37 C
Phnom Penh

សន្តិសុខ​​​ពន្ធនាគារ​​​ចាប់ខ្លួន​​​​​​ស្ត្រី​​​ម្នាក់​​​​​​ពី​​​បទ​​​ជួញដូរ​​​ថ្នាំ​​​មេតំ​​​ហ្វេតា​​​មីន​​​ ទៅ​​​ឲ្យ​​​កូនប្រុស​​របស់​​​ខ្លួន​​​ក្នុង​​​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញថា ស្ត្រី​អាយុ​៥៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃអង្គារពី​​​បទ​ប៉ុនប៉ង​ជួញដូរ​ថ្នាំ​​​មេតំ​​​ហ្វេតា​មីន​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​​​ស ក្នុង​រាជធានី​ភ្នំពេញ​ទៅ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ដែល​ជាប់​ពន្ធនា​​​គារ ដោយ​លាក់​នៅ​ក្នុង​ដប​ឡេ។

យោង​តាម​លោក យឹម សុជាតិ អធិការ​នគរ​បាល​ខណ្ឌ​​​ដង្កោ​បាន​ឲ្យ​​ដឹង​ថា សន្តិសុខ​​​​ពន្ធនា​​​គារ​ដែល​មាន​ការ​យាម​កាម​តឹងរ៉ឹង​នេះ​ បាន​ចាប់​ខ្លួន​ស្ត្រី​​​ឈ្មោះ គង់ សុខុម បន្ទាប់ពី​រក​ឃើញ​ម៉ា​​​ទឹកកក​១១កញ្ចប់​តូច​នៅ​ក្នុង​ដប​នោះ។ លោក​បាន​​​មាន​ប្រសាសន៍​ថា ” ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​​ពេល​សន្តិសុខ​​​បាន​កូរ​​​ឡេ​នោះ​​​មើល​​​​ ហើយ​បាន​ឃើញ​ថ្នាំញៀន​”។

លោក​បាន​បន្ថែម​ថា អ្នកស្រី​ សុខុម អះអាង​ថា ដប​ឡេ​នេះ​ត្រូវ​បាន​មិត្ត​ភក្ដិ​របស់​កូន​ប្រុស​គាត់​យក​មក​ឲ្យ​គាត់ ដែល​បាន​សុំ​ឲ្យ​គាត់​យក​វា​ទៅ​។

លោក សុជាតិ បាន​​​មាន​ប្រសាសន៍​ថា លោក​មិន​ចាំ​​​ពី​​​​ទម្ងន់​សរុប​នៃ​ថ្នាំ​​​មេតំ​​​ហ្វេតាមីន​ដែល​ដក​ហូត​បាន​នោះ​ទេ។ លោក​បាន​​​មាន​ប្រសាសន៍​ថា អ្នកស្រី សុខុម កំពុង​ត្រូវ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ ហើយ​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃនេះ។

អ្នកស្រី សុខុម គឺ​ជា​មនុស្ស​ទី៤​ហើយ​ ដែល​ចាប់​ខ្លួន​បាន​ខណៈ​ពេល​​​ប៉ុន​ប៉ង​ជួញដូរ​ថ្នាំ​​​ញៀន​ចូល​ក្នុង​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៥​នេះ​។

យោង​តាម​លោក គុយ ប៊ុន​សន អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា សន្តិសុខ​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​ណែនាំ​កាលពី​​​ដើម​ឆ្នាំ​នេះ​ឲ្យ​ពិនិត្យ​ម្ហូប​អាហារ​ និង​វត្ថុ​ផ្សេង​ៗ​ទៀត​ដែល​​គេ​យក​ទៅ​ឲ្យ​អ្នក​ទោស​​ឲ្យ​​​បាន​​​​ប្រុង​ប្រយ័ត្ន​ជា​ទីបំផុត។

លោក​បាន​​​មាន​ប្រសាសន៍​ថា “ចំនួន​មនុស្ស​​​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​ពី​​​បទ​ជួញដូរ​ថ្នាំ​ញៀន​ចូល​ទៅ​ក្នុង​ពន្ធនា​​​គារ​​​គឺ​កើន​​​ឡើង​ ដោយ​សារ​ផែន​​ការ​ថ្មី​របស់​យើង​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស