31.8 C
Phnom Penh

ប្រទះឃើញ​​​សាក​​​សព​​​ស្ត្រី​​​អាក្រាតកាយ​​​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​ សង្ស័យ​​​ជា​​​ករណី​​​រំលោភ​​​ហើយ​​​សម្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សាក​​​សព​​​ស្ត្រី​​​អាក្រាត​កាយ​ម្នាក់​​​ដែល​​​ត្រូវ​​​គេ​​​ប្រទះ​​​ឃើញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ នៅ ក្នុង​​​ព្រៃ​​​មួយ​​​ក្នុង​​​ស្រុក​​​ព្រៃ​​​នប់​​​ ខេត្ត​​​ព្រះ​​​សីហនុ ទំនង​​​ជា​​​ករណី​​​រំលោភ​​​ ហើយ​​​​​​សម្លាប់​​​។

លោក សំ សុខា នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ព្រៃ​​​នប់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ដើរ​​​រក​​​ឃ្មុំ​​​ម្នាក់​​​បាន​​​ប្រទះ​​​ឃើញ​​​សាក​​​សព​​​នេះ​​​នៅ​​​ក្នុង​​​ព្រៃ​​​ខាង​​​ក្រៅ​​​ភូមិ​​​បត់​​​សិរ​​​មាន់​​​ ។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​វេលា​​​ព្រឹក​​​ បុរ​​​សម្នាក់​​​បាន​​​ដើរ​​​រក​​​ឃ្មុំ​​​ ហើយ​​​បាន​​​ធំុ​​​ក្លិន​​​ស្អុយ​​​យ៉ាងខ្លាំង។ បុរស​​​រូប​​​នេះ​​​បាន​​​ប្រទះ​​​ឃើញ​​​សាក​​​សព​​​ស្ត្រី​​​ម្នាក់​​​ដែល​​​មិន​​​ស្គាល់​​​ឈ្មោះហើយ​​​បាន​​​រាយ​​​ការណ៍​​​ប្រាប់​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​”។

លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ត្រី​​​រូប​​​នេះ​​​មិន​​​មាន​​​សម្លៀក​​​បំពាក់​​​ជាប់​​​ខ្លួន​​​ទេ​​​ លើក​​​លែង​​​តែ​​​ស្រោម​​​ជើង​​​ ហើយ​​​ត្រូវ​​​បាន​​​គេ​​​កាច់​​​មែក​​​​​​ឈើ​​​​​​ក្បែរ​​​​​​នោះ​​​យក​​​មក​​​គ្រប។ លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “គេ​​​បាន​​​កាច់​​​មែក​​​ឈើ​​​យក​​​មក​​​គ្រប​​​សាក​​​សព​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ស្ត្រី​​​រូប​​​នេះ​​​ប្រហែល​​​ជា​​​ត្រូវ​​​គេ​​​សម្លាប់​​​២០​​​ទៅ​​​៣០​​​ថ្ងៃ​​​មក​​​ហើយ​​​។ យើង​​​​​​នៅតែមិន​​​អាច​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដដែល ពីព្រោះ​​​សាក​​​សព​​​ហើម​​​ និង​​​រលួយយ៉ាងខ្លាំង”​​​។

លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​ជឿ​​​ថា​​​ ស្ត្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​រំលោភ​​​ ពីព្រោះ​​​នាង​​​គ្មាន​​​សម្លៀក​​​បំពាក់​​​ជាប់​​​ខ​​​្លួន​​​ទេ ហើយ​​​ថា​​​នាង​​​ត្រូវ​​​បាន​​​រំលោភ​​​ ហើយ​​​សម្លាប់ ពីព្រោះ​​​ដៃ​​​ស្តាំ​​​របស់​​​នាង​​​បាន​​​បាក់​​​​​​​​ និង​​​បាក់​​​ធ្មេញ​​​មួយ​​​ចំនួន​​​ទៀត​​​ផង​​​។

លោក សារ៉ាត់ វិជ្ជា ប្រធាន​​​ការ​​​ិល័យ​​​បច្ចេកទេស​​​ និង​​​វិទ្យា​​​សាស្ត្រ​​​នៃ​​​នគរ​​​បាល​​​ខេត្ត​ ដែល​​​បាន​​​ដឹក​​​នាំ​​​ការ​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​សាក​​​សព​​​​​​បាន​​​យល់​​​ស្រប​​​ថា​​​ ស្ត្រី​​​រូប​​​នេះ​​​ទំនង​​​ជា​​​ត្រូវ​​​បាន​​​រំលោភ ហើយ​​​សម្លាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ពិនិត្យ​​​សាក​​​សព​​​រួច​​​ហើយ។ ជន​​​សង្ស័យអាច​​​ម្នាក់​​​ ឬ​​​ច្រើន​​​នាក់់​​​បាន​​​រំលោភ ហើយ​​​សម្លាប់​​​​​​នាង​​​នៅ​​​កន្លែង​​​ផ្សេង​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​យក​​​សាក​​​សព​​​មក​​​​​​ព្រៃ​​​នេះ​​​ ពីព្រោះ​​​យើង​​​បាន​​​ឃើញ​​​ស្នាម​​​ជើង​​​”។

លោក វិជ្ជា បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ម្សិលមិញ​​​ នគរ​​​បាល​​​ខេត្ត​​​បាន​​​ចាប់​​​ផ្តើម​​​​​ពិនិត្យ​​​មើល​​​​​​របាយការណ៍​​​អ្នក​​​បាត់​​​ខ្លួន​​​ម្នាក់​​​​​​នៅ​​​ក្នុង​​​ស្រុក​​​ព្រៃ​​​នប់​​​ និង​​​ម្នាក់​​​ទៀត​​​មក​​​ពី​​​ខេត្ត​​​កំពត​​​ ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា​​​ តើ​​​ជន​​​រង​​​គ្រោះ​​​រូប​​​នេះ​​​ត្រូវ​គ្នា​នឹង​​​​របាយការណ៍​​​ឬ​​​យ៉ាង​​​ណា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា យើង​​កំពុង​ទាក់ទង​​​ទៅ​​​ក្រុម​​​គ្រួសារ​​​មួយ​ចំនួននៅឡើយ​​​​​អំពី​​​ករណី​​​នេះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា សាក​​​សព​​​ស្ត្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ចុះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ នៅ​​​វត្ត​​​មួយ​​​ក្នុង​​​ស្រុក​​​ព្រៃ​​​នប់​​​ ។

លោក កុល​​​ ផល្លី ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​នៅ​​​ឡើយ​​​ទេ​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “ការ​ស៊ើប​អង្កេត​​​​​របស់​​​យើង​​​កំពុង​​​វិវឌ្ឍទៅមុខ​អំពី​ករណី​​​នេះ។ យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ភ័ស្តុ​​​តាង​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​”៕សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស