27 C
Phnom Penh

ក្មេង​ប្រុស​ជំទង់​ម្នាក់​ថប់​ដង្ហើម​ស្លាប់​ដោយ​ពំនូក​ខ្សាច់​បាក់​សង្កត់លើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​ និង​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្មេង​​​ប្រុស​​​ជំទង់​​​ម្នាក់​​​បាន​​​ស្លាប់​​​ក្នុង​​​ស្រុក​​​សំរោង​​​ទង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ នៅ​​​ពេល​​​ពំនូក​​​ខ្សាច់​​​ផ្នែក​​​ខាង​​​លើ​​​ដែល​​​វា​​​បាន​​​ជីក​​​បាន​​​បាក់​​​សង្កត់​​ ដោយ​បណ្តាល​​​ឲ្យ​​​ថប់​​​ដង្ហើម​​​ស្លាប់​​​។

លោក សំ សាក់ នាយការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាក​​​សព​​​ក្មេង​​​ប្រុស​​​ យ៉ែម សៀង​​​ហៃ អាយុ​​​១៥​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​​​​ក្មេង​​​ដើរ​​​ឆ្លុះ​​​កង្កែប​​​មួយ​​​ក្រុម​​​ប្រទះឃើញ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​និង​​​៣០​​​នាទី​​​យប់​​​​​​ក្បែរ​​​វាល​​​ស្រែ​​​កន្លែង​​​ដែលដី​​​ខ្សាច់​​​បាន​​​បាក់​​​សង្កត់​​​នោះ​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា​​​ ក្មេង​​​ប្រុស​​​រូប​​​េនះ​​​ត្រូវពំនូក​​​ខ្សាច់បាក់​​​​សង្កត់​​​ជាប់​​​ត្រឹម​​​ឆ្អឹង​​​ជំនីរ​​​ឡើង​​​លើ ហើយ​​​ច្រមុះ​​​ និង​​​ត្រចៀក​​​ត្រូវ​​​បាន​​​ខ្សាច់​​​ហូរ​​​ចូល​​​ពេញ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា​​​ នគរ​​​បាល​​​សង្ស័យ​​​ថា ទម្ងន់​​​ខ្សាច់​​​ដ៏​​​ធ្ងន់​​​សង្កត់​​​ក្មេង​​​ប្រុស​​​នេះ​​​ជាប់​​​តែ​​​ម្តង​​​ ខណៈ​​​វា​​​បាន​​​ជីក​​​កន្លែង​​​ត្រជាក់​​​ដើម្បី​​​ដេក​​​លេង។

លោក​​​ ជួប វឿន មេឃុំ​​​សំបូរ​​​ កន្លែង​​​ដែល​​​ក្មេង​​​ប្រុស​​​នេះ​​​រស់​​​នៅ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្មេង​​​ប្រុស​​​រូប​​​នេះ​​​ទំនង​​​ជា​​​មក​​​ជីក​​​ដី​​​ខ្សាច់​​​លេង​​​ បន្ទាប់ ពី​​​ម្តាយ​​​របស់វា​​​បាន​​​ស្តី​​​បន្ទោស​​​ពី​​​រឿង​​​​​​​​​វាយក​​​មេមាន់​​​របស់​​​បង​​​ប្រុស​​វា​​​ទៅ​​​ជល់​​​ ហើយ​​​ចាញ់។ លោក ជួប វឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ម្តាយ​​​របស់​​​ក្មេង​​​ប្រុស​​​រូប​​​េនះ​​​បាន​​​មក​​​ទាន់​​​ឃើញ​​​វា​​​កំពុង​​​បោច​​​មាន់​​​ធ្វើ​​​ម្ហូប​​​។ លោក​​​បាន​​​បន្ថែម​​​ថា “វា​​​ប្រហែល​​​ជា​​​ខ្លាច​​​បង​​​ប្រុស​​​វា​​​វាយ​ ហើយ​​​វា​​​ចង់​​​ទៅ​​​ពួន”៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស