29.3 C
Phnom Penh

ក្រុមចោរ​ចូល​ប្លន់​​ស្ថានីយប្រេង​ឥន្ធនៈ​​​ដកថយ​រត់គេចខ្លួន​បន្ទាប់ពី​ប្រឈម​មុខ​ ជាមួយ​នគរបាល​រយៈពេល​ប្រាំម៉ោង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ការ​ប្រឈម​មុខ​ដាក់គ្នា​រយៈពេល​ជាច្រើន​ម៉ោង​កាលពី​ព្រឹក​ថ្ងៃអង្គារ​​​រវាង​នគរបាល​និង​ចោរមួយក្រុម​មានគ្នា​ប្រាំមួយនាក់​ដែលបាន​​​​​​​​រត់​គេ​ច​ខ្លួន​ពី​ការចូល​​ប្លន់​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈតេលា​​​ ក្នុង​ស្រុក​ពួក ខេត្ត​សៀម​រាប ​​បាន​បញ្ចប់​​បន្ទាប់​ពីតតាំង​​រ​យៈពេល​ប្រាំម៉ោង។

​​ លោក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​បាន​មាន​ប្រសាសន៍ថា វា​ជាលើកទី​៤ហើយ​ដែល​ក្រុម​ចោរ​​បាន​ផ្តោត​គោលដៅ​លើ​ស្ថានីយប្រេង​ឥន្ធនៈ​​តេលា ក្នុង​ឃុំ​សសរ​ស្តម្ភ​ ហើយ​លោក ហុង ផេង ជាម្ចាស់ស្ថានីយ​នេះ​​បាន​ឃ្លាំមើល​តាម​កាមេរ៉ាសុវត​្ថិភាព​​នៅពេល​ក្រុម​នេះ​បង្ហាញមុខ​នៅ​ម៉ោង​១​រំលង​អធ្រាត្រ។

លោក​បានមាន​ប្រសាសន៍ថា “ចោរមួយ​ក្រុម​មាន​គ្នាប្រាំមួយ​នាក់​​បាន​ប្រើ​ប្រដាប់​កាត់​​លួស​ចូលតាម​របង​ខាងក្រោយ ហើយ​ពួកគេ​មួយ​ចំនួន​បាន​ចូលទៅក្នុង​ ហើយ​ចាប់​ផ្តើម​យួរ​ពីដុងសាំង​​ចំណុះ​៣៥លីត្រទៅក្រៅ​ឲ្យ​អ្នក​ផ្សេងទៀត​”។

លោក​បាន​បន្ថែមថា ក្រុមនេះ​យក​​ពីដុង​សាំងបាន​​ចំនួន​១២៨ពីដុង​​អំឡុង​ការ​ធ្វើ​សកម្ម​ភាព​មុន​ៗ។ លោក​បាន​មាន​ប្រសាសន៍ថា “មន្ត្រីរបស់យើង​​បានទៅ​ដល់​ភ្លាម​នៅពេល​ពេល​ទទួល​បានព័ត៌មាន​”។ លោក​បាន​បន្ថែមថា ពួកគេ​​ត្រូវ​​ដេញ​តាម​ ហើយ​ទីបំផុតបានទាន់ក្រុមនេះ​ចម្ងាយ​​ប្រហែល​១គីឡូម៉ែត្រ​ពី​ស្ថានីយ។

លោក​បានមា​ន​ប្រសាសន៍ថា “ពួកគេ​បាន​រត់ចូលក្នុង​​ព្រៃ​ ហើយ​យើង​​បាន​ឡោម​ព័ទ្ធ​​រហូត​​ដល់​ម៉ោង​៦ព្រឹក។ យើង​ចាប់​ខ្លួន​បាន​ម្នាក់​ ហើយ​ឥឡូវ​នេះ​​កំពុង​ស៊ើប​អង្កេត​ដើម្បី​ស្វែង​រក​​អ្នក​ផ្សេង​ទៀត”៕សារុន ​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស