​​ស្ត្រី​​​ម្នាក់ ​​​ហើយ​​​នគរបាល ​​​សង្ស័យ​​​ជា​​​ករណី​​​រំលោភ​​​​​​ហើយ​​​សម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិល​​​មិញ​​​ថា អ្នក​ដាក់​អន្ទាក់​សត្វ​ក្នុង​មូលដ្ឋាន​មួយ​ក្រុម​ក្នុង​ខេត្ត​ឧត្ដរ​មានជ័យ ​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រទះ​ឃើញ​សាក​សព​ស្ត្រី​វ័យ​ក្មេង​ម្នាក់​រលួយ​​​យ៉ាង​​​ខ្លាំង​​​ដែល​នគរ​បាល​ជឿ​ថា ​ត្រូវ​បាន​រំលោភ​ហើយ​សម្លាប់​ប្រហែល​១​ខែ​មក​​​ហើយ​​​​។

យោង​តាម​លោក ឡឹក សុខា ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា សាកសព​ស្ត្រី​រូប​នោះ​គ្មាន​សម្លៀក​បំពាក់​ទេ ហើយ​សាច់​ភាគច្រើន​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​​ចម្ងាយ​​​ប្រហែល​​​​​៥០០​ម៉ែត្រ​ពី​​​ភូមិ​អូរ​​​រំដួល ក្នុង​ឃុំ​ព្រះ​​​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ​។

លោក​ សុខា បាន​មាន​ប្រសាសន៍​ថា “អ្នកភូមិ​ក្នុង​មូលដ្ឋាន​បាន​ទៅ​ដាក់អន្ទាក់​​​​មាន់​ព្រៃនៅ​​​​ក្នុង​ព្រៃ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​ ពួកគាត់​បាន​ធុំក្លិន​ស្អុយ​ចម្លែក ហើយ​ក៏​បាន​ប្រទះ​ឃើញ​សាក​​​សព​។ បន្ទាប់ពី​យើង​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​ទាំង​នោះ យើង​បាន​ទៅ​​​ពិនិត្យ​មើល​សាក​សពនោះ​​​​”។

លោក​បាន​បន្ថែម​ថា ស្ត្រី​រូប​នេះ​​​​អាយុ​ខ្ទង់​​២០​ឆ្នាំ​។ លោក អុិន​ លន អធិការ​នគរ​បាល​ស្រុក​ស្ដីទី​បាន​មាន​ប្រសាសន៍​ថា ក្រុម​ស៊ើបអង្កេត​​សង្ស័យ​ថា ស្ត្រី​​រូប​នេះ​ត្រូវ​បាន​គេ​រំលោភ​ហើយ​​​សម្លាប់ ពីព្រោះ​សម្លៀក​បំពាក់​របស់​នាង​​ត្រូវ​​​គេ​​​ឃើញ​​​គរ​ទុក​ក្បែរ​នោះ​ ប៉ុន្តែ​មិន​អាច​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ឬ​​​អ្នក​រំលោភ​​បាន​ឡើយ​។

លោក អុិន លន បាន​មាន​ប្រសាសន៍​ថា “ជន​​​រងគ្រោះ​​​​​ប្រហែលជា​ត្រូវ​​​សម្លាប់​នៅ​កន្លែង​កើត​ហេតុ ឬ​កន្លែង​ផ្សេង ប៉ុន្តែ​ជនសង្ស័យ​បាន​យក​សាកសព​​មក​ទីនេះ​ដើម្បី​បំផ្លាញ​ភ័ស្តុ​​​តាង”។ លោក​បាន​បន្ថែម​ថា “យើង​បាន​​ទូរស័ព្ទ​ទៅ​ប្រធាន​ភូមិ​ដើម្បី​សាក​​​សួរ​គាត់​ថា​​​តើ​​​ មាន​នរណា​ម្នាក់​បាត់​កូនស្រី​របស់​ខ្លួន​ឬទេ”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស