30 C
Phnom Penh

អង្គរក្ស​​​របស់​​​ ថោង សារ៉ាត់ ត្រូវ​​​តុលាការ​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ករណី​​​ឃាត​​​កម្ម​​​លើ​​​ឧកញ៉ា អឹុង​​​ ម៉េង​​​ជឺ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គរក្ស​​​ម្នាក់​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​សម្លាប់​​​ឧកញ៉ា អឹុង ម៉េងជឺ កាល​​​ពី​​​ឆ្នាំ​​​មុន​​​តាម​​​បញ្ជា​​​របស់​​​ ថោង សារ៉ាត់ មន្ត្រី​​​យោធា​​​ជាន់ខ្ពស់​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ដែល​​​ជា​​​ចៅ​​​ហ្វាយ​​​​​​របស់​​​ខ្លួន ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​សាក​​​សួរ​​​កាល​​​ពី​​​ម្សិលមិញ​​​ នេះ​​​បើ​​​តាម​​​ការ​​​លើក​​​ឡើង​​​ពី​​​​​​មេធាវី​​​ការ​​​ពារ​​​ចុង​​​ចោទ​​​រូប​​​នេះ​​​។

លោក អឹុង ម៉េង​​​ជឺ ប្រធាន​​​ក្រុមហ៊ុន ស៊ីមិុច​​​ គ្រុប ត្រូវ​​​បាន​​​ខ្មាន់​​​កាំភ្លើង​​​បាញ់​​​សម្លាប់​​​នៅ​​​ខាង​​​ក្រៅ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​វិច្ឆិកា។

ឧត្តម​​​សេនីយ៍​​​ទោ​​​ ថោង សារ៉ាត់ បាន​​​រត់​​​គេច​​​ខ្លួន​​​ចាប់​​​តាំង​​​ពី​​​គេច​​​ពី​​​ការ​​​ឡោម​​​ព័ទ្ធ​​​របស់​​​នគរ​​​បាល​​​នៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​ខ្លួន​​​​​​​​​​​​​​​​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​ធ្នូ​​​មក។​​​​​​​​​សៀង វាសនា អាយុ​​​៤៥​​​ឆ្នាំ​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​គិត​​​ទុក​​​ជា​​​មុន​​​នៅ​​​ក្នុង​​​ការ​​​បាញ់​​​សម្លាប់​​​លោក អឹុ​​​ង​​​ ម៉េង​​​ជឺ និង​​​ដែល​​​​​​អង្គរក្ស​​​បី​​​នាក់​​​ទៀត​​​របស់​​​ ថោង​​​ សារ៉ាត់ ជា​​​បក្ខ​​​ពួក​​​សម​​​គំនិត​​​នោះ​​​​​​ ត្រូវ​​​បាន​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​ លី សុខឡេង​​​ សាក​​​សួរ​​​រយៈ​​​ពេល​​​២ម៉ោង​​​ នេះ​​​យោង​​​តាម​​​លោក គា អ៊ាវ មេធាវី​​​ការ​​​ពារ​​​ចុង​​​ចោទ​​​។

ដោយ​​​បញ្ជាក់​​​ពី​​​ភាព​​​គ្មាន​​​ទោស​​​របស់​​​កូន​​​ក្តី​​​លោក​​​ លោក គា អ៊ាវ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “​​​ចៅ​​​ក្រម​​​សាក​​​សួរ​​​គាត់​​​ម្តង​​​ទៀត​​​ ពី​​​ព្រោះ​​​គាត់​​​នៅ​​​ជា​​​ជន​​​សង្ស័យ​​​នៅ​​​ឡើយ​​​។ គាត់​​​មិន​​​បាន​​​សារភាព​​​ទេ​​​ ពី​​​ព្រោះ​​​នៅ​​​ថ្ងៃ​​​កើត​​​ហេតុ​​​ គាត់​​​កំពុង​​​ធ្វើ​​​ដំណើរ​​​ជា​​​មួយ​​​គ្រួសារ​​​គាត់​​​ពី​​​កំពង់​​​ឆ្នាំង​​​ឆ្ពោះ​​​មក​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​”។

និយាយ​​​ទៅ​​​​​​កាន​​​់អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​មុន​​​ពេល​​​ចូល​​​ទៅ​​​ក្នុង​​​ការិយាល័យ​​​ចៅ​​​ក្រម​​​កាល​​​ពីម្សិលមិញ សៀង វាសនា បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បន្ត​​​តាម​​​ដាន​​​រឿង​​​ក្តី​​​របស់​​​ខ្លួន​​​។ គាត់​​​និយាយ​​​ថា “យើង​​​មិន​​​បាន​​​ធ្វើ​​​ទង្វើ​​​ស្មោកគ្រោក​​​ទេ។ សូម​​​អ្នក​​​កាសែត​​​ជួយ​​​រក​​​យុត្តិធម៌​​​ឲ្យ​​​ខ្ញុំ​​​ផង។ តុលាការ​​​មិន​​​យុត្តិធម៌​​​ទេ”។

ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ ចៅ​​​ក្រម​​​ លី សុខឡេង​​​ ​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​៕សុខុម​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស