27 C
Phnom Penh

ក្រសួង​មហាផ្ទៃ​រំឭក​មន្ត្រីរាជការ​អំពី​បម្រាម​​​មិន​​​​​​ឲ្យ​មាន​​​ការ​ងារ​ពីរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​ចេញ​​​ដោយ​​​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​​​ក្រសួង​​​មហា​ផ្ទៃកាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​ឲ្យ​​​ដឹង​​​ថា នាយក​​​ដ្ឋាន​​​នានា​​​ក្នុង​​​ក្រសួង​​​មហាផ្ទៃ​​​ត្រូវ​​​តែ​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​ព្រះ​រាជ​​​ក្រឹត្យ​​​ដែល​​​បាន​​​ចេញ​​​កាល​​​ពី​​​ខែ​​​តុលា​​​ជាបន្ទាន់​ ដែល​​​ហាម​​​ឃាត់​​​មន្ត្រី​​​រាជ​ការ​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ងារ​​​ពីរ​​​​​ក្នុង​​​រដ្ឋាភិបាល​​​នៅ​​​ពេល​​​តែ​​​មួយ​​​។

លិខិត​​​របស់​​​លោក សក់ សេដ្ឋា ចុះ​​​កាល​​​បរិច្ឆេទ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ហើយ​​​ទទួល​​​បាន​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ រំឭក​​​នាយក​​​ដ្ឋាននានា​អំ​​​ពី​​​អនុក្រឹត្យ​​​កាល​​​ពី​​​ខែ​​​តុលា​​​ ហើយ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ពួកគេ​​​កុំ​​​ព្រងើយ​​​កន្តើយ​​​​​​នឹង​​ច្បាប់​​​នេះ​​​ដែល​​​លោក​​​លើក​​​ឡើង​​​ថា ជា​​​ផ្នែក​​​នៃ​​​កំណែ​​​ទម្រង់​​​ស៊ី​​​ជម្រៅ​​​​​ក្នុ​​​ង​​​អាណត្តិ​​​ទី​​​៥​​​នៃ​​​រដ្ឋ​​​សភា​​​​​​”។

​​​លោក សក់ សេដ្ឋា ដែល​​​ទទួល​​​បន្ទុក​​​កំណែ​​​ទម្រង់​​​នៅក្រសួង​​​មហាផ្ទៃ បាន​​​សរសេរ​​​ថា “កថាខណ្ឌ​​​ពីរ​​​នៃ​​​មាត្រា​​​៨​​​នៃ​​​ព្រះ​​​រាជក្រឹត្យ​​​ដែលបាន​លើក​ឡើង​ខាង​​​លើ​​​មាន​​​​​​ខ្លឹម​​​សារ​​​ថា មន្ត្រី​​​រាជ​​​ការ​​​ទាំង​​​អស់​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​កាន់​​​តួ​​​នាទី​​​អចិន្ត្រៃយ៍​​​លើ​​​ស​​​ពី​​​មួយ​​​ឡើយ មិន​​​ថា​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​ក្រសួង​​​តែ​​​មួយ​​​ ឬ​​​ស្ថាប័នក្រសួង​​​ខុស​​​គ្នា​​​ឡើយ​​​”។

លិខិត​​​នេះ​​​បន្ត​​​ថា ដើម្បី​​​អនុវត្ត​​​ឲ្យបាន​ត្រឹមត្រូវ​និង​ធ្វើតាមខ្លឹម​​​សារ​​​ព្រះរាជក្រឹត្យ​​​ យើង​​​ស្នើ​​​ឲ្យ​​​ឯក​​​ឧត្តម​​​ណែនាំ​​​មន្ត្រី​​​ថ្នាក់​​​ក្រោម​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​របស់​​​ខ្លួន​​​​ដែល​​​មាន​​​តួ​​​នាទី​​​លើស​​​ពី​​​ពីរ​​​​​​​​​ជ្រើស​​​រើសយក​​​តួ​​​នាទី​​​តែ​​​មួយ​​​ដែល​​​គាត់​​​មាន​​​​​​​​ក្នុង​​​ពេល​​​បច្ចុប្បន្ននេះ​​​​ដើម្បី​​​ផ្តល់​​​ឱកាស​​​ដល់​​​មន្ត្រី​​​រាជការ​​​ដទៃ​​​ទៀត​​​”។

លោក សក់​​​ សេដ្ឋា បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយទេកាល​​​ពី​​​ម្សិលមិញ ប៉ុន្តែ មន្ត្រី​​​រដ្ឋា​ភិបាល​​​ដទៃ​​​ទៀត​​​បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​មិន​​​ជឿ​​​ថា បញ្ហា​​​នេះ​​​រាល​​​ដាល​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​របស់​​​ខ្លួ​​​ន​​​ឡើយ​​​។

លោក ម៉ក់ ជីតូ ដែល​​​បច្ចុប្បន្ន​​​នេះ​​​ត្រូវ​​​បាន​​​តែ​​​ង​​​តាំង​​​ជា​​​អគ្គស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​ និង​​​បម្រើ​​​ការ​​​ជា​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​កណ្តាល​​​យុត្តិធម៌ក្រសួង​​​មហាផ្ទៃ​​​ផងដែរ​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា “ច្បាប់​​​នេះ​​​មាន​​​យូរ​​​ម​​​ក​​​ហើយ។ វា​​​ជាការ​​​ខុស​​​ច្បាប់​​​ក្នុង​​​ការ​​​មាន​​​តួនាទី​​​ពីរ​​​ ហើយ​​​អ្នក​​​មិន​​​អាច​​​បើក​​​ប្រាក់​​​ខែ​​​ពីរ​​​កន្លែង​​​បាន​​​ឡើយ​​​”។

ដោយ​​​សំដៅ​​​ដល់​​​​​​មនុស្ស​​​មួយ​​​ចំនួន​​​មាន​​​តួនាទី​​​ច្រើន​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​រដ្ឋ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​គឺ​​​ជា​​​ការ​​​រំឭកដើម្បីពញ្ញាក់ស្មារតី​​​ ។ កំណែ​​​ទម្រង់​​​នេះ​​​គឺ​​​ដើម្បី​​​លុប​​​បំបាត់​​​មនុស្ស​​​អសកម្ម​​​មួយ​​​ចំនួន​​​ដែល​​​មក​​​ធ្វើ​​​ការ​​​ទីនេះ​ផង​​ និ​​​ង​​​ទីនោះ​ផង​​”។

ឧត្តម​​​សេនីយ៍​​​ឯក ម៉ក់ ជីតូ បាន​​​បន្ថែម​​​ថា បម្រាម​​​​​នេះ​​​មិន​​​មាន​​​វិសាល​​​ភាព​​​ដល់​​​បុគ្គលិក​​​រដ្ឋ​​​ដូច​​​រូប​​​លោក​​​​​​ដែល​​​មាន​​​តួនាទី​​​ក្នុង​​​នគរបាល​​​ និង​​​​​​ក្រសួង​​​មហាផ្ទៃឡើយ ដោយ​​​លោក​​​ពន្យល់​​​ថា តួ​​​នាទី​​​របស់​​​លោក​​​បំពេញ​​​ឲ្យ​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​​ ហើយ​​​​​​មិន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​ងារ​​​ខុសគ្នា​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចំពោះ​​​លោក ឆៃ​​​ ស៊ីណារិទ្ធ គាត់​​​​​​​​ជា​​​អគ្គស្នងការ​​​រង​​​​​​នគរ​បាល​​​ជាតិ​​​ទទួល​​​បន្ទុក​​​សន្តិសុខ​​​ផ្ទៃ​​​ក្នុង​​​។ ខ្ញុំ​​​ទទួល​​​បន្ទុក​​​នាយកដ្ឋាន​​​កណ្ដាលយុត្តិធម៌​​​​​​​​​​​​ក្នុង​​​តួនាទី​​​​​​របស់ខ្ញុំ​ជា​​​អគ្គស្នងការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​។​​​វា​​​មិន​​​មែន​​​ជា​​​តួ​​​នាទី​​​ពីរ​​​ឡើយ​​​”។

ឧត្តម​​​េសនីយ៍​​​ត្រី ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ដែល​​​ស្ថិត​​​ក្រោម​​​សមត្ថកិច្ច​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​នៅ​​​ក្នុង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មាន​​​ការងារ​​​ពីរ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ស្ថាប័ន​​​របស​់​​​លោក​​​មិន​​​មាន​​​នរណា​​​ម្នាក់​​​ដែល​​​មាន​​​តួ​​​នាទី​​​ពីរ​​​ឡើយ​​​​​​។ ប្រសិន​​​បើ​​​អ្នក​​​មាន​​​តួ​​​នាទី​​​ពីរ​​​ អ្នក​​​ត្រូវ​​​​​​លាលែង​​​ ហើយ​​​កាន់​​​តួនាទី​​​តែមួយ​​​ប៉ុណ្ណោះ​​​”៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស