27 C
Phnom Penh

អាជ្ញាធរ​រារាំង​បុគ្គលិក​អង្គការ​សហ​ប្រជា​ជាតិ​ខណៈ​ដែល​ជន​ជាតិ​ដើម​ភាគត​ិច ​ម៉ុង​តាញ៉ា​មក​ដល់​បន្ថែម​ទៀត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​មន្ត្រី​​​រដ្ឋា​ភិបាល​​​មូល​​​ដ្ឋាន​​​​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​រារាំង​​​​បុគ្គលិក​​​​អង្គការ​​​សហប្រជាជាតិ​​​មួយ​​​ក្រុម​​​​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​មិន​​​ឲ្យ​​​ព្យាយាម​​​ទៅ​ជួប​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​វៀតណាម​​​ដែល​​​លាក់​​​ខ្លួនក្នុង​​​ខេត្ត​​​េនះ ដែល​​​ចំនួន​​​របស់​​​ពួកគេ​​​បាន​​​កើន​​​ឡើង​​​ក្នុង​​​សប្តាហ៍​​​នេះ ហើយ​​​ឥឡូវ​​​នេះ​​​បាន​​​ឡើង​​​ដល់​​​៣៨​​​នាក់​​ហើយ​​​។

យោង​តាម​មន្ត្រី​មូល​ដ្ឋាន​និង​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ប្រាំ​​​មួយ​​​នាក់​​​ទៀត​​​បាន​​​​​​ឆ្លង​​​ព្រំដែនច​ូល​​ខេត្តភាគ​​​​ឦសាន​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ពីអ្វីដែល​​​ពួក​​​គេ​​​អះ​​​អាង​​​ថា ជា​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុកម្នេញ​​​ផ្នែក​​​នយោបាយ​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​ដោយ​​​សារ​​​ការ​គោរព​សាសនារបស់ខ្លួន​​​​ ហើយ​​​បាន​​​សហការ​​​ជាមួយ​​​ក្រុម​​​តស៊ូ​​​មតិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា ដែល​​​មាន​​​មូល​​​​​ដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​។

លោក​​​ គង់ ស្រុន អភិបាលស្រុក​​​លំផាត់​​​បាន​​​មានប្រសាសន៍​​​ថា “ខ្ញុំ​​​ទទួល​​​បានព័ត៌មាន​​​​ពីការ​​​មក​​​ដល់​​​របស់​​​ជន​​​ទាំង​​​នេះ​​​នៅ​​​ក្នុង​​​ស្រុក​​​លំផាត់​​​ ហើយ​​​ខ្ញុំ​​​បាន​​​បញ្ជា​​​ឲ្យកម្លាំង​​​របស់​​​ខ្ញុំ​​​ស្វែង​​​រក​​​ពួក​គេ​​​រួច​​​ហើយ”។

បុគ្គលិក​​​អង្គការ​​​សហប្រជាជាតិ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​បី​​​នាក់​​​ដែល​​​បាន​​​មក​​​ដល់​​​ខេត្ត​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដោយ​​​ស​​​ង្ឃឹម​​​ថា នឹង​​​ជួប​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​ទាំង​​​៣៨​​​នាក់ ហើយ​​​នាំ​​​ពួកគេ​​​​​​ដោយសុវត្ថិភាព​​​ទៅ​រាជ​ធានីភ្នំពេញ​​ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​ដំណើរ​​​ការ​​​ដាក់​​​ពាក្យ​​​​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោននោះ ត្រូវ​បាន​​​​​បដិសណ្ឋារ​កិច្ច​​​ពីសំណាក់​​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​។ ​

លោក ជួប វណ្ណារក្ស អធិការ​​​នគរ​​​បាល​​​ស្រុក​​​អូរយ៉ាដាវ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​រារាំង​​​មន្ត្រី​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​មិន​​​ឲ្យធ្វើការ​​​​​សាក​​​សួរ​​​ ពីព្រោះ​​​យើង​​​ឃើញ​​​ថា ពួក​​​គេ​​​បាន​​​​​​ធ្វើ​​​ដំណើរ​​​គ្រប់​​​ទី​​​កន្លែង​​​នៅ​​​ក្នុង​​ទឹកដីរបស់​​​យើង​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ពួកគេ​​​មិន​​​ត្រូ​​​វ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ដូចដែល​​​ពួក​​​គេ​​​ចង់​​​​នៅ​ក្នុង​​ទឹកដី​​​នេះ​​​ក្រោម​​​សមត្ថ​កិច្ច​​​របស់ខ្ញុំឡើយ ​​ពី​​​ព្រោះ​​​ពួក​​​គេ​​​មិន​មាន​​​លិខិត​​​អនុញ្ញាត​​​ពី​​​អាជ្ញាធរ​ខេត្ត​​​​​​​​​និង​​​ក្រសួង​​​មហាផ្ទៃ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា ពួកគេ​​​ត្រូវ​​​គោរព​​​ច្បាប់​​​ខ្មែរ​​​ផង ​​​​​​មុន​​​នឹង​ធ្វើ​​​អ្វីៗ ហើយ​​​ពួក​​​គេ​​​ត្រូវ​​​គោរព​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ ជា​​​ពិសេស​​​លោក ថោង​​​​​​ សាវុន ជា
អភិ​​​បាល​​​ខេត្ត​​​”។

​​​ទោះ​​​ជា​​​យ៉ាង​​​ណា ​​​ចាប់តាំង​ពីជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា បាន​​​​​​មក​​​ដល់​​​ក្នុង​​​ខេត្ត​​​នេះ​​​កាល​​​ពីខែ​​​វិច្ឆិកាមក​ បណ្តាល​​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​ប្រឹង​​​ប្រែង​​​ជួយ​​​ពួក​​​គេ​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​​​ទទួល​​​បានឋានៈជាជន​ភៀសខ្លួន​ ហើយ​​​លោក ថោង​​​ សាវុន បាន​​​ប្រកាន់​​​ជំហរ​​​មឺុង​​​​​​ម៉ាត​​​​​​​​់​​​មិន​​​​​​សហការ​​​ឡើយ។

លោក​​​ស្រី វ៉ាន់​​​ ហៀលី តំណាង​​​ប្រចាំ​​​ប្រទេស​​​នៃ​​​ការ​​​ិយាល័យ​​ឧត្តម​​​ស្នង​​​ការ​​​​អង្គការ​​​​​​ប្រជា​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​មនុស្ស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឥឡូវ​​​នេះ​​​ក្រុម​​​របស់​​​លោក​​​ស្រី​​​ត្រូវ​បាន​រារាំង​​​ក្នុង​​​ខេត្ត​​​រតនគិរី​។

លោក​​​ស្រី​​​ លី​​​ បានមាន​​​ប្រសាសន៍​​​ថា “បច្ចុប្បន្ន​​​នេះ​​​បេសកកម្ម​​​របស់​​​​​​ឧត្តម​​​ស្នង​​​ការ​​​សហ​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ត្រូវ​​​នគរ​​​បាល​​​ខេត្ត​​​រារាំង​​​មិន​​​ឲ្យធ្វើ​​​ដំណើរ​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ លើក​​​​​​លែង​​​តែ​​​ការ​​​ចាក​​​ចេញ​​​។ លោក​​​អភិបាល​​​ខេត្ត​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​ប្រឹង​​​ប្រែង​​​របស់យើង​ក្នុងការ​ទាក់​​​ទង​​​រូប​​​លោក​ឡើយ​​​”។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “យើង​​​​​​នឹង​​​បន្ត​​​ទំនាក់​​​ទំនង​​​ទូលំទូលាយ​ជាមួយ​​​ក្រសួង​​​មហាផ្ទៃ
និង​​​អាជ្ញាធរ​​​ខេត្ត​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ឆាប់​​​ៗ​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​”។

​​យោង​​​តាម​​​លោកស្រី វីវៀន តាន មន្ត្រី​​​ទំនាក់​​​ទំនង​​​ប្រចាំ​​​តំបន់​​​នៃ​​​ឧត្តម​​​ស្នង​​​ការ​​​សហ​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន​​​បាន​​​ឲ្យដ​​​ឹង​​​ថា  ​ក្នុង​​​ចំណោម​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ទាំង​​​នោះ​​​ ជន​​​ជាតិ​​​ភាគ​​​ដើមភាគ​​​តិច​​​មក​​​ពី​​​តំបន់​​​ខ្ពស់រាប​​​កណ្តាល​​​ប្រទេស​​​វៀតណាម​​​ដែល​​​បាន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​២៣​​​ ខែវិច្ឆិកា បាន​​​​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​រាជធានីភ្នំពេញ​​​ដើម្បី​​​ឲ្យ​ពួកគេ​ដាក់​​​ពាក្យ​​​សុំ​​​ឋានៈ​​​ជា​​​ជន​​​ភៀសខ្លួន​​​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​។

លោក​​​ស្រី​​​ តាន បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​១៣​​​នាក់​​​កំពុង​​​​​​ដាក់​​​ពាក្យ​​​សុំ​​​ឋានៈ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​ជាមួយ​​​នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​ ហើយ​​​១០​​​នាក់​​​ទៀត​​​កំពុង​​​រង់​​​ចាំ​​​ការ​​​ចុះ​​​ឈ្មោះ​​​ជា​​​អ្នកស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​”។

ទន្ទឹម​​​នឹង​​​នោះ ​​​ដែរ​​​​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ទាំង​​​៣៨​​​នាក់​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​កំពុង​​​ព្យាយាម​​​រត់​​​គេច​​​ពី​​​អាជ្ញាធរ​​​ដែល​​​មាន​​​បំណង​​​និរទេស​​​ពួក​​​គេ​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​វិញ។

អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​ភាគ​តិច​​​ចារ៉ាយ​​​ម្នាក់​​​ក្នុង​​​ស្រុក​​​អណ្តូង​​​មាស​​​ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ដោយ​​​ខ្លាច​​​ការ​​​រក​​​រឿង​​​ពី​​​សំណាក់​​​អាជ្ញាធរ​​​បាន​​​និយាយ​​​ថា គាត់​​​បាន​​​ជួប​​អ្នក​​​មក​​​ដល់​​​ថ្មីម្នាក់​​​​ក្នុង​​​ចំណោម​​​អ្នក​​​មក​​​ដល់​​​ថ្មី​​​ទាំង​​​នោះ​​​​ នៅ​​​ពេល​​​គាត់​​​ទៅ​​​​​​ដក​​​ដំឡូង​​​មី​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ពុធ​​​។

គាត់​​​បាន​​​និយាយ​​​ថា ខ្ញុំ​​​មិន​​​ចង់​​​ឲ្យ​​​បុរស​រូប​​​​នេះ​​​រស់​​​នៅ​​​ជិត​​ផ្ទះ​​​របស់​​​ខ្ញុ​​​ំ​​​ទេ​​​ ពី​​​ព្រោះ​​​ខ្ញុំ​​​ខ្លាច​​​អាជ្ញាធរ​​​ព្យាយាម​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​គាត់​​​”។ គាត់​​​បាន​​​បន្ថែម​​​ថា “ប៉ុន្តែ ខ្ញុំ​​​បាន​​​ឲ្យ​​​ឆ្នាំង​​​គាត់​​​មួយ​​​ និង​​​អង្ករ​​​ពីរបី​​​កំប៉ុង​​​ ដើម្បី​​​ឲ្យ​គាត​់​ដាំបាយ​​​ហូប​​​នៅ​​​ក្នុង​​​ព្រៃ​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស