30 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​មាន​គម្រោង​ប្រែក្លាយ​កន្លែង​បន់ស្រន់បួងសួង​របស់​ជន​ជាតិ​វៀតណាមក្នុង​ខេត្ត​កំពត​ទៅជា​កន្លែង​វប្បធម៌ និង​សាសនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​មាន​​​ប្រសាសន៍កាល​​​ពី​ម្សិលមិញ​​​ថា លោក​​​មាន​​​គម្រោង​​​កោះ​​អញ្ជើញ​មន្ត្រីរដ្ឋាភិបាល​​​បួន​​​រូប​​​ឲ្យ​​មកកាន់​​​​​​សភា​​​ដើម្បី​​​កំណត់​​​ថា តើ​​​តំបន់​​នៃ​ភ្នំ​​​បូក​​​គោ​​​ក្នុង​ខេត្ត​​​កំពត​​​ដែល​​​ភ្ញៀវ​​​ទេស​​​ចរ​​​ជន​​​ជាតិ​​​វៀតណាម​​​ប្រើ​​​ប្រាស់​​សម្រាប់​​​ពិធី​​​បន់ស្រន់​បួង​​​សួង​​​នោះ​ អាច​​​ប្រែ​​​ក្លាយ​​​​​​​​​ជា​​​កន្លែង​​​វប្បធម៌​​​របស់​​​ជន​​​ជាតិ​​​ខ្មែរ​​​បាន​​​ឬ​​​យ៉ាង​​​ណា​​​។

លោក យ៉ែម បុញ្ញឫទ្ធិ​​​ សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​លោក​​​ក៏ជា​​​ប្រធាន​​​គណៈ​​​កម្មការ​​​រដ្ឋ​​​សភា​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​សាសនា​​​ វ​​​​​ប្បធម៌​​​ និង​​​ទេសចរណ៍​​​ដែរនោះ​ កាល​​​ពី​​​សប្តាហ៍​មុន​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ភ្នំ​​​នោះ​​​ដើម្បី​​​ពិនិត្យមើល​​​​តំបន់​​​ដ៏​​​ពេញ​​​និយម​​​ក្នុង​​​ចំណោម​​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​វៀត​​​ណាមនេះ​​​​ដោយ​​​សារ​​​មាន​​​ផ្នូរ​ធ្វើពី​ថ្មដែល​​​គេ​​​ជឿ​​​ថា​​​ ជា​​​របស់​​​ដូន​​​តា​​​ពួក​​​គេនោះ​។

សមាជិក​​​សភា​​​រូប​​​នេះ​​​មិន​​​បាន​​​ជួប​​​ភ្ញៀវ​​​ទេសចរ​​​ជនជាតិ​​​វៀត​​​ណាម​​​ណា​​​ម្នាក់​​​ឡើយ​​​​ អំឡុងការ​​​ធ្វើ​​​ដំណើរ​​​របស់​​​លោក​​​នៅ​​​ទី​​​នោះ ប៉ុន្តែ បាន​​​រក​​​ឃើញ​​​ផ្នូរ​ដែល​​​គេអះអាងថា សម្រាប់​​​​ធ្វើ​​​ពិធី​​​បន់​​​ស្រន់បួងសួង​​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​​​​ពី​​​ម្សិលមិញ​​​ថា ឥឡូវ​​​នេះ​​​លោក​​​នឹង​​​ព្យាយាម​​​ប្រែ​​​ក្លាយ​​​តំបន់​​​នេះ​​​ទៅ​​​ជា​​​កន្លែង​​​សាសនា​​​ និង​​​វប្បធម៌​​​សម្រាប់​​​ប្រជា​​​ជន​​​ខ្មែរ​​​។

លោក យ៉ែម បុញ្ញឫទ្ធិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា យើង​​​នឹង​​កោះ​​អញ្ជើ​​​ញ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ធម្មការ​​​និង​​​សាសនា​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ទេសចរណ៍ និ​​​ង​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​ យុវជន និង​​​កីឡាមក​​​ពិភាក្សា​​​ថា តើ​​​ត្រូវ​​​គ្រប់​​​គ្រង​​​តំបន់​​​ទេសចរណ៍​​​នេះ​​​ដើម្បី​​​បម្រើ​​​ដល់​​​អត្ត​​​សញ្ញាណ​​​ខ្មែរ​​​ដោយ​​​របៀប​​​ណា​​​។

លោក​​​បាន​​​បន្ថែម​​​ថា “គណៈ​​​កម្មការ​​​នេះ​​​កំពុង​​​រៀប​​​ចំ​​​របាយការណ៍ ហើយ​​​នឹង​​​រក​​​ពេល​វេលា​ស័ក្តិសមណាមួយ​ដើម្បីកោះ​​អញ្ជើញ​​​រដ្ឋ​​​មន្ត្រី​​​ទាំង​​​នោះ​​​មក​​​ពិភាក្សា​​​ពី​​​ការ​​​គ្រប់​​​​​​​​គ្រង​​​តំបន់​​​ទេសចរណ៍​​​ភ្នំ​​​បូកគោនេះ”។

លោក យ៉ែម បុញ្ញឫទ្ធិ បាន​​​មាន​​​ប្រសាសន៍​​​ថា គម្រោង​​​នោះ​​​អាច​​​មាន​​​ការ​​​សាង​​​សង់​​​​​ពុទ្ធប្ប​​​ដិមា​​ដើម្បី​​​ឲ្យ​​​ប្រជា​​​ជន​​​ខ្មែរ​​​គោរ​​​ព​​​បូជា ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ក៏​​​អាច​​​មាន​​​ការ​​​គោរ​​​ព​​​ដល់​​​ផ្នូរ​​​ធ្វើពី​ថ្មទាំង​​​នោះ​​​ផង​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​ការ​​​ល្អណាស់​​​​ក្នុង​​​ការ​​​ដាក់​​​តម្កល់​​​​ពុទ្ធ​​​ប្បដិមា​​​ ដើម្បី​​​​​​គោរព​​​បូជា​​នៅ​​​​​​ទី​​​នេះ​​​ ។ យើង​​​មិន​​​ទាន់​​​ប្រាកដ​​​ថា តើ​​​ផ្នូរ​​​ទាំង​​​នេះ​​​ជា​​​ផ្នូរ​​​របស់​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​ ពីព្រោះ​​​ប្រជា​​​ជន​​​​ខ្មែរ​​​ច្រើនណាស់​​​បាន​​​ស្លាប់​​​នៅ​​​ទី​​​នេះ​​​។

គ្មាន​​​រដ្ឋ​​​មន្ត្រី​​​ណា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​រដ្ឋ​​​មន្ត្រី​​​ទាំង​​​នោះ​​​អាច​​​ទាក់​​​ទង​​​ដើម្បី​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​។  ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក ផៃ ស៊ីផាន អ្នកនាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋ​​​មន្ត្រី​​​ទាំង​​​នោះ​​​ទំនង​​​ជា​​​មិន​​​គាំទ្រ​​​ការ​​​អំពាវ​​​នាវ​​​របស់​​លោក យ៉ែម បុញ្ញឫទ្ធ​​​ិ ឲ្យ​​​អន្តរាគមន៍​​​ដើម្បី​​​ប្រែក្លាយ​កន្លែង​​​​​​ទេសចរណ៍​​​នោះ​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​ យើង​​​មិន​​​រើស​​​អើង​​​សាសនា ឬវប្បធម៌​​​ណា​​​ឡើយ​​​។ អ្វី​​​ដែល​​​ប្រឆាំង​​​សេរីភាព​​​សាសនា រដ្ឋាភិបាល​​​មិន​​​គាំ​​​ទ្រ​​​ឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ភ្ញៀវ​​​ទេសចរ​​​​នាំ​​​មក​​​នូវ​​​កំណើន​​​សេដ្ឋ​​​កិច្ច​​​ មិត្ត​​​ភាព​​​ និងពិពិធភាព ហើយ​​​​វប្បធម៌​​​ដ៏​​​សម្បូរ​​​បែប​​​ គឺ​​​​​​សំខាន់​​​ណាស់​សម្រាប់​​​​ប្រទេសកម្ពុជា​​​។ យើង​​​មិន​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​នរណា​​​ម្នាក់​​​ប្រមាថ​​​ក្រុម​​​ណា​​​មួយ​​​ឡើយ​​​”។

ថ្នាក់​​​ដឹក​​​នាំ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជា​​​ច្រើ​​​ន​​​ចេញ​​​មក​​​ពី​​​ចលនា​​​តស៊ូ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ ដែល​​​បាន​​​ប្រឆាំង​​​របប​​​លើក​​​បន្តុប​​​ដោយ​​​វៀតណាម​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ហើយ​​​បាន​​​ប្រើ​​​ប្រាស់​​​វោហារសាស្ត្រ​​​ប្រឆាំង​​​ជនជាតិ​​​វៀត​​​ណាមជាយូរ​​មកហើយ​​​ដើម្បី កសាង​​​ទុន​​​នយោបាយ​​​៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស