38 C
Phnom Penh

ម៉ុង​​​តាញ៉ា​​​ប្រាំបួន​​​នាក់​​​កំពុង​​​គេច​​​ខ្លួន​​​ពី​​​សមត្ថកិច្ច​​​ខេត្ត​​​រតនគិរី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​និង​​​អ្នកភូមិ​​​ម្នាក់​​​ នៅ​​​ខេត្ត​​​រតនគិរី បាន​​​និយាយ​​​នៅ​​​ថ្ងៃ​​​នេះថាមាន ​​​ម៉ុង​​​តាញ៉ា ​​​ប្រាំបួន​​​នាក់​​​កំពុងលាក់​​​ខ្លួន​​​ពី​​​ការ​​​តាម​​​ចាប់​​​របស់​​​សមត្ថកិច្ច​​​ខេត្ត​​​ ក្រោយ​​​ពីពួក​​​គេ​​​បាន​​​គេច​​​ខ្លួន​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​ កាលពី​​​ម្សិលមិញ។ ​​​​​​

លោក ឆាយ ​​​ធី មន្ត្រី​​​សម្រប​​​សម្រួល​​​អង្គការ​​​អាដហុក ប្រ​​​ចាំ​​​ខេត្ត​​​រតនគិរី បាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា លោក​​​កំពុង​​​ព្រួយ​​​បារម​​​្ភ​​​ពី​​​សុវត្ថិភាព​​​របស់​​​មុ៉ងតាញ៉ាប្រាំបួន​​​នាក់​​​ ដែល​​​បាន​​​គេច​​​ខ្លួន​​​ពី​​​ប្រទេស​​​វៀត​​ណាម​​​ កាលពី​​​ថ្ងៃ​​​អង្គារ​​​ កំពុង​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​ព្រៃ​​​ស្រុក​​​អូយ៉ាដាវ​​​។

លោក ធី បាន​​​និយាយា​​​ថា “យើង​​​បារម្ភ​​​ពីសុវត្ថិភាពអ្នក​​​ទាំង​​​ប្រាំបួន​​​នាក់​​​នោះ ព្រោះ​​​សមត្ថកិច្ច​​​កំពុង​​​តែ​​​រុក​​​រក​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ព្រៃ”។

​​​​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ចារ៉ាយ​​​ម្នាក់​​​ ដែល​​​សុំមិន​​​បញ្ចេញ​​​ឈ្មោះ​​​បាន​​​និយាយ​​​ថា ម៉ុង​​​តាញ៉ា​​​ នោះ​​​មាន​​​ប្រុស​​​ប្រាំបី​​​នាក់​​​និង​​​ស្ត្រី​​​ម្នាក់​​​ កំពុង​​​តែ​​​លាក់​​​ខ្លួន​​​ក្នុង​​​ព្រៃ​​​ ដើម្បី​​​គេច​​​ចេញ​​​ពី​​​ការ​​​តាម​​​ចាប់​​​របស់​​​សមត្ថកិច្ច​​​ខេត្ត​​​។

“ខ្ញុំ​​​គិត​​​ថា អ្នក​​​ទាំង​​​​​​ប្រាំបួន​​​នាក់​​​នោះ​​​មិន​​​អាច​​​រួច​​​ខ្លួន​​​ពី​​​ការ​​​តាម​​​ចាប់​​​របស់​​​ប៉ូលិសបាន​​​ទេ​​​ ព្រោះ​​​ពួក​​​គេ​​​បាន​​​ដឹង​​​ពីការ​​​គេច​​​ខ្លួន​​​របស់​​​អ្នក​​​ទាំង​​​នោះ​​​”។

កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​ មាន​​​ម៉ុង​​​តាញ៉ា​​​បួន​​​នាក់​​​ ដែល​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ពីការ​​​តាម​​​ចាប់​​​របស់​​​ប៉ូលិស​​​ខេត្ត​​​រតនគិរីនៅ​​​ដើម​​​ខែ​​​នេះ បាន​​​មក​​​ដល់​​​ក្រុង​​​ភ្នំពេញ​​​ ដើម្បី​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​។​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស