33 C
Phnom Penh

ផលិតករ​ខ្សែ​ភាព​យន្ត​ខ្មែរ​ទទួល​បាន​ពាន​រង្វាន់​ពីមហោស្រព​ភាព​យន្ត​ខ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ូលែន លី បាន​ក្លាយ​ជា​ជន​ជាតិ​ខ្មែរ​ទី២ ទទួលបាន​ជ័យលាភី​ ត្រប់​ហ្វិស​អាស៊ីអាគ្នេយ៍ ពីខ្សែ​ភាពយន្ត​របស់​លោក ដែល​មាន​ចំណង​ជើង​ថា  “​ចំណង​ដែល​មាន​ពណ៌​ឆើត​  ៉កាល​ពី​ថ្ងៃ​អាទិត្យ​។ 

នេះជា​ឆ្នាំ​ទី២ ដែល​ជន​ជាតិ​ខ្មែរ​ទទួល​បាន​កិត្តិយស​ខ្ពស់​នៅ​ឯ ត្រប់​ហ្វិសអាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ការ​ឈ្នះ​របស់​ សុធា អុីនណេស កាលពី​ឆ្នាំមុន​ ពីខ្សែ​ភាព​យន្ត​របស់​នាង​ឈ្មោះ ៉ ស្រូវ  ៉ ដែល​នៅពេល​នោះ លោក​ លី ទទួល​បាន​រង្វាន់​លេខ​២ ពីខ្សែ​ភាព​យន្ត​ខ្លីរបស់​គាត់​ឈ្មោះ៉ ដូត​តូ ៉ ។

ផលិតកររូបនេះ​ទទួល​បាន​ប្រាក់​រង្វាន់​១២០០០​ដុល្លារ​អាមេរិក​ ព្រម​ទាំង​ការ​ធ្វើ​ដំណើរ​​ទៅ​កាន់​ក្រុង​ឡូស​អាន​ជឺឡេស ដែល​ឧបត្ថម្ភ​ដោយ​​សមាគមន៍​ភាព​យន្ត​ជីវចល។ ពាន​រង្វាន់​ទី២ បាន​ទៅ​នាយក​ផលិតកម្ម​​ជន​ជាតិ​ហ្វីលីពីន​ ជេក​ សូរៀណូ ពីខ្សែ​ភាពយន្ត​របស់​លោកមាន​ចំណង​ជើង​ថា ”​កុមារដែក​ថែប”​ និង​រង្វាន់​ទី៣ បាន​ទៅជន​ជាតិ​ខ្មែរ​ សោម ចាន់​រិទ្ធិ ចាប ពីខ្សែភាព​យន្ត​ខ្លី​បែបបស្ចិម​ប្រទេស​ មាន​ចំណង​ជើង​ថ​ា​ “A ​fistful​ ​of Pebbles”​ ។

ជ័យ​លាភី​ត្រូវ​បាន​ជ្រើស​រើស​ចេញពី​ខ្សែភាពយន្ត​​ចំនួន​១៦។

​លោក ជូស៊ី​ដេក នាយក​គ្រប់​គ្រង​ ត្រប់ហ្វិស​ អាស៊ីអាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា​​ “​ត្រប់​ហ្វិស​គឺនិយាយ​ទាក់ទង​នឹង​ការ​អប​អរ​ការ​ច្នៃ​ប្រឌិត​ក្នុង​បណ្តា​ផលិតករ​ដែល​មាន​ទេព​កោ​សល្យ​។ ខ្ញុំ​រំភើប​ចិត្ត​នឹង​ខ្សែភាពយន្ត​ដ៏​អស្ចារ្យ​ ដែល​យើង​បាន​ទទួល​។ ការ​និទាន​រឿង​មាន​សន្ទុះ​ខ្លាំង​ក្លា​នៅ​ក្នុង​អាស៊ីអាគ្នេយ៍​។ ហើយ​យើង​នឹង​បន្ត​ធ្វើ​ឲ្យ​ ត្រប់​ហ្វិស​អាស៊ី​អាគ្នេយ៍​ក្លាយ​ជា​វេទិការសម្រាប់​សាច់​រឿង​ផ្សេង​ៗ​ ដែល​នឹង​មិន​មាន​នរណា​ផ្សេង​ទៀត​និយាយ​ដល់​  ៉៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស