Latest
រុស្ស៊ីហៅជំនួយយោធាដ៏សម្បើមរបស់អាមេរិកឱ្យអ៊ុយក្រែនថាបង្កើតជាគំនុំ ខណៈចិនវាយប្រហារការផ្ដល់ជំនួយយោធាឱ្យតៃវ៉ាន់
នៅទីបំផុត របបនៅទីក្រុងមូស្គូ អស់សង្ឃឹមព្រោះតែមានទំនុកចិត្តថាសមាជិកសភាមកពីបក្សសាធារណរដ្ឋដែលលម្អៀងទៅបេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ អាចរាំងខ្ទប់គម្រោងជំនួយយោធារបស់រដ្ឋការលោក ចូ បៃដិន ទៅឱ្យអ៊ុយក្រែន តែពេលនេះ អង្ករក្លាយទៅជាបាយទៅហើយ ព្រោះទាំងព្រឹទ្ធសភា និងរដ្ឋសភា បានអនុម័តជំនួយយោធាដ៏មហិមាទៅឱ្យអ៊ុយក្រែន តាមសំណើសេតវិមាន។
ចំណែកទីក្រុងប៉េកាំង ក៏ប្រតិកម្មនឹងសហរដ្ឋអាមេរិកខ្លាំងណាស់ដែរ ព្រោះតែបន្ថែមជំនួយយោធាទៅឱ្យកោះតៃវ៉ាន់ ដែលក្រុងប៉េកាំង មានផែនលើកទ័ពលេបត្របាក់ដែនកោះដ៏តូចមួយនេះឱ្យមកនៅក្រោមដំបូលរដ្ឋកុម្មុយនីស្ត។
កាលពីថ្ងៃអង្គារ ទី២៣ មេសា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយយោធាសរុប ៩៥ពាន់លានដុល្លារសម្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន...