38 C
Phnom Penh

ព្រះ​​​សង្ឃ​​​វត្ត​​​សាមគ្គី​​​រង្សី​​​ស្នើ​​​សុំ​​​ឲ្យ​​​គណៈកម្មការ​​​បី​​​នៃ​​​រដ្ឋសភា​​​ចូល​​​រួម​​​ជា​​​មួយ​​​សាលា​​​រាជ​​​ធានី​​​នៅ​​​ក្នុង​​​ការ​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​​​​វត្ត​​​នេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ វត្ត​​​សាមគ្គីរង្សី​​​ ដែល​​​ស្ថិ​​​តក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ពី​​​សាលា​​​រាជ​​​ធានី​​​ជុំ​​​វិញ​​​ “សកម្មភាព​​​ប្រឆាំង​​​រដ្ឋាភិបាល​​​” បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​គណៈកម្មការ​​​ចំនួន​​​បី​​​នៃ​​​រដ្ឋ​​​សភា​​​ចូល​​​រួម​​​ជាមួយ​​​មន្ត្រី​​​សាលា​​​រាជ​​​ធានី​​​នៅ​​​ក្នុង​​​ការ​​​​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​វត្ត​​​នេះ​​​នៅ​​​រសៀល​​​ថ្ងៃ​​​អង្គារ។

ព្រះតេជគុណ ថាច់ ហាសំអាង ព្រះ​​​ចៅអធិការ​​​ស្តីទី​​​វត្ត​​​សាមគ្គី​​​រង្សី​​​ ដែល​​​ជឿ​​​ថា ការ​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​នេះ​​​មាន​​​បំណង​​​បំភិត​​​​​​បំភ័យ ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា “អាត្មា​​​បាន​​​ផ្ញើ​​​លិខិត​​​ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យ​​​គណៈកម្មការ​​​ទី​​​១ [ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​] គណៈកម្មការ​​​ទី​​​៧ [ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​​​​សាសនា] និង​​​គណៈកម្មការ​​​ទី​​​១០ [ទទួល​​​បន្ទុក​​​អំពើ​​​ពុករលួយ] ឲ្យ​​​ចូល​​​រួម​​​ការ​​​ធ្វើ​​​អធិការកិច្ច​​​នេះ​​​។ អាត្មា​​​គិត​​​ថា នេះ​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​លេស​​​ ដើម្បី​​​គំរាម​​​ព្រះ​​​សង្ឃ​​​ និង​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​វត្ត​​​កុំ​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​សង្គម​​​ដូច​​​ជា​​​បាតុកម្ម​​​ និង​​​ការ​​​តវ៉ា​​​ទាម​​​ទារ​​​រក​​​យុត្តិធម៌​​​ប៉ុណ្ណោះ​​​​​​”។

ក្រោយ​​​ពី​​​មាន​​ករណី​​​សាមណេរ​​​ចាក់​​​សម្លាប់​​​ភិក្ខុ​​​មួយ​​​អង្គ​​​នៅ​​​វត្ត​​​សាមគ្គី​​​រង្សី​​​កាល​​​ពី​​​ខែ​​​មុន សាលា​​​រាជ​​​ធានី​​​បាន​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​ដើម្បី​​​សើុប​​​អង្កេត​​​វត្ត​​​នេះ​​​ ដែល​​​ជា​​​វត្ត​​​មួយ​​​ក្នុង​​​ចំណោម​​​វត្ត​​​ចំនួន​​​តូច​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ដែល​​​មិន​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ហើយ​​​វត្ត​​​នេះ​​​ល្បី​​​ខាង​​​ផ្តល់​​​ជម្រក​​​​​ស្នាក់​​​នៅ​​​ដល់​​​​​​​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ដែល​​មក​​​តាម​​​បណ្តា​​​ខេត្ត​​​។ មន្ត្រី​​​បាន​​​ចោទ​​​ប្រកាន់​​​ព្រះ​​​សង្ឃ​​​គង់​​​នៅ​​​វត្ត​​​នេះ​​​​​​ថា បាន​​​រៀប​​​ចំ​​​ផែន​​​ការ​​​អបគមន៍​​​ ហើយ​​​បាន​​​គំរាម​​​បិទ​​​វត្ត​​​នេះ​​​ចោល​​​៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស