34 C
Phnom Penh

​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​បួន​​​នាក់​​​​​​​​​​​​ពី​​​បទ​​​ដឹក​​​ឈើ​​​ ចេញ​​​ពី​​​ខេត្ត​​​មណ្ឌល​គិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ ជន​​​ជាតិ​​​វៀត​​​ណាម​​​បួន​​​នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពី​​​បទ​​ដឹក​​​ឈើ​​​ប្រភេទ​​​លេខ​​​១​​​ដោយ​​​ខុស​​​ច្បាប់​​​ចេញពី​​​ព្រៃ​​​​​​ បន្ទាប់ពី​​​ពួកគេ​​​ត្រូ​​​វ​​​បាន​​​ចាប់ខ្លួន​​​ខណៈ​​​ដែល​​​ដឹក​​​ឈើ​​​នេះ​​​ពី​​​ស្រុក​​​កោះ​​​ញែក​​​ក្នុង​​​ខេត្ត​​​មណ្ឌលគិរី​​​ទៅ​​​ប្រទេស​​​វៀតណាម។

លោក សោ វុទ្ធី ព្រះរាជ​​​អាជ្ញា​​​រង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​នេះ​​​បាន​​​ចូល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ខុស​​​ច្បាប់ ហើយ​​​ត្រូ​​​វ​​​បាន​​​ចាប់ខ្លួន​​​ជាមួយ​​​គោយន្ត​​​ប្រាំ​​​គ្រឿង​​​ដែល​​​ពួកគេ​​​ប្រើ​​​ដើម្បី​​​ដឹក​​​ឈើ​​​នៅ​​​តាម​​​ព្រំដែន​​​នៅ​​​ពេល​​រំលង​​​អធ្រាត្រ​​​ថ្ងៃច័ន្ទ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ចោទប្រកាន់​​អ្នក​​​ទាំង​​​បួន​​​នាក់​​​នេះ​​​នៅ​​​ថ្ងៃនេះ ហើយ​​​យើង​​​បាន​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​លោក ទុយ សុភា ចៅក្រម​​​ស៊ើប​​​សួរ​​​​​​ដើម្បី​​​បន្ត​​​ចាត់ការ​​​ករណី​​​នេះ” ដោយ​​​លោក​​​ពន្យល់​​​ថា ការ​​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​តាម​​​មាត្រា​​​៩៨​​​នៃ​​​ច្បាប់​​​ស្តី​​​ពី​​​ព្រៃឈើ។

លោក កែវ សុភ័ក្ត្រ ប្រធាន​​​ការ​​​ពារ​​​ព្រៃ​​​ឈើ​​​នៃ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃឈើ​​​​​​​​​​​​ខេត្ត​​​មណ្ឌលគិរី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​​​​បាន​​​ចាប់ខ្លួន​​​បុរស​​​បួន​​​នាក់​​​​​​ខណៈ​​​ដែល​​​ពួកគេ​​​​​​កំពុង​​​រៀប​​​ចំ​​​​​ដឹក​​​ឈើ​​​​​​សុក្រម​​​ជាង​​​​​​៣០ដុំ។

លោក សុភ័ក្ត្រ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ឃើញ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ជាង​​​១០នាក់​​​ជិះ​​​គោយន្ត​​​ប្រាំ​​​គ្រឿង​​​​​​​​​ បើក​​​ចូល​​​ក្នុង​​​ទឹកដី​​​របស់​​​យើង​​​នៅ​​​ម៉ោង​​​ប្រហែល​​​២និង​​​៣០នាទីរំលង​​​អធ្រាត្រ។ យើង​​​បាន​​​ចាប់​​​ខ្លួន​​​មនុស្ស​​​បួន​​​នាក់​​​​​​ ហើយ​​​អ្នក​​​ផ្សេង​​​ទៀត​​​បាន​​​រត់គេចខ្លួន​​​បាត់”។ លោក​​​បាន​​​បន្ថែម​​​ថា គេ​​​ឃើញ​​​គោយន្ត​​​​​​ប្រហែល​​​២៥គ្រឿង​​​​​​ទៀត​​​ចត​​​នៅ​​​ផ្នែក​​​ម្ខាងទៀត​​​នៃ​​​ព្រំដែន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ចាប់​​​ខ្លួននេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ពី​​​អ្នក​​​ភូមិ​​​ម្នាក់​​​​​​ដែល​​​បាន​​​រាយ​​​ការណ៍​​​ថា មាន​​​គោយន្ត​​​ជាច្រើន​​​គ្រឿង​​​​​​ចូល​​​មក​​​ក្នុង​​​ប្រទេស​​​កម្ពុជា
​​​ហើយ​​​ដឹក​​​ឈើ​​​​​​ចេញពី​​​​​​ព្រៃ​​​ការ​​​ពារ”។

មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ថា ​​​បុរស​​​ទាំង​​​បួន​​​នាក់នេះ​​​​​​សារភាព​​​ថា បាន​​​ចូល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដើម្បី​​​​​ដឹក​​​ឈើ ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ទាហាន​​​ខ្មែរ​​​ម្នាក់​​​ដែល​​​គេ​​​ស្គាល់​​​ថា ឈ្មោះ ព្រឿម​​​​​​ ដែល​​​បម្រើការ​​​នៅ​​​អង្គភាព​​​យោធា​​​ព្រំដែន​​​ខេត្ត​​​លេខ​​​១០៣ បាន​​​សម្រប​​​ស​​​ម្រួល​​​ការ​​​ចូល​​​មក​​​របស់​​​ពួក​​​គេ​​​។

លោក សុភ័ក្ត្រ ក៏បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា បុរ​​​ស​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ទាំង​​​នេះ​​​​​​មិន​​​បាន​​​កាប់​​​ដើម​​​ឈើ​​​ទាំង​​​នេះដោយខ្លួន​ឯង​​​ទេ ប៉ុន្តែ​​​គ្រាន់​​​តែ​​​មក​​​ទិញ​​​​​ឈើ​​ប៉ុណ្ណោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់ពី​​​​​​ការ​​​ស៊ើប​​​អង្កេត យើ​​​ង​​​ដឹង​​​ថា ភាគ​​​ច្រើន​​​នៃ​​​អ្នក​​​កាប់​​​ឈើ​​​គឺ​​​ជា​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ព្នង​​​មក​​​ពី​​​​​​ឃុំ​​​ស្រៃ​​​ហ៊ុយ ក្នុង​​​ស្រុក​​​កោះ​​​ញែក ដែល​​​បាន​​​កាប់​​​ឈើនេះ ហើយ​​​បន្ទាប់មក​​​បាន​​​លក់​​​ទៅ​​​ឲ្យ​​​​​​ឈ្មួញ​​​វៀត​​​ណាម”។

លោក​​​បាន​​​បន្ថែម​​​ថា មន្ត្រី​​​របស់​​​លោក​​​​​​នឹង​​​ចាប់ខ្លួន​​​អ្នក​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ការ​​​កាប់​​​ឈើ​​​ខុស​​​​​​ច្បាប់​​​នេះ។

លោក ឈិត ម៉េង​​​ស្រេង ​​​មេ​​​បញ្ជា​​​ការ​​​យោធា​​​​​​ខេត្ត​​​មណ្ឌល​​​គិរី​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា
លោក​​​ស្គាល់​​​ទាហាន​​​រូប​​​នេះ​​​ដែលគេ​​​ហៅថា ព្រឿម ហើយ​​​ឈ្មោះ​​​ពិត​​​គឺ​​​ ម៉ី ម៉ៅ ប៉ុន្តែ​​​​​​បាន​​​លើក​​​ឡើង​​​ថា​​​ គាត់​​​មិន​​​មែន​​​ជា​​​សមាជិក​​​ស្រប​​​ច្បាប់​​​នៃ​​​អង្គភាព​​​យោធា​​​​​​ព្រំដែន​​​លេខ​​​១០៣​​​ឡើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​បញ្ជា​​​ឲ្យ​​​បញ្ជូន​​​ឈ្មោះ ម៉ី ម៉ៅ​​​ មក​​​ជួប​​​ខ្ញុំ​​​ដើម្បី​​​សាកសួរ ហើយ​​​ប្រសិន​​​បើ​​​​​​យើង​​​រក​​​ឃើញ​​​ថា គាត់​​​ពិត​​​ជា​​​ជាប់ពាក់ព័ន្ធ​​​ជាមួយ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​មែន​​​នោះ ខ្ញុំ​​​នឹង​​​បញ្ជូន​​​គាត់​​​ទៅ​​​តុលាការ​​​”៕សារុន​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស