31 C
Phnom Penh

​​​​​​វិនិយោគ​​​ផ្ទាល់​​​ពី​​​​​​បរទេស​​​​​​គ្មាន​​​ការ​​​កើន​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​​​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​​​​​​ជំនួប​​​ជា​​​មួយ​​​គណៈកម្មការ​​​បរិស្ថាន​​​ និង​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​នៃ​​​រដ្ឋសភា​​​អគ្គលេខាធិការ​​​នៃ​​​ក្រុមប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា (CDC) បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​វិនិយោគ​​​ផ្ទាល់​​​ពី​​​បរទេស (FDI) ប្រមាណ​​​៤ពាន់​​​លាន​​​ដុល្លារ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ​​​ពោល​​​គឺ​​​មាន​​​ចំនួន​​​ប្រហាក់​​​ប្រហែល​​​នឹង​​​ឆ្នាំ​​​២០១៣​​​។photo-cdc

លោក សុខចិន្តា សោភា ​​​​​​អគ្គលេខាធិការ​​​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​​​កម្ពុជា​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នកយក​​​ព័ត៌​​​មាន​​​នៅ​​​រដ្ឋ​​​សភា​​​ក្រោយ​​​ជំនួប​​​បិទ​​​​​​ទ្វារ​​​ថា បណ្តា​​​វិនិយោគ​​​ិន​​​ចិន​​​បាន​​​បោះ​​​ទុន​​​ច្រើន​​​ជាង​​​​​គេ​​​បំផុត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ បន្ទាប់​​​មក​​​គឺ​​​ប្រទេស​​​ម៉ាឡេស៊ី និង​​​ប្រទេស​​​ជប៉ុន។

លោក​​​បាន​​​ក្រើន​​​រំឭក​​​​​​ថា ការ​​​ចូល​​​របស់​​​កម្ពុជា​​​ទៅ​​​ក្នុង​​​សហគមន៍​​​សេដ្ឋកិច្ច​​​អាស៊ាន​​​នៅ​​​ដំណាច់​​​ឆ្នាំ​​​នេះ នឹង​​​បង្កើន​​​ការ​​​ប្រកួត​​​ប្រជែង​​​​​​ដណ្តើម​​​យក​​​​​​វិនិយោគទុន​​​​​​បរទេស​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គ្រប់​​​ប្រទេ​​​សទាំង​​​អស់​​​នៅ​​​ក្នុ​​​ងអាស៊ាន​​​​​ចង់ទាក់​​​ទាញ​​​ការ​​​វិនិយោគ​​​ឲ្យ​​​បាន​​​​​​កាត់​​​តែ​​​ច្រើន​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ ហើយ​​​មាន​​​កត្តា​​​ជា​​​ច្រើន​​​ដែលអាច​​​​​​ទាក់​​​ទាញ​​​ការ​​​ចាប​​​់​​​អារម្មណ៍​​​របស់​​​វិនិយោគ​​ិន រួម​​​មាន​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា តម្លៃ​​​អគ្គិសនី​​​ ​​​ថ្លៃ​​​ដឹក​​​ជញ្ជូន ការ​​​ជួល​​​ដី​​​ ។ល។”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ប៉ុ​ល ហំម​​​ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​បរិស្ថាន​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា ពេល​​​ខ្លះ​​​គម្រោង​​​វិនិយោគ​​​បរទេស​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ផល​​​ប៉ះពាល់​​​ជា​​​អវិជ្ជមាន។

លោក​​​បាន​​​បញ្ជាក់​​​យ៉ាង​​​ដូច្នេះ​​​ថា “ឧទាហរណ៍​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ខេត្ត​​​ស្វាយ​​​រៀង​​​ អាច​​​ទទួល​​​បាន​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ក្នុង​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ម៉ាន​​​ហា​​​តាន ក្នុង​​​ក្រុង​​​បាវិត​​​ ប៉ុន្តែ ក្រុមហ៊ុន​​​7NG បាន​​​ធ្វើ​​ផ្លូវ​​​​​កាត់​​​​​​ដី​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​”៕សុខុម​​​

​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស