ប័ណ្ណសារ

ជន​​​ជាតិ​​​អូស្ត្រាលី​​​ ដែលជា​​​​​​អតី​​​តគ្រូ​​​បង្រៀនអង់​​​គ្លេស ​​​ច្រានចោល​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​

By

February 11, 2015

គ្រូបង្រៀន​​​ជន​​​ជាតិ​​​អូស្ត្រាលី ម្នាក់​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​ក្មេង​​​ប្រុស​​​ប្រាំ​​​មួយ​​​នាក់​​​ បាន​​​អះអាង​​​អំឡុង​​​ថ្ងៃ​​​ទី​​​១នៃ​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​​​​របស់​​​ខ្លួ​​​ន​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ​​​ថា អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មួយ​​​ដែល​​​ប្រឆាំង​​​នឹង​​​ជន​​​រួមភេទ​​​ជាមួយ​​​កុមារ​​ បាន​​​ទម្លាក់​​​កំហុស​​​លើ​​​ខ្លួន​​​។

បុរស​​​ឈ្មោះ​​​ ចច មូសាលី​​​ (George Moussallie) អាយុ​​​៥២​​​ឆ្នាំ ដែល​​​ជា​​​អតី​​​ត​​​គ្រូបង្រៀន​​​ភាសា​​​អង់គ្លេស​​​នៅ​​​សាលា​​​អាមេរិកាំង​​​ប៉ាស៊ីហ្វិក​​​ (American Pacific School) នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​ពី​​​បទ​​​​​​បៀត​​​បៀន​​​កេរ្តិ៍ភេទ និង​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​អាយុ​​​ក្រោម​​​១៥​​​ឆ្នាំ​​​។ការ​​​រំលោភ​​​បំពាន​​​តាម​​​​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ផ្ទះ​​​ជួល​​​របស់​​​ជន​​​ជាប់​​​ចោទ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ។

អំឡុង​​​សវនាការ​​​កាល​​​ពីម្សិលមិញ ចៅក្រម​​​ជំនុំ​​​ជម្រះ កោ​​​ វណ្ឌី បាន​​​ប្រាប់​តុលាការ​​​ថា នគរ​​​បាល​​​បាន​​​ដក​​​ហូត​​​ហាដ​​​ដ្រាយ​​​ (Hard Drive) របស់​​​ឈ្មោះ​​​ ចច មូសាលី ហើយ​​​បាន​​​រក​​​ឃើញ​​​រូប​​​ថត​​​ជន​​​រង​​​គ្រោះ​​​អាក្រាត​​​កាយ​​​ដែលមាន​​​អាយុ​​​ចន្លោះ​​​ពី​​​៦​​​ឆ្នាំ​​​ ដល់​​​១២​​​ឆ្នាំ​​​។

លោក កោ វណ្ឌី បាន​​​មាន​​​ប្រសាសន៍​​​ថា នគ​​​របាល​​​ក៏​​​បាន​​​រក​​​ឃើញ​​​រូប​​​ថត​​​បុរស​​​ម្នាក់​​​ដែល​​​មើល​​​មិន​​​ឃើញ​​​មុខ​​​ រួម​​​ភេទ​​​ជាមួយ​​​ក្មេង​​​ប្រុស​​​ទាំង​​​នោះ​​​ផង​​​ដែរ។

ជន​​​រង​​​គ្រោះ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នោះ ដែល​​​និយាយ​​​ទៅ​​​កាន់​​​បន្ទប់​​​សវនាការ​​​តាម​​​រយៈ​​​វីដេអូ​​​លីង ខណៈ​​​អង្គុយ​​​នៅ​​​ក្នុង​​​បន្ទប់​​​ដាច់​​​ដោយ​​​ឡែក​​​នៅ​​​ក្នុង​​​សាល​​​សវនាការ​​​​​​ បាន​​​និយាយ​​​ថា បុរស​​​ជន​​​ជាតិ​​​អូស្ត្រាលី​​​រូប​​​នេះ​​​បាន​​​រួម​​​ភេទ​​​ជាមួយ​​​ខ្លួន​​​ជា​​​ច្រើន​​​ដង​​​។

ក្មេង​​​ប្រុស​​​ដែល​​​បច្ចុប្បន្ន​​​មាន​​​អាយុ​​​១៣​​​​​​ឆ្នាំ​​​រូប​​​នេះ​​​និយាយ​​​ថា “គាត់​​​ឲ្យ​​​ខ្ញុំ​​​នៅ​​​លើ​​​គ្រែ ហើយ​​​ប្រាប់​​​ខ្ញុំ​​​ឲ្យ​​​ដោះខោអាវ​​​ចេញ។ គាត់​​​​​​​​​​​​​​​​​​​​​​​​​​​បាន​​​រួមភេទ​​​ជាមួយ​​​ខ្ញុំ​​​ប្រហែល​​​២០​​​ដង​​​”។

និយាយ​​​ទៅ​​​កាន់​​​តុលាការ​​​តាម​​​រយៈ​​​អ្នកបក​​​ប្រែ ឈ្មោះ ចច មូសាលី បាន​​​អះ​​​អាង​​​ថា ហាដ​​​ដ្រាយ​​​​​របស់​​​ខ្លួន​​​ត្រូវ​​​​​​គេ​​​លួច​​​ ហើយ​​​មាន​​​នរណា​​​ម្នាក់​​​ផ្ទេរ​​​រូ​​​ប​​​ភាព​​​ទាំង​​​អស់​​​នោះ​​​ចូល​​​ទៅ​​​ក្នុង​​​ហាដ​​​ដ្រាយ​​​នោះ​​​។

បុរស​​​រូប​​​នេះ​​​ក៏​​​បាន​​​ចោទ​​​ប្រកាន់​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​ ជា​​​អង្គការ​​​មិន​​​មែន​​​​​​រដ្ឋាភិបាល​​​ប្រឆាំ​​​ង​​​ជន​​​រួ​​​ម​​​ភេទ​​​ជាមួយ​​​កុមារ ដែល​​​បាន​​​ជួយ​​​នគរ​​​បាល​​​អំឡុង​​​ពេល​​​សើុប​​​អង្កេត​​​លើ​​​ខ្លួន​​​ថា បាន​​​ប្រឌិត​​​ភ័ស្តុតាង​​​។

លោក​​​ ខឹម វណ្ណដូ អនុ​​​ប្រធាន​​​ប្រតិបត្តិការ​​​ចុះ​​​ផ្ទាល់​​​នៃ​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ បាន​​​មានប្រសាសន៍​​​ថា ការ​​​អះអាង​​​របស់​​​ ឈ្មោះ ចច មូសាលី គឺ​​​គ្មានមូល​​​ដ្ឋាន​​​បាន​​​​​​ទេ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ធម្មតា​​​ជន​​​ជាប់​​​ចោទ​​​តែង​​​តែ​​​បន្ទោស​​​គេ​​​ដើម្បី​​​បាន​​​រួច​​​ខ្លួន​​​។ បើ​​​គាត់​​​ចោទ​​​ប្រកាន់​​​យើង​​​បែប​​​នោះ​​​សូម​​​​​​បង្ហាញ​​​ភ័ស្តុ​​​តាង​​​មក​​​ចុះ”។

អំឡុង​​​ពេល​​​តុលាការ​​​សាកសួរ​​​ ឈ្មោះ ចច​​​ មូសាលី បាន​​​បដិសេធ​​​ថា ខ្លួន​​​​​​មិន​​​បាន​​​រួម​​​ភេទ​​​ជាមួយ​​​អនីតិជន​​​ទេ ហើយ​​​ក៏​​​មិន​​​បាន​​​ផលិត​​​រូប​​​ភាព​​​អាសអាភាស​​​ដែរ។

បុរស​​​រូបនេះ​​​និយាយ​​​ថា “ខ្ញុំ​​​គ្រាន់​​​តែ​​​ងូ​​​ត​​​​​​ទឹក​​​ប៉ុណ្ណោះ​​​ ហើយ​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ពួក​​​គេ​​​ទេ​​​។ ខ្ញុំ​​​មិន​​​បាន​​​ផលិត​​​រូប​​​ភាព​​​អាស​​​អាភាស​​​កុមារ​​​ទេ ខ្ញុំ​​​គ្រាន់​​​តែ​​​ថត​​​រូប​​​ពួក​​​គេ​​​ទុក​​​​​​​​​​​​ប៉ុណ្ណោះ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ងូត​​​ទឹក”។

នៅ​​​ពេល​​​ ឈ្មោះ ចច មូសាលី ត្រូ​​​វ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពីខែ​​​កញ្ញា នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា ជន​​​រង​​​គ្រោះ​​​ទាំង​​​នេះ​​​គឺ​​​ជា​​​ក្មេង​​​សុំទាន​​​នៅ​​​តាម​​​មាត់​​​ទន្លេ។

កាល​​​ពី​​​ម្សិលមិញ ចច មូសាលី បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​ជួប​​​ជាមួយ​​​​​​ក្មេង​​​ប្រុស​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​នេះ​​​​​​នៅ​​​ពេលខ្លួន​​​ធ្វើ​​​ដំណើរ​​​កម្សាន្ត​​​លើក​​​ដំបូង​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ក្នុង​​​ឆ្នាំ​​​២០០៩។ បុរស​​​នេះ​​​និយាយ​​​ថា “នៅ​​​ពេល​​​ខ្ញុំ​​​ឃើញ​​​ពួក​​​គេ​​​ ខ្ញុំ​​​មាន​​​អារម្មណ៍​​​អាណិត​​​ពួកគេ​​​ ហើយ​​​ចង់​​​ជួយ​​​ពួកគេ”។

សូម​​​បញ្ជាក់​​​ថា សវនាការ​​​ជំនុំ​​​ជម្រះ​​​បុរ​​​សរូប​​​នេះ​​​ គ្រោង​​​នឹង​​​បន្ត​​​ធ្វើ​​​ឡើង​​​នៅ​​ថ្ងៃ​​​ទី​​​៦ ខែ​​​មីនា​​​៕សុខុម​​​​​​