28 C
Phnom Penh

ប្រទេស​កម្ពុជា​នឹង​ជួយ​គម្រោង​រៀបចំ​កងកម្លាំង​ថែរក្សា​សន្តិភាព​ប្រចាំ​តំបន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ព័ត៌មាន​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ថា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ព្រមព្រៀង​គាំទ្រ​សំណើ​របស់​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​បង្កើត​កម្លាំង​ថែរក្សា​សន្តិភាព​ប្រចាំ​តំបន់ ដោយ​ផ្តល់​អ្នក​ដោះ​មីន​កម្ពុជា ប្រសិនបើ​ផែនការ​នេះ​បោះ​ជំហាន​ទៅមុខ។

កាសែត​ម៉ាឡេស៊ី ឌឹ ស្តា បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា ក្នុង​ជំនួប​នៅ​ក្រុង​ភ្នំពេញ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ម៉ាឡេស៊ី លោក ហ៊ីសាមមុតឌីន ហ៊ូសសេន បាន​មាន​ប្រសាសន៍​ថា ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​សន្យា​ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា ប្រសិនបើ​កង​កម្លាំង​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង។

លោក ហ៊ីសាមមុតឌីន ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា “ឧត្តមសេនីយ៍ ទៀ បាញ់ បាន​លើក​ឡើង​ចំពោះ​មុខ​ខ្ញុំ​នូវ​លទ្ធភាព​ចូលរួម​ចំណែក​របស់​ប្រទេស​កម្ពុជា​សម្រាប់​កម្លាំង​ថែរក្សា​សន្តិភាព​ក្នុង​ការ​បោស​សម្អាត​គ្រាប់មីន”។

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រទេស​កម្ពុជា​បាន​ផ្តល់​កម្លាំង​ថែរក្សា​សន្តិភាព​ដល់​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ ក្នុង​ប្រទេស​ឆាដ ស៊ូដង់ ស៊ូដង់​ខាង​ត្បូង និង​ប្រទេស​លីបង់។

នៅពេល​ដាក់​ពង្រាយ​ក្នុង​ប្រទេស​ទាំង​នោះ ជារឿយៗ​ពួកគេ​មាន​ភារកិច្ច​រក​និង​ដោះ​គ្រាប់មីន។

កាសែត ឌឹ សាន់ របស់​ម៉ាឡេស៊ី​បាន​រាយការណ៍​ថា សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​លោក ហ៊ីសាមមុតឌីន បាន​និយាយ​ថា កម្លាំង​ថែរក្សា​សន្តិភាព​អាស៊ាន​នឹង​បម្រើ​អង្គការ​សហ​ប្រជាជាតិ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស