34 C
Phnom Penh

លោក នួន ជា​ ទម្លាយ​ភាព​ស្ងប់ស្ងាត់​សួរ​ដេញដោល​អ្នក​កាសែតជើង​​​ចាស់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

៤០​ឆ្នាំ​បន្ទាប់ពី​លោកស្រី អេលីហ្សាបេត ប៊ិកឃឺ បាន​ចូលជួប​មេដឹកនាំ​ខ្មែរ​ក្រហម​សម្លាប់​រង្គាល ប៉ុល ពត ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដ៏​សម្ងាត់នោះ​​​ អ្នក​កាសែត​អាមេរិក​រូប​នេះ​កាលពី​ថ្ងៃ​ពុធ​បាន​ប្រឈម​នឹង​សំណួរ​ជាច្រើន​ពី​មេដឹកនាំ​ទី​ពីរ។

លោក នួន ជា ឬ “បង​ធំ​ទី​២” ដែល​កំពុង​ត្រូវ​ជំនុំជម្រះ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិនិង​ប្រល័យ​ពូជសាសន៍ រួមជាមួយ​មេដឹកនាំ​ ខៀវ សំផន ក្នុង​របប​តែមួយ បាន​សួរ​ពីរ​សំណួរ​ទៅ​លោក​ស្រី ប៊ិកឃឺ នៅ​ពេល​ចាំផ្តើម​នៃ​ថ្ងៃ​ទី​៣​របស់​លោក​ស្រី​ក្នុង​នាម​ជា​សាក្សី​ជំនាញ​នៅ​សាលាក្តី​នេះ។eccc

ដំបូង​គាត់​បាន​សួរ​អតីត​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​កាសែត​វ៉ាស៊ីនតោនរូប​​​នេះ​​​​ឲ្យ​ពន្យល់​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​អាមេរិក​ទម្លាក់​គ្រាប់បែក​ប្រហែល​បី​លាន​តោន​លើ​ប្រទេស​កម្ពុជា​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ហើយ​ដែល​សម្លាប់​ប្រជាជន​កម្ពុជា​ស្លូត​ត្រង់ និង​កម្ទេច​ភូមិករ ស្រែ​ចម្ការ​និង​វត្តអារាម​អស់​ជាច្រើន។

លោក​ស្រី ប៊ិកឃឺ បាន​និយាយ​ថា មូលហេតុ​របស់​រដ្ឋាភិបាល​អាមេរិក​គឺ​គាំទ្រ​របប​ លន់ នល់។ ទាក់ទិន​នឹង​យុទ្ធនាកា​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​១៩៧៣ លោក​ស្រី​បាន​បន្ថែម​ថា “នោះ​ដោយសារ​ការ​ព្រួយបារម្ភ​នៅ​ពេល​នោះ ជា​ការ​ព្រួយ​បារម្ភ​ថា​របប​សាធារណ​រដ្ឋ​ខ្មែរ​នឹង​ចាញ់ ហើយ​មូលហេតុ​ទី​២ រដ្ឋបាល​លោក និកសុន នៅ​ពេល​នោះ​សង្ឃឹម​ថា​ ការ​ទម្លាក់​គ្រាប់បែក​នេះ​អាច​បង្ខំ​ឲ្យ​ពួក​ខ្មែរ​ក្រហម​ចូល​តុ​ចរចា”។

ចំពោះ​សំណួរ​ទី​២ ថាតើ​រដ្ឋាភិបាល​អាមេរិក​ទទួល​ខុសត្រូវ​ចំពោះ​សោកនាដកម្ម​ពី​ការ​ទម្លាក់​គ្រាប់បែក​លើ​ប្រជាជន​កម្ពុជា​ឬ​យ៉ាងណា លោក​ស្រី ប៊ិកឃឺ បាន​ឆ្លើយ​ថា “ពិត​​​មែន​​​ហើយ​​​”។

បន្ទាប់ពី​ដល់ម៉ោង​​​សម្រាក​នៅ​ព្រឹក​នោះ លោក នួន ជា បាន​​​​មើល​ដំណើរការ​នីតិ​វិធី​តាម​រយៈ​វីឌីអូ​ពី​បន្ទប់​ឃុំ​ខ្លួន ដោយសារ​សុខភាព​មិន​ល្អ។

សហ​មេធាវី​អន្តរជាតិ​ខាង​ដើម​បណ្តឹង​រដ្ឋប្បវេណី លោក ម៉ារី ហ្គីរ៉ូដ ពេល​នោះ​បាន​កត់​សម្គាល់​ថា លោក នួន​ ជា បាន “ជ្រើសរើស” មិន​ចូលរួម​ក្នុង​សវនាការ​លើក​មុន ពេល​ដែល​ដើម​បណ្តឹង​រដ្ឋប្បវេណី​និយាយ​អំពី​ឧក្រិដ្ឋកម្ម ដែល​ពួកគេ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ក្នុង​សម័យ​ខ្មែរ​ក្រហម ប៉ុន្តែ​​​​លើក​​​នេះ​​​បាន​អង្គុយ​រហូត​ទាល់​ចប់​ការ​ផ្តល់​សក្ខីកម្ម​របស់​លោក​ស្រី ប៊ិកឃឺ។

លោក​ស្រី​បាន​និយាយ​ថា “[គាត់]​បាន​សន្យានឹង​យើង​នៅ​ពេល​ចាប់​ផ្តើម​ការ​ជំនុំ​ជម្រះ​ថា គាត់​នឹង​ចូលរួម​ក្នុងសវនាការ ហើយ​បាន​ប្រកែក​ជា​រហូត​មិន​ឆ្លើយ​សំណួរ​ដែល​ចោទសួរ​ចំពោះ​គាត់​ដោយ​ដើម​បណ្តឹង​រដ្ឋប្បវេណីទេ​​​”។

“ហើយ​យើង​កត់​សម្គាល់​នៅ​ថ្ងៃ​នេះ​ថា គាត់​លែង​ប្រើ​សិទ្ធិ​នៅ​ស្ងៀម​ស្ងាត់ទៀត​​​ហើយ​​​ ដោយ​ចោទ​សួរ​លោក​ស្រី​ប៊ិកឃឺ ដែល​ជា​”មនុស្ស​សំខាន់”។

នៅ​ពេល​រសៀល អ្នក​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា “ពេល​សង្គ្រាម​ផុត​រលត់​ទៅ” រូប​នេះ​ត្រូវ​លោក​ស្រី អានតា ហ្គីស សហ​មេធាវី​អន្តរជាតិ​ខាង​លោក​ ខៀវ សំផន សួរ ថាតើ​លោក​ស្រី​ចាត់ទុក​សៀវភៅ​របស់​លោក​ស្រី​ជា​ស្នាដៃ​អ្នកកាសែត ឬ អ្នក​សិក្សា​ស្រាវជ្រាវ។

លោក​ស្រី ហ្គីស បាន​អាន​សេចក្តី​ដកស្រង់​ពី​អត្ថបទ​ឆ្នាំ​១៩៨៦​របស់​អ្នក​ប្រវត្តិ​សាស្ត្រ​ដ៏​ល្បី លោក​ ដេវិដ ឆាណ្ឌល័រ (David Chandler) ដែល​រិះគន់វិធី​​​សាស្ត្រ​​​របស់​​​លោក​​​ស្រី​​​ដែល​​​លោក​​​បាន​​​និយាយ​​​ថា​​​ បាន​​​ត្រួតពិនិត្យ​​​គ្រប់គ្រាន់​​​​​​ដោយសារ​​​តែ​​​លោក​​​ស្រី​​​មិន​​​ចេះ​​​ខ្មែរ​​​ ដែល​​​លោក​​​បាន​​​និយាយ​​​ថា​​​ ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​លោក​​ស្រី​​​មាន​​​កំហុស​​​ ហើយ​​​លោក​​​ស្រី​​​ក៏​​​មិន​​​បានយោង​​​ប្រភពនា​​​នា​​​ឲ្យបាន​​​ត្រឹម​​​ត្រូវទេ​​​។

លោកស្រី​​​បាន​​​និយាយ​​​ថា លោក​​​ស្រី​​​ដឹង​​​ថា លោក  ឆាណ្ឌល័រ បាន​​​សរសេរ​​​ទៅ​​​កាន់​​​អ្នក​​​សិក្សា​​​ស្រាវជ្រាវ​​​ដោយ​​​ស្នើ​​​សុំ​​​ពួកគេ​​​កុំ​​​ឲ្យ​​​ប្រើ​​​សៀវភៅ​​​របស់​​​លោក​​​ស្រី​​​ជា​​​សៀវភៅ​​​សិក្សា ប៉ុន្តែ​​​បាន​​​សំដែង​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ចំពោះ​​​ការ​​​រិះ​​​គន់​​​លើ​​​អត្ថបទ។

លោក​​​ស្រី​​​បាន​​​និយាយ​​​ថា “អ្នក​​កាសែត​គ្រប់រូប​​​​​ដែល​​​សរសេរ​​​​​​សៀវភៅ​​​មួយ​​​ក្បាល​​​ លោក​​​អ្នក​​​នឹង​​​ឃើញ​​​អត្ថបទដ៏ល្អ​​​របស់​​​លោក ដេវិដ ឆាណ្ឌល័រ ដែល​​​និយាយ​​​ថា “នេះ​​​ពិតជា​​​អស្ចារ្យ​​​មែន”។ ដូច្នេះ​​​គាត់​​​បាន​​​ប្រើ​​​ [ការ​​​រិះគន់​​​នេះ] ទៅ​​​លើ​​​អ្នកកាសែត​​​ម្នាក់​​​ដែល​​​ខ្ញុំ​​​អាច​​​ដឹង។ នោះ​​​គឺ​​​ខ្ញុំ​​​ហ្នឹងឯង។ ហើយ​​​ខ្ញុំ​​​នឹង​​​សម្គាល់​​​ថា ខ្ញុំ​​​ជា​​​អ្នកកាសែត​​​ស្រី​​​តែ​​​ម្នាក់​​​គត់​​​ដែល​​​បាន​​​សរសេរ​​​សៀវភៅ​​​បែប​​​នេះ”។សវនាការ​​​នៅ​​​សាលាក្តី​​​បន្ត​​​នៅ​​​ថ្ងៃ​​​នេះ​​​ទៀត។​ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស