28 C
Phnom Penh

អាជីវករ​បិទតូប​លក់ដូរ​​នៅ​ផ្សារ​សុរិយាអំឡុង​ពេល​មាន​ការ​តវ៉ា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​ការ​ចរចា​​រវាង​អាជីវករ​ និង​​អ្នក​គ្រប់គ្រង​​នៅ​ផ្សា​រសុរិយាក្នុង​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ដោយ​គ្មាន​ដំណោះ​ស្រាយ​កាលពី​ថ្ងៃពុធនោះ​ ម្ចាស់​តូច​រាប់​រយ​នាក់​​បាន​បិទ​តូប​​​របស់​ខ្លួន​កាល​ពី​ម្សិលមិញ ជាការ​បិទ​ផ្សារ​ទំនើប​មួយ​ក្នុង​ចំណោម​ផ្សារ​ទំនើប​ធំបំផុត​ក្នុង​រាជ​ធានី។sorya

នៅតែ​រោង​ភាពយន្ត​ និង​អ្នក​លក់រាយ​តិច​តួច​ប៉ុណ្ណោះ​នៅ​បើក​តូ​បរបស់ខ្លួន​ខណៈដែល​​អាជី​វករ​ជា​ច្រើន​បាន​ឈ​រ​នៅ​ខាង​ក្រៅ​ផ្សារ​​ដោយ​កាន់ស្លាក​សញ្ញាទាមទារ​ឲ្យ​បញ្ចុះ​ថ្លៃ​ជួល​តូប​​៣០ភាគរយ និង​ឲ្យ​ប្តូរ​អ្នក​គ្រប់​គ្រង។

លោក ស៊ី ទួន ចៅសង្កាត​់​ផ្សារ​ថ្មី​១ ក្នុង​ខណ្ឌ​ដូនពេញបាន​ប្រាប់អាជីវករ​​នៅ​ម៉ោង​ប្រហែល​​៥ល្ងាច​ថា អ្នក​គ្រប់​គ្រង​ផ្សារ​​បាន​ព្រម​ព្រៀង​​ជួប​ពិភាក្សា​គ្នា​មួយ​លើក​ទៀត​​នៅ​ព្រឹក​នេះ។

នៅក្នុង​ការ​ពិភាក្សា​កាលពី​ថ្ងៃ​ពុធ អ្នក​គ្រប់​គ្រង​ផ្សារ​​បាន​ស្នើ​បញ្ចុះ​ថ្លៃជួល​​ត្រឹម​២០​ភាគរយ​ ​ដរាបណា​អាជីវករ​បង់​ថ្លៃជួលទាន់ពេល​វេលា ​ដាក់​ត​ម្លៃលក់​ឲ្យ​បាន​​ច្បាស់លាស់​​ ហើយ​ប្រកាន់ខ្ជាប់​ទៅនឹង​​ម៉ោង​​អាជីវកម្ម។ អាជីវករ​បាន​លើក​ឡើង​ថា ​ពួកគាត់​នឹង​ដោះស្រាយ​​​​​សម្រាប់​ការ​បញ្ចុះ​២៥​​ភាគរយ​ដោយ​ឥត​​លក្ខខណ្ឌ ហើយ​ការ​​ប្រជុំនោះ​បញ្ចប់ទៅ​ដោយ​គ្មាន​ការ​ព្រមព្រៀង​អ្វីឡើយ។

អ្នកស្រី វ៉ាន់ ដាវី អាយុ​៣៥ឆ្នាំ ជា​អ្នក​លក់​សម្លៀក​បំពាក់​​​នៅ​ផ្សារ​សូរិយា​​បាន​និយាយ​ថា “​ការ​លក់​របស់​យើង​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង​ ជាពិសេស​​នៅឆ្នាំនេះ​ចាប់តាំង​ពី​​អ្នក​គ្រប់គ្រង​ថ្មី​ចូល​មក​កាន់​។ អ្នកស្រី​​បាន​និយាយ​ថា ការ​លក់​បាន​ធ្លាក់ចុះ​​ពី​៧០ទៅ​៨០​ភាគរយ​​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ។

អ្នកស្រី​ ដាវី ​បាន​និយាយថា ​សំណើ​ឲ្យ​ប្រកាន់​ខ្ជាប់តាម​ម៉ោង​អាជីវកម្ម​​ត​ឹង​រ៉ឹង​នោះ​គឺជា​លក្ខខណ្ឌ​ដែល​​មាន​ការ​ជំទាស់​ក្នុង​ចំណោម​អាជីវករ​ ដែល​​ពេញចិត​្តឲ្យ​មាន​​សេរីភាព​ក្នុង​ការ​សម្រេច​នៅពេល​បើក​និ​ងបិទ​តូប​របស់​ខ្លួន​ជាង។

អ្នកស្រី​បាន​និយាយ​ថា “យើង​អាច​ទទួល​យក​លក្ខខណ្ឌមួយ​ចំនួន​ ប៉ុន្តែ​​យើង​មិន​អាច​ធានាថា ​យើង​នឹង​មក​ទាន់ពេល​វេលា​ក្នុង​ការ​បើក​តូប​ឡើយ”។

លោក រឿង​ ថ​ន អាយុ​៤៨ឆ្នាំ​ជា​អ្នក​សម្លៀក​បំពាក់​ម្នាក់ទៀត​​បាន​និយាយ​ថា អ្នក​ជួលជា​ច្រើន​នាក់ទៀត​ក៏អាក់អន់​ចិត​្ត​នឹង​ការខ្វះ​​ការកែលម្អអគារ​ផងដែរ។ លោក​បាន​និយាយ​ថា “​អ្នក​គ្រប់គ្រង​ផ្សារ​ទុក​ច្រកកាន់តែ​ចង្អៀត​ ហើយ​មិន​សូវ​​ទាក់​ទាញ​ទេ ដូច្នេះ​ហើយ វា​លំបាក​លក់​ផលិត​ផល​របស់​យើង​ណាស់។ វាក៏មិន​សូវ​មាន​សុវត​្ថិភាពដែរ ពីព្រោះ​​យើង​មិន​មាន​ច្រក​សម្រាប់​គ្រាអាសន្ន”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស