29.3 C
Phnom Penh

មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន តវ៉ា​​​ចំពោះ​​​ការ​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​​​ដោះលែង​​​នៅ​​​ក្រៅ​​​ឃុំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃសុក្រ តុលាការ​​​កំពូល​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​​ដោះលែងនៅ​​​ក្រៅ​​​ឃុំ​​​សម្រាប់​​​មន្ត្រី​​​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​មួយ​​​រូប​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​ដែល​​​កំពុង​​​ជាប់​​​ឃុំ​​​បណ្តោះ​​​អាសន្ន​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ថា គាត់​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្្នុង​​​ហេតុការណ៍​​​​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​រវាង​​​បាតុករ​​​ និង​​​ក្រុម​​​សន្តិសុខ​​​ប្រដាប់​​​ដោយ​​​ដំបង​​​​​​អំឡុង​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ទ​​ី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា។

ចៅ​​​ក្រម សាលី ធារ៉ា ​​​ក្នុង​​​ចំណោម​​​ចៅ​​​ក្រម​​​បួន​​​រូប​​​នៅ​​​​​​តុលាការ​​​កំពូល​​​​​​បាន​​​ពន្យល់​​​ពី​​​សេចក្តី​​​សម្រេច​​​េនះ​​​ថា លោក​​​ ស៊ុំ វុទ្ធី​​​ បាន​​​ដាក់​​​សំណើ​​​សុំ​​​​​​ដោះ​​​លែង​​​នៅ​​​ក្រៅ​​​ឃុំ​​​ចំនួន​​​ពីរ​​​លើក​​​មក​​​ហើយ កាល​​​​​​នៅ​​​តុលាការ​​​ជាន់​​​ទាប​​​ ហើយ​​​ថា សវនាការ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​​​​នឹង​​​បើក​​​ដំណើរ​​​ការ​​​​​​នៅ​​​ចុង​​​ខែ​​​។

នៅ​​​ពេល​​​គាត់​​​ចាក​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​ លោក ស៊ុំ វុទ្ធី ដែល​​​ជា​​​មន្ត្រី​​​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ “សោក​​​ស្តាយ​​​” ណាស់​​​ចំពោះ​​​ការ​​​សម្រេចនេះ។

លោក សំ សុគង់ មេធាវី​​​ការ​​​ពារ​​​លោក ស៊ុំ វុទ្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្តី​​​សម្រេច​​នេះ​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​ជា​​​ខ្លាំង​​​ដោយ​​​សារ​​​កូន​​​ក្តី​​​របស់​​​លោក​​​មាន​​​​​​បញ្ហា​​​សុខភាព​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​”គាត់​​​កំពុង​​​ប្រឈម​​​បញ្ហា​​​សុខភាព​​​​​​ គឺ​​​ការ​​​លើស​​​ឈាម និង​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​”។

លោក​​​ តាំង​​​ ស៊ុនឡាយ អនុ​​​ប្រធាន​​​​​​សាលា​​​ដំបូង​​​រាជ​​​ធាន​​​ី​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សវនាការ​​​ជំនុំជម្រះ​​​លោក សុ៊ំ វុទ្ធី និង​​​សកម្មជន​​​១០រូប​​​​​​ទៀត​​​ដែល​​​ជាប​​​់​​​ចោទ​​​ពី​​​បទ​​​ចូល​​​រួម​​​កុបកម្ម​​​អំឡុង​​​ការ​​​ចូល​​​រួម​​​បាតុកម្ម​​​កាល​​​ពី​​​ខែ​​​កក្កដា គ្រោង​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​២៣​​​ ខែ​​​កុម្ភៈ៕សុខុម​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស