30 C
Phnom Penh

​​​អ្នកភូមិ​​​​​បួង​​​សួង​​ដាក់​​​បណ្តា​​​សា​​​ក្រុម​​​មន្ត្រី​​​ បុគ្គលិក​​​ក្រុម​​​ហ៊ុននៅ​​​ពីក្រោយ​​​ការ​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​​​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃសៅរ៍​ដោយ​​​បាន​​​រៀបចំ​​​ពិធី​បែប​ប្រពៃណី​​បួង​សួង​សុំ​ឲ្យ​ព្រលឹង​អារុក្ខ​​​អារក្ខ​​​អ្នក​​​តា​​​​ដាក់​បណ្ដាសា​អ្នក​ដែល​នៅ​​​ពីក្រោយ​គម្រោង​​សាងសង់​ទំនប់​វារី​​​អគ្គិសនី​​សេសាន​ក្រោម​២។front

អំឡុង​ពិធី​នោះ សមាជិក​ជនជាតិ​​ដើម​​​ភាគ​តិច​ឡាវ និង​ជនជាតិ​ដើម​​​ភាគ​តិច​ព្នង​ប្រហែល​៣០០​នាក់​បាន​ធ្វើ​ពិធី​បួងសួង​នៅ​​មុខ​រោង​​​អ្នក​តា​ក្រហម​ក​​​នៅ​ក្នុង​ឃុំ​ស្រែ​​​គរ ក្នុងស្រុក​សេសាន សុំ​ឲ្យ​អ្នក​​​តា​ជួយ​ការ​ពារ​អ្នកភូមិ​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​ឲ្យ​ដាក់​បណ្ដាសា​ក្រុម​​​មន្ត្រី និង​វិនិយោគិន​ដែលនៅ​​​ពីក្រោយ​​ការ​សាង​សង់​ទំនប់​​​វារីអគ្គិ​​​សនី​នេះ​។

លោក ប៊ុន​ ថាន់ អ្នក​សម្រប​សម្រួល​កម្មវិធី​នៅ​បណ្ដាញ​ការ​ពារ​ទន្លេ 3S ដែល​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​វារី​​​អគ្គិសនី​នេះ​បាន​​​មាន​ប្រសាសន៍​ថា “ក្រុម​អ្នក​ភូមិ​បាន​បួង​សួង​សុំ​ឲ្យ​ព្រលឹង​អ្នក​តា​ក្រហម​ក​ប្រើ​មន្ត​អាគម​​រារាំង​ការ​សាង​សង់​​​ទំនប់​វារី​​​អគ្គិសនី​នេះ​”។

លោក​និង​អង្គការ​ការ​ពារ​បរិស្ថាន​ដទៃ​​​ទៀត​បាន​លើក​ឡើង​ថា ទំនប់​វារី​​​អគ្គិសនី​កម្លាំង​​​៤០០​មេហ្គា​​​វ៉ាត់​ ដែល​នឹង​ត្រូវ​សាង​សង់​កាត់​ដៃ​​​ទន្លេ​​​ពីរ​​​នៃ​​​ទន្លេ​​​មេគង្គ​​​ នឹង​ធ្វើ​ឲ្យ​ហិន​ហោច​​​​ធន​​​ធាន​​​​​ជល​​​ផល និង​ធ្វើ​ឲ្យ​ប្រជាជន​​ប្រហែល​៥.០០០​នាក់​ ដែល​រស់​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ផ្លាស់​​​ទី​​​លំនៅ។

បន្ទាប់ពី​បួង​សួង​​​​​ដល់​ព្រលឹង​អ្នក​តា​ក្រហម​​​ក ដោយ​សន្យា​​ថ្វាយ​ក្របី​​​ពីរ​​​ក្បាល​​​ ប្រសិន​បើ​​​អ្នក​​​​តា​រារាំង​មិន​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​​​វារី​​​អគ្គិសនី​នេះ​​ ​ក្រុម​អ្នកភូមិ​បាន​ធ្វើ​រូប​ទីង​មោ​​​ង​ចំនួន​បួន​តំណាង​​​ឲ្យ​​​​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជីប ម៉ុង ម្ចាស់​ក្រុម​ហ៊ុន​សំណង់​​​​​​ បុគ្គលិក​ក្រុម​ហ៊ុន Hydro Lancang និង​អាជ្ញាធរ​មូលដ្ឋាន​​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​​​អគ្គិសនី​នេះ​។

លោក ប៊ុន ថាន់ បាន​ពន្យល់​ថា ” ក្រុម​អ្នកភូមិ​បាន​ដាក់​បណ្ដាសា​អ្នក​ដែល​ជាប់​​​ពាក់​ព័ន្ធ​ការ​សាង​សង់​ទាំង​អស់ ដោយ​លើក​ឡើង​ថា ពួកគេ​នឹង​ងាប់​​​គ្មាន​ដី​​​កប់”​។

លោក វុធ ខឿន អ្នកភូមិ​ម្នាក់​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​ដែរ​បាន​និយាយ​ថា ក្រុម​អ្នកភូមិ​បាន​ចាក់ និង​ដុត​រូប​ទីងមោង​ទាំង​នោះ ដែល​​​ធ្វើ​ពី​​​ក្រណាត់​ដោយ​ញាត់​ចំបើង​។

លោក​បាន​និយាយ​ថា “យើង​បាន​ចាក់​​រូប​ទីង​មោង​ទាំង​នោះ​នឹង​ឈើ​ស្រួច មាន​ន័យ​ថា យើង​បាន​សម្លាប់​​​​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សាង​សង់​ទំនប់​វារី​​​អគ្គិសនី​នេះ​ បន្ទាប់​មក​យើង​បាន​ដុត​សាក​សព​អ្នក​ទាំង​នេះ​”។

លោក ដួង ពៅ អភិបាល​រង​ស្រុក​បាន​​​មាន​ប្រសាសន៍​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​ការ​ធ្វើ​ដូច្នេះ​ទេ ហើយ​បាន​បន្ទោស​អ្នកភូមិ​​​ថា មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​អំពី​​ការ​រៀបចំ​ពិធី​ដាក់​បណ្ដាសា​នេះ​ ព្រម​ទាំង​ “បាន​​​រំលោភ​សិទ្ធិ​របស់​វិនិយោគិន​” ទៀត​​ផង។

លោក​បាន​​​មាន​ប្រសាសន៍​ថា “ខ្ញុំ​ុយល់​ថា វា​ជា​សិទ្ធិ​របស់​អ្នកភូមិ​ក្នុង​ការ​រៀបចំ​ពិធី​បែប​សាសនា​​​ហើយ​​​ ប៉ុន្តែ​ពួកគាត់​បាន​រំលោភ​សិទ្ធិ​របស់​វិនិយោគិន ពីព្រោះ​ពួកគាត់​បាន​ដាក់​បណ្ដាសា​ដល់​អ្នក​ទាំង​នោះ​”។ លោក​បាន​បន្ថែម​ថា “យើង​នឹង​រក​ឲ្យ​​ឃើញ​អ្នក​​​ដែល….នៅ​ពីក្រោយ​អ្នក​ភូមិ​ ហើយ​បន្ទាប់​មក​យើង​នឹង​រាយ​​​ការណ៍​ទៅ​ថ្នាក់​លើ”៕ សារុន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស