29 C
Phnom Penh

មេដឹកនាំ​​​សហជីព​​​ដែល​​​ដឹក​​​នាំ​​​កូដ​​​កម្មនៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អប្សរា​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​​​ដឹក​​​នាំ​​​សហជីពម្នាក់​​​​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​ឧស្សាហកម្ម​​​ជាយ​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ពី​​​បទ​​​ដឹក​​​នាំ​​​ “កូដ​​​កម្ម​​​ខុស​​​ច្បាប់ និង​​​សហជីព​​​អានាធិបតេយ្យ​​​”។union-leader

យោង​​​តាម​​​លោក​​​ ថេង កុសល នាយប៉ុស្តិ៍​​​សង្កាត់​​​ចោម​​​ចៅ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក សៀង​​​ ឫទ្ធី ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​សាមគ្គីភាព​​​ការងារ​​​ដែល​​​​​​ជា​​​សហជីព​​​​​​គាំទ្រ​​​សកម្ម​​​ភាព​​​ធ្វើ​​​កូដកម្ម​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​ព្រឹក​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អប្សរា​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ខណ្ឌពោធិ៍​​​សែន​​​ជ័យ​​​។​​​

លោក កុសល បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ត្រូវ​​​តែ​​​ចាប់​​​ខ្លួន​​​គាត់​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​ព្រឹក​​​ ព្រោះ​​​វា​​​គឺ​​​ជា​​​កូដ​​​កម្ម​​​ខុស​​​ច្បាប់​​​ និង​​​ជា​​​សហជីព​​​អានា​​ធិបតេយ្យ​​​។ ប្រធាន​​​សហជីព​​​រូប​​​នេះ​​​មាន​​​ផែនការ​​​ដឹក​​​ដំបង​​​ឫស្សី​​​យក​​​ទៅ​​​ឲ្យ​​​កម្មករ​​​ដើម្បី​​​បង្ក​​​អំពើ​​​ហិង្សា​​​ប្រឆាំង​​​រោង​​ចក្រ​​​។ យើង​​​បាន​​​រក​​​ឃើញ​​​ដំបង​​​ឫស្សី​​​ចំនួន​​​៥១ដើម​​​​​​នៅ​​​ក្នុង​​​រថយន្ត​​​របស់​​​គាត់​​​។ វា​​​មាន​​​ន័យ​​​ថា គាត់​​​មាន​​​បំណង​​​បង្ក​​​បញ្ហា​​​ជាមួយ​​​រោង​​​ចក្រ​​​ ហើយ​​​ទាក់​​​ទាញ​​​កម្មករ​​​បន្ថែម​​​ទៀត​​​ឲ្យ​​​ចេញ​​​មក​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ជា​​​មួយ​​​ពួកគេ​​​”។

លោក កុសល បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មេ​​​ដឹក​​​នាំ​​​សហជីព​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាក​​​សួរ​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​រាជ​​​ធានី​​​ជា​​​កន្លែង​​​ដែល​​​រថយន្ត​​​របស់​​​គាត់​​​ និង​​​ដំបង​​​ឫស្សី​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​។

សហជីព​​​របស់​​​លោក សៀង ឫទ្ធី​​​ អះអាង​​​ថា​​​មាន​​​សមាជិក​​​ប្រហែល​​​៥០.០០០នាក់​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ចំនួន​​​២០​​​ដោយ​​​សមាជិក​​​នីមួយ​​​ៗ​​​ត្រូវ​​​បង់​​​ថ្លៃ​​​សមាជិក​​​ភាព​​​ចំនួន​​​​​​០,៥០ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ទៅ​​​ឲ្យ​​​សហជីព​​​ ហើយ​​​សមាជិក​​​ទាំង​​​នេះ​​​ទទួល​​​បាន​​​​​សិទ្ធិ​​​​​​​​​ក្នុង​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ជួយ​​​ពួកគេ​​​ក្នុង​​​ការ​​​ដឹក​​​នាំ​​​កូដ​​​កម្ម​​​នៅ​​​ពេល​​​ចាំ​​​បាច់​​​។

មេដឹកនាំ​​​សហជីព​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា សហជីព​​​របស់​​​ខ្លួន​​​នឹង​​​នៅ​​​តែ​​​ដឹក​​​នាំ​​​កូដ​​​កម្ម​​​ និង​​​ការ​​​តវ៉ា​​​នៅ​​​តាម​​​រោង​​​ចក្រ​​​នានា​​​ ទោះ​​​បី​​​ជា​​​នៅ​​​ពេល​​​សហជីព​​​ធំ​​​​​​កំពុង​​​ជាប់​​​ចរចា​​​ជាមួយ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ ហើយ​​​សម្រេច​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​សកម្ម​​​ភាព​​​របស់​​​រោង​​​ចក្រ​​​ក៏​​​ដោយ​​​។

នៅ​​​ពេល​​​លោក សៀង ឫទ្ធី​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីម្សិលមិញ កម្មករ​​​ប្រហែល​​​១០០នាក់​​​ក្នុង​​​ចំណោម​​​កម្មករ​​​ប្រមាណ​​​៨០០នាក់​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អប្សរា​​​នេះ​​​កំពុង​​​​​​នាំ​​​គ្នា​​​តវ៉ា​​​​​ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ដំណោះ​​​ស្រាយ​​​ចំពោះ​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​​​១២៨​​​ដុល្លារ​​​ ដែល​​​ចូល​​​ជា​​​ធរមាន​​​កាល​​​ពី​​​ខែ​​​មុន​​​។

កម្មករ​​​បាន​​​នាំ​​​គ្នា​​​ធ្វើ​​​កូដ​​​កម្ម​​​តាំង​​​​​​ពី​​​ថ្ងៃ​​​សុក្រ​មក​​​​​ម្លេ៉ះ ហើយ​​​បាន​​​ទាម​​​ទារ​​​១១​​​ចំណុច​​​​​​​​​ ក្នុង​​​នោះ​​​ក៏​​​មាន​​​ការ​​​ទាម​​​ទារ​​​ស្នើ​​​សុំ​​​ឲ្យ​​​កម្មករ​​​រោង​​​ចក្រ​​​ទាំង​​​អស់​​​ទទួល​​​បានការ​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​ម្នាក់​​​ៗ​​​២៨​​​ដុល្លារ​​​​​​ផង​​​ដែរ​​​សូម្បី​​​តែ​​​កម្មករ​​​ណា​​​ដែល​​​បច្ចុប្បន្ន​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​លើស​​​ពី​​​១០០ដុល្លារ​​​ក៏​​​ដោយ​​​ និង​​​ប្រាក់​​​ឧបត្ថម្ភ​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​២.០០០រៀល​​​ ឬ​​​ប្រហែល​​​០,៥០​​​ដុល្លារ​​​ផង​​​ដែរ​​​។

ក្រោយ​​​ពេល​​​លោក  សៀង ឫទ្ធី ​​​ត្រូ​​​វ​​​បាន​​​ចាប់ខ្លួន​​​ លោក ឡោ សុភ័ក្រ អនុប្រធាន​​​សហជីព​​​​​​នេះ​​​បាន​​​ដឹក​​​នាំ​​​កម្មករ​​​​​ដែល​​​ធ្វើ​​​បាតុកម្ម​​​ប្រហែល​​​៧០​​​នាក់​​​​​​ទៅ​​​កាន់​​​ស្នង​​​ការ​​​ដ្ឋាននគរ​​​បាល​​​​​​រាជ​​​ធានី​​​​​​ជា​​​ទី​​​ដែល​​​ពួកគេ​​​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​រូប​​​នេះ​​​។

លោក​​​ សុភ័ក្រ បាន​​​និយាយ​​​ថា “នគរ​​​បាល​​​ចាប់​​​ខ្លួន​​​ប្រធាន​​​សហជីព​​​របស់​​​យើង​​​គឺ​​​អយុត្តិធម៌​​​ណាស់​​​ ព្រោះ​​​គាត់​​​មិន​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​ឡើយ​​​។ យើង​​​មិន​​​ទាន់​​​បង្ក​​​អំពើ​​​ហិង្សា​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​។ គាត់​​​ដឹក​​​ជញ្ជូន​​​ដំបង​​​ឫស្សី​​​ទៅ​​​ទី​​​នោះ​​​គឺ​​​​​​គ្រាន់​​​តែ​​​យក​​​ទៅ​​​ធ្វើ​​​​​​ជា​​​ដង​​​ទង​​​់ជាតិ​​​ និង​​​បដា​​​ប៉ុណ្ណោះ​​​”។

លោក សុភ័ក្រ ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា មនុស្ស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​៣០​​​នាក់​​​ដែល​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​អប្ស​​​រា​​​ជួល​​​បាន​​​បំផ្លិច​​​បំផ្លាញ​​​ឧបករណ៍​​​បំពង​​​សំឡេង​​​ដែល​​​សហជីព​​​បាន​​​ប្រើ​​​អំឡុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ​​​ហើយ​​​ថា នគរ​​​បាល​​​នៅ​​​មិន​​​ទាន់​​​ចាត់​​​វិធានការ​​​ទាក​​​់​​​ទិន​​​នឹង​​​ការ​​​បំផ្លិចបំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​នេះ​​​នៅ​​​ឡើយ​​​ទេ។

លោក​​​ស្រី ផាន់ជា​​​ សុវណ្ណារី ប្រធាន​​​រដ្ឋបាល​​​នៅ​​​រោង​​​ចក្រ​​​​​​​​​កាត់ដេរ​​​អប្សរា​​​​​​នេះ​​​បាន​​​បដិសេធ​​​ចំពោះ​​​ការ​​​អះអាង​​​របស់​​​លោក​​​ សុភ័ក្រ ហើយ​​​បាន​​​លើកឡើង​​​ថា រោង​​​ចក្រ​​​​​​​​​បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​សហជីព​​​របស់​​​លោក សៀង ឫទ្ធី ទៅ​​​កាន់​​​នគរ​​​បាល​​​កាល​​​ពី​​​ម្សិលមិញ ព្រោះ​​​សហជីព​​​នេះ​​​មិន​​​បាន​​​ធ្វើ​​​តាម​​​ច្បាប់​​​​​​ឡើយ​​​​​ពេល​​​រៀប​​​ចំ​​​កូដកម្ម​​​​​​។

លោកស្រី សុវណ្ណារី បាន​​​និយាយ​​​ថា “រោង​​​ចក្រ​​​​​​មិន​​​បាន​​​ធ្វើ​​​ដូច្នោះ​​​ឡើយ គឺ​​​សមាជិក​​​សហជីព​​​ខ្លួន​​​ឯង​​​ទេ​​​​​​ ដែល​​​បំផ្លាញ​​​ឧបករណ៍​​​របស់​​​ខ្លួន​​​ឯង។ រោង​​​ចក្រ​​​​​​របស់​​​យើង​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ ទៅ​​​​​កាន់​​​នគរ​​​បាល​​​នៅ​​​​​​ព្រឹក​​​នេះ​​​ ព្រោះ​​​សហជីព​​​នេះ​​​បាន​​​ញុះ​​​ញុង​​​ឲ្យ​​​កម្មករ​​​ចូល​​​រួម​​​ធ្វើ​​​កូដកម្ម​​​។​​​សហជីព​​​បាន​​​រៀប​​​ចំ​​​ធ្វើ​​​កូដ​​​កម្ម​​​ដោយ​​​មិន​​​បាន​​​ជូនដំណឹង​​​រោង​​​ចក្រ​​​ជាមុន​​​”។

លោក សួស ចាន់ណារ៉ា អាយុ​​​២៨​​​ឆ្នាំ​​​ កម្មករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កម្មករ​​​ដែល​​​ធ្វើ​​​កូដ​​​កម្ម​​បាន​​​​ប្តេជ្ញា​​​បន្ត​​​ធ្វើ​​​ការ​​​តវ៉ា​​​បន្ត​​​ទៀត​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ដំណោះ​​​ស្រាយ​​​ចំពោះ​​​ការ​​​ទាម​​​ទារ​​​១១​​​ចំណុច​​​ និ​​​ង​​​ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​លោក សៀង​​​ ឫទ្ធី។

លោក ចាន់ណារ៉ា បាន​​​និយាយ​​​ថា “នៅ​​​ថ្ងៃ​​​ស្អែក​​​យើង​​​នឹង​​​មក​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​រោង​​​ចក្រ​ និង​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​រាជ​​​ធានី​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ដំណោះ​​​ស្រាយ​​​ដ៏​​​ល្អ​​​ប្រសើរ​​​មួយ និង​​​ដើម្បី​​​ឲ្យ​​​មានការ​​​ដោះ​​​លែង​​​មេដឹកនាំ​​​សហជីព​​​របស់​​​យើង​​​”។

កាល​​​ពីម្សិលមិញ មិន​​​មែន​​​ជា​​​លើក​​​ដំបូង​​​ទេ​​​សម្រាប់​​​លោក សៀង​​​ ឫទ្ធី ដែល​​​​​​ជួប​​​​​​បញ្ហា​​​​​​ផ្លូវ​​​ច្បាប់​​​នោះ។ កាល​​​ពី​​​ខែ​​​ឧសភា សាលា​​​ដំបូង​​​ខេត្ត​​​កំពង់ស្ពឺ​​​បាន​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​លោក​​​ បន្ទាប់​​​ពី​​​លោក​​​បាន​​​រៀប​​​ចំ​​​ការ​​​ដុត​​​កង់​​​ឡាន​​​នៅ​​​លើ​​​ផ្លូវ​​​មួយ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​នេះ​​​។

មេដឹកនាំ​​​សហជីព​​​ចំនួន​​​៦​​​ផ្សេង​​​ទៀត​​​​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ហើយ​​​លោក សៀង ឫទ្ធី បាន​​​រត់​​​គេច​​​ខ្លួន​​​ដោយ​​​លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​ពេល​​​កំពុង​​​លាក់​​​ខ្លួន​​​ថា លោក​​​ដឹង​​​​​​រួច​​​ទៅ​​​​​​ហើយ​​​ថា នៅ​​​ពេល​​​ណា​​​មួយ​​​លោក​​​នឹង​​​ត្រូវ​​​ចាប់ខ្លួន​​​ដោយ​​​សារ​​​សកម្មភាព​​​របស់​​​លោក​​​។

លោក​​​បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា “នៅ​​​ពេល​​​យើង​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ​​​ យើង​​​ដឹង​​​វាសនា​​​របស់​​​យើង​​​រួច​​​ទៅ​​​ហើយ​​​។ នៅ​​​ថ្ងៃ​​​ណា​​​មួយ​​​ យើង​​​នឹង​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ ឬក៏​​​ត្រូវ​​​ចាប់​​​ខ្លួន ហើយ​​​បន្ទាប់មក​​​ទៀត​​​យើង​​​ត្រូ​​​វ​​​តទល់​​​នឹង​​​ផ្លូវ​​​ច្បាប់​​​”៕ស៊ុយ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស