33.3 C
Phnom Penh

​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​៖​​​ កម្ពុជា​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​តាម​​​គោល​​​ការណ៍​​​ស្ម័គ្រ​​​ចិត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​ថា រដ្ឋា​​​ភិបាល​​​កម្ពុជា​​​ព្រម​​​ទទួល​​​យកជន​​​ភៀស​​​ខ្លួនពី​​​ប្រទេស​​​អូស្ត្រាលី ដែល​​​កំពុង​​​​​​ឃាត់​​​ខ្លួន​​​ទុក​​​នៅក្នុង​​​ប្រទេស​​​ដែន​​​​​​កោះ​​​ណូរូ តាម​​​​​​គោល​​​ការណ៍​​​​​​ស្ម័គ្រ​​​ចិត្ត ដោយ​​​មិន​​​មាន​​​ការ​​​​​​បង្ខិត​​​បង្ខំអ្វី​​​​​​ឡើយ។​​​​​​​​​​​​

ថ្លែង​​​នៅ​​​ក្នុង​​​សន្និសីទ​​​អន្តរ​​​ជាតិស្តី​​​ពី​​​​​​ខួប​​​លើក​​​ទី​​​១០​​​នៃ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុង​​​ការ​​​ការ​​​ពារ​​​មនុស្ស​​​ជាតិ វឌ្ឍនភាព បញ្ហា​​​ប្រឈម និង​​​កាលានុវត្តភាពនៅ​​​អាស៊ី​​​ប៉ាស៊ី​​​ហ្វិកនៅឯ​​​​​សណ្ឋាគារ​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍ថា​​​ “ខ្ញុំ​​​និយាយ​​​ត្រង់តែ​​​ម្តង រឿង​​​អូស្ត្រាលី​​​មក​​​ជួប​​​ជាមួយ​​​​​​ខ្ញុំ ដើម្បី​​​នឹង​​​សុំ​​​នាំ​​​ជន​​​ភៀស​​​ខ្លួន​​​មួយ​​​ចំនួន។​​​ មួយ​​​ចំនួន​​​នាំ​​​គ្នា​​​​​​ទិតៀន​​​នៅឯ​​​អូស្ត្រាលី​​​ ហើយ​​​មក​​​ទិតៀន​​​ខ្មែរ​​​ទៀត​​​”។ ​​​​​​

​​​​​លោក​​​ ហ៊ុន​​​ សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​​​ថា “ខ្ញុំ​​​ផ្អែក​​​លើ​​​គោលការណ៍​​​ស្ម័គ្រ​​​ចិត្ត​​​។ មក​​​បាន​​​ប៉ុន្មាន ​​​យ​​ក​​​ប៉ុណ្ណឹង​​​។​​​ មិន​​​មក​​​ទេ​​​ អាហ្នឹងស្រេច​​​លើ​​​គេ​​​ស្ម័គ្រ​​​ចិត្ត​​​តើ អត់​​​អ្នក​​​ណា​​​​​​ចាប់​​​បង្ខំ​​​មក​​​ទេ”។​​​

អង្គ​​​ការ​​​អន្តរជាតិ​​​​​​ទេសន្តរ​​​ប្រវេសន៍​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ដោយ​​​និយាយ​​​ថា​​​ខ្លួនត្រៀម​​​​​​រៀប​​​ចំ​​​កម្ម​​​វិធី​​​ជួយ​​​តាំង​​​ទី​​​លំនៅដល់ជន​​​ភៀស​​​ខ្លួន​​​ពី​​​​​​ប្រទេស​​​​​​ដែន​​​​​​កោះ​​​ណូរូ​​​ ដែលមក​​​កាន់​​​ប្រ​​​ទេស​​​កម្ពុជា​​​​​​​​​​​។

​​​​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​ រដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​ បាន​​​ទទួល​​​​​​យក​​​សំណើ​របស់​​​ក្រុង​​​កង់ប៊ឺរ៉ា​​​​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ជនភៀស​​​ខ្លួន​​​មួយ​​​ចំនួន​​​ ដែល​​​ប្រទេស​​​អូស្ត្រាលី​​​ កំពុង​​​ឃាត់​​​ទុក​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​​​​ ជា​​​ថ្នូរ​​​នឹង​​​ជំនួយ​​​ជា​​​ទឹក​​​ប្រាក់​​​ចំនួន​​​៣៥​​​លាន​​​ដុល្លារ​​​ បន្ថែម​​​ទៀត​​​សម្រាប់​​​រយៈ​​​ពេល​​​៤​​​ឆ្នាំទៀត។

នៅ​​​ពេល​​​​​​ដែល​​​ព័ត៌មាន​​​នៃ​​​ការ​​​ចរចា​​​គ្នា​​​ បាន​​​លេច​​​ឮខ្ចរខ្ចារកាល​​​ពី​​​ដើម​​​ឆ្នាំ​​​ទៅ​​​មិញនោះ គម្រោង​​​នេះ​​​បាន​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​​​​យ៉ាង​​​ខ្លាំង​​​​​​​​​ពី​​​សំណាក់​​​តំណាង​​​រាស្ត្រ​គណបក្ស​​​ប្រឆាំង​​​ និង​​​ក្រុម​​​អង្គការសិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ ដែល​​​បាន​​​ចោទ​​​ប្រទេស​​​អូស្ត្រាលី​​​ថា​​ ​គេចវេះ​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​របស់​​​ខ្លួន​​​ ដោយ​​​ស្វែង​​​រក​​​ការ​​​បញ្ជូនជន​​​ភៀស​​​ខ្លួន​​​ទៅ​​​កាន់​​​ប្រទេស​​​មួយដ៏​​​ក្រ​​​តោកយាក​​​ និង​​​ពុក​​​រលួយ​​​បំផុត​​​នៅ​​​ក្នុង​​​តំបន់។

មន្ត្រី​​​អន្តោ​​​ប្រវេសន៍​​​ខ្មែរ​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ណូរូ​​​កាល​​​ពី​​​ខែ​​​មុន​​​ ប៉ុន្តែ​​​គ្មាន​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​ម្នាក់​​​នៅ​​​លើ​​​​​​កោះ​​​នោះ បាន​​​យល់​​​ព្រម​​​មក​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​ទេ។រើន

​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស