29 C
Phnom Penh

ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ព្យាយាម​​យក​ថ្នាំញៀន​ចូលពន្ធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សន្តិសុខ​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ការ​​យាម​កាម​ដ៏តឹងរ៉ឹង​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បាន​​ចាប់​ខ្លួន​ស្ត្រី​អាយុ​៣២​ឆ្នាំ​ម្នាក់ កាលពី​ព្រឹកថ្ងៃច័ន្ទ ខណៈ​ស្ត្រី​រូប​នេះ​ប៉ុន​ប៉ង​យក​ម៉ាទឹកកក​ទម្ងន់​៣៥​ក្រាម​ចូល​ក្នុងពន្ធនាគារ​ ដោយ​លាក់​នៅ​ក្នុង​អាវ​ទ្រនាប់​របស់​ខ្លួន​។

លោក គា សុវណ្ណា ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី៣ បាន​លើក​ឡើង​ថា សន្តិសុខ​ស្រី​ម្នាក់​នៅ​ក្នុង​ពន្ធនាគារ​​បាន​រក​ឃើញ​ថ្នាំ​ញៀន​ម៉ាទឹកកក​​នេះ​​ពេល​​ត្រួត​ពិនិត្យ​ស្ត្រី​រូប​នេះ​តាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តួនាទី​របស់​ខ្លួន​ មុន​ពេល​អនុញ្ញាត​ឲ្យ​​ចូល​ទៅ​សួរ​សុខទុក្ខ​​បងប្អូន​ជីដូន​មួយ​ឈ្មោះ កម រដ្ឋា អាយុ​៣៨​ឆ្នាំ​​ដែល​កំពុង​ជាប់ពន្ធនាគារ។

លោក​បានមាន​ប្រសាសន៍​ថា “សន្តិសុខ​ស្រី​របស់​យើង​​បាន​ឆែក​ឆេរ​សព្វ​រាងកាយ​របស់​ជន​សង្ស័យ​ ហើយ​បន្ទាប់​មក​បាន​រក​ឃើញ​ថង់​មួយ​​​នៅ​ក្នុង​អាវ​ទ្រនាប់​ ហេតុដូច្នេះ​​យើង​បាន​រក​ឃើញ​ថ្នាំ​ញៀន​ហើយ​បន្ទាប់​មក​ចាប់​ខ្លួន​ស្ត្រី​រូប​នេះ​តែម្ដង​”។ លោក​បាន​បន្ថែម​ថា លោក​សង្ស័យ​អ្នក​ទោស​ឈ្មោះ រដ្ឋា មាន​ផែន​ការ​លក់​ម៉ាទឹកកក​ទាំង​នេះទៅ​ឲ្យ​អ្នក​ទោស​ផ្សេងៗ​ទៀត​។

លោក ម៉ៅ ពៅ ស្នង​ការ​នគរ​បាល​ខេត្ត​ត្បូងឃ្មុំ បាន​លើក​ឡើង​ថា អ្នកស្រី​ យីវ កំពុង​​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ដំបូង​ខេត្ត​នៅ​ឡើយ​កាលពី​ព្រឹកម្សិលមិញ។

សន្តិសុខ​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​​បាន​​​​​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​​បញ្ឈប់​ជន​ដែល​មាន​បំណង​យក​ថ្នាំញៀន​ ឬ​វត្ថុ​ផ្សេង​ទៀត​ចូលពន្ធនាគារ​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែមុន ខណៈ​ប៉ុន​ប៉ង​លួច​យក​ថ្នាំញៀន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល ដោយ​លាក់​នៅ​ក្នុង​​​កមាន់​ស្ងោ ហើយ​ស្ត្រី​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្ដាហ៍​មុន​ ពីបទ​ព្យាយាម​លួច​យក​រណា​រទៅ​ឲ្យ​អ្នក​ទោស​ម្នាក់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង​ ដោយ​លាក់​នៅ​ក្នុង​ដប​សាប៊ូ​​ដុស​ខ្លួន​៕ ស៊ុយឈាង​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស