26 C
Phnom Penh

អង្គការ​លីកាដូ​​ប្រគល់​ទិន្នន័យ​ស្តីពី​វិវាទដីធ្លី​ដល់​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​កាល​​​ពី​​​ម្សិលមិញ​​​ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បានលើក​​​ឡើ​​​ងថា ខ្លួន​​​បាន​​​ចង​​​ក្រង​​​ព័ត៌​​​មាន​​​បន្ថែម​​​តាម​​​​ការ​​​ស្នើ​​​សុំ​​​ពីរដ្ឋាភិបាល​​​ដើម្បី​​​គាំទ្រ​​ការ​​​អះអាង​​​របស់​​​ខ្លួន​​​ដែល​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ នគរ​​ូបនីយកម្ម​​​ និង​​​សំណង់​​​ជំទាស់​​​​ថា ការ​ដែលថាចំនួន​គ្រួសារ​​​​​​ដែលជាប់ពាក់ព័ន្ធ​ក្នុង​​​​​​​វិវាទ​​​ដីធ្លី​​​ថ្មី​ៗបាន​​​កើន​​​ឡើង​​​បី​​​ដង​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​នោះ​​​។

កាលពី​សប្តាហ៍មុន អង្គការ​​​លីកាដូ​​​បាន​​​ចេញ​​​របាយការណ៍​​​សង្ខេប​​​មួយ​​​​​​ថា  ចំនួនគ្រួសារថ្មី​​​​​​​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លីថ្មី​​​​ក្នុង​​​ខេត្ត​​​ភាគ​​​កណ្តាល​​​ និង​​​ភាគ​​​ខាង​​​លិច​​​ចំនួន​​​១៣​​​ ដែល​​​អង្គការ​​​នេះ​បាន​​​ឃ្លាំ​​​មើល​​​បាន​​​កើន​​​ឡើង​​​ពី​​​៣.៤៧៥​​ ក្នុង​​​ឆ្នាំ​​​២០១៣ ដល់​​​១០.៦២៥​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

គណៈកម្មាធិការ​​​សុរិយោដី​​​របស់​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​បាន​​​ច្រាន​​​ចោល​​​តួ​​​លេខ​​​នេះ​​​ ​​​ដោយ​​​អះ​​​អាង​​​ថា តាម​​​ពិត​​​ករណី​​​មួយ​ចំនួន​​​​បាន​​​ថយ​​​ចុះ​​​។

គណៈកម្មាធិការ​​​នេះបាន​​​ស្នើ​​​ឲ្យ​​​អង្គការ​​​លីកាដូ​​​ផ្តល់​​​ទិន្នន័យ​​​បន្ថែម​​​ដើម្បីគាំទ្រ​តួលេខ​របស់ខ្លួន។ អង្គការ​លីកាដូ​​ដែលលើកឡើង​ថា ខ្លួន​ប្រកាន់តាម​របាយការណ៍របស់ខ្លួននោះ បានលើកឡើង​កាល​​​ពី​​​ម្សិលមិញ​​​ ខ្លួន​បាន​បញ្ជូនព័ត៌មាន​តាម​ការ​ស្នើសុំទៅ​គណៈកម្មាធិការ​​​នេះហើយ។

លោក​​​ស្រី ណាលី ពីឡូក ប្រធាន​​​អង្គការ​​​លីកាដូ បាន​​​លើក​​​ឡើង​​​​​​តាម​​​អីុម៉េល​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា “អ្វីដែលជាការបារម្ភនោះត្រង់ថា ​​​មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​ព្យាយាម​​​បន្ថយ​​​បញ្ហា​​​វិវាទ​​​ដី​​​ធ្លី​​​នៅ​​​ក្នុង​​​ប្រទេស​​​។ យើង​​​សង្ឃឹម​​​ថា ព័ត៌មាន​​​បន្ថែមនេះ​​​ដែល​​​យើង​​​ប្រមូល​​​បាន​​​ពីការ​​​សើុប​​​អង្កេត ដែល​​​ភាគ​​​ច្រើន​​​ធ្វើឡើង​​​​ក្នុង​​​ខេត្ត​​​ចំនួន​​​១៣​​​នោះ ​​​នឹង​​​ផ្តល់​​​ដល់​​​អាជ្ញាធរ​​​ និង​​​ភាគី​​​ចាប់អារម្មណ៍ដទៃ​​​ទៀតជាសម្ទុះ​ក្នុងការ​ដំណើរការ​ទៅមុខ​ និង​​​​​​​ចាត់វ​​​ិធាន​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​បន្ទាន់​​​នេះ​​​​​​”។

​​​ទិន្នន័យ​​​បន្ថែម​​​ដែល​​​អង្គការ​​​លីកាដូ​​​ក៏បាន​​​ផ្សព្វផ្សាយ​​​ដល់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ព័ត៌មានដែរនោះ គឺ​​​​​​​វិវាទ​​​ដីធ្លី​​​នីមួយ​ៗមាន​កាលបរិច្ឆេទ​​ ករណីនេះ​ត្រូវបាន​បើក ​​​​ចំនួន​គ្រួសារ​​​​​​​​​ជាប់​​​ពាក់​​​ព័ន្ធ ទំហំ​នៃ​​​វិវាទ​​​ដីធ្លី និង​​​ទី​​​កន្លែង​ ភាគ​​​ី​​​ដែល​​​គ្រួសារ​​​ទាំង​​​នោះ​​​មាន​​​វិវាទ​​​ជាមួយ​​​ នឹង​​​ថា តើ​​​ករណីនេះ​​​បើក​​​នៅឡើយ​​​​ ឬត្រូវបាន​​​បិទ​​​។

លោក សេង ឡូត អ្នក​​​នាំពាក្យ​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​បាន​​​បញ្ជាក់​​​ថា លោក​​​ទទួល​​​បាន​​​ទិន្នន័យ​​​នេះ​​​ហើយ ហើយ​​​បាន​​​លើក​​​ឡើង​​​​​​ថា ក្រសួង​​​នឹង​​​បញ្ជូន​​​ទៅ​​​គណៈកម្មាធិការ​​​សុរិយោ​​​ដី​​​ដើម្បី​​​ពិនិត្យ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “នីតិវិធី​​​របស់​​​យើង​​​គឺ​​​ថា នៅ​​​ពេល​​​យើង​​​ទទួល​​​បាន​​​របាយ​ការណ៍​​​ គណៈកម្មការ​​​សុរិយោ​​​ដី​​​នឹង​​​បញ្ជូន​​​ព័ត៌​​​មាន​​​ទៅ​​​ស្ថាប័ន​​​សុរិយោដី​​​ខេត្ត​​​ក្រុង ដើម្បី​​​ផ្ទៀង​​​ផ្ទាត់​​​គ្រប់​​​ករណី​​​ទាំង​​​អស់​​​។

លោក សេង ឡូត បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​រហ័សពេកហើយ​ដែល​​​ក្រសួង​​​ធ្វើសេចក្តី​សម្រេច​​អំពី​ទិន្នន័យ​​​នេះ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ថា តើ​​​រដ្ឋាភិបាល​​​នឹង​ធ្វើអ្វី​ ​​​ប្រសិន​​​បើ​​​​​​រក​​​ឃើញថា ទិន្នន័យ​​​នេះ​មិន​ត្រឹមត្រូវ​នោះ៕សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស