31 C
Phnom Penh

ស្រ្តី​ម្នាក់ស្លាប់​ក្នុងករណីរ​គ្រោះ​ថ្នាក់ចរាចរ​ណ៍​នៅផ្លូវ​ជាតិ​លេខ៥​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តី​ខេត្ត​កំ​ពង់​ឆ្នាំង​បាន​ននិយាយ​ថា​ ​ស្រ្តី​ម្នាក់​បាន​សា្លប់​ភ្លាមៗ​នៅក្នុង​ករណីរគ្រោះ​ថ្នាក់ចរាចរណ៍​មួយកាលពីយប់ម្សិល​មិញនៅពេល​ដែលរថយន្ត​ធុន​ធំពីរ​គ្រឿង​បុកគ្នា​នៅផ្លូវជាតិ​លេខ៥​ហើយ​រ៉េចង្កូត​ទៅបុកផ្ទះ​ជនរងគ្រោះ​​។

លោក អំុ​ ចំរើន​ មេប៉ុស្ត៍ឃំុ​ សែប ​បានមានប្រសាសន៍ថា ​មានរថយន្តធំពីរ​គ្រឿង​គឺមួយ​ធ្វើដំណើរ​ពីភ្នំពេញ​ទៅខេត្តកំពង់ឆ្នាំង​និងមួយគ្រឿង​ទៀត​បើក​ពីខេត្តកំពង់ឆ្នាំង​មកភ្នំពេញ​បានបុកគ្នា​ពេញទំហឹងកាលពីវេលាម៉ោង​១១.៤០នាទី​យប់ថៃ្ងម្សិល​មិញ​នៅក្នុង​ឃំុ សែប​ ស្រុក​ កំពង់​ត្រឡាច​ ខេត្តកំពង់​ឆ្នាំង។​

​ រ​ថយន្តមួយ​​គ្រឿងបាន​រ៉េចង្កូត​ទៅបុកផ្ទះប្រជា​ពលរដ្ឋដែល​នៅជាប់​និង​ផ្លូវជាតិ​ ហើយ​​បណ្តាលឲ្យស្រ្តី​ជាជាង​កាត់​ដេរសម្លៀក​បំពាក់ម្នាក់បានស្លាប់ខណៈ​ពេល​គាត់​កំពុង​សម្រាន្ត​លក់​។ ជនរងគ្រោះ​​ឈ្មោះ ​ទាំ​ សារាត់​ អាយុ​៣៤​។

លោក​ ចំរើន​ បានបន្ត​​ថា “​ឥឡូវ ​យើងកំពុង​តាម​រកអ្នក​បើកបរ​ ព្រោះ​គេ​កំពុង​គេចខ្លួន​”​។

លោក ​អ៊ិន ចន្ទមុនី ​នាយ​ផ្នែកសណ្តាប់​ធ្នាប់ចរាចរណ៍​ស្រុកកំពង់​ត្រឡាចបាន​មាន​ប្រសាសន៍ថា​ អ្នក​បើកបរ​ម្នាក់​ក្នុង​ចំណោ​មពីរ​នាក់​នោះ​បាន​ទទួល​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​នោះ​ ប៉ុន្តែ​ពួកបាន​​គេចខ្លួន​នៅ​ពេល​ដឹង​ថា​ជនរង​គ្រោះ​បានស្លាប់​។ ​លោក​ ចន្ទមុនី​ បញ្ជាក់​ថា​ គ្រោះថ្នាក់នេះ​បានកើតឡើងដោយ​សារ​តែការ​បើកបរ​លឿន​ជ្រុលពេក​នៅត្រង់​កំណាត់​ផ្លូវកោង​។

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស