27 C
Phnom Penh

កសិករ​​​ម្នាក់​​​វាយ​​​បុរស​​​ម្នាក់​​​រហូត​​​ដល់ស្លាប់​​​​​​បន្ទាប់​​​ពី​​​មាន​​​ជម្លោះ​​​រឿង​​​សត្វ​​​ទា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាលពី​​​ម្សិល​​​មិញ​​​ថា នគរបាល​​​ខេត្ត​​​តាកែវ កំពុង​​​ស្វែងរក​​​កសិករ​​​ម្នាក់​​​ដែល​​​បាន​​​វាយ​​​បុរស​​​អាយុ​​​៦០ឆ្នាំ​​​ម្នាក់​​​រហូត​​​ដល់​​​ស្លាប់​​​​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​បន្ទាប់ពី​​​មាន​​​ជម្លោះ​​​ នៅ​​​ពេល​​​ជន​​​រងគ្រោះ​​​បាន​​​ទាមទារ​​​ឲ្យ​​​ប្រគល់​​​សត្វ​​​ទា​​​របស់​​​គាត់​​​មក​​​វិញ ដែល​​​បាន​​​ចូល​​​ក្នុង​​​ហ្វូង​​​​​​ទា​​​របស់​​​ជន​​​សង្ស័យ។

លោក ហង្ស វៃ មេឃុំ​​​ចំប៉ី ស្រុក​​​បាទី កន្លែង​​​ដែល​​​ករណី​​​នេះ​​​បាន​​​កើតឡើង​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​យក​​​ដំបង​​​វាយ​​​ជន​​​រងគ្រោះ​​​រហូត​​​ដល់​​​ស្លាប់ ហើយ​​​បន្ទាប់មក​​​បាន​​​គេច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ”។

លោក ឃុន សាមឿន នាយ​​​នគរបាល​​​ព្រហ្ម​​​ទណ្ឌ​​​ស្រុក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ ដែល​​​បាន​​​ធ្វើ​​​ខ្ទម​​​បណ្តោះ​​​អាសន្ន​​​​​​នៅ​​​វាលស្រែ​​​​​​ជុំវិញ​​​បឹង​​​​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ ​​​បាន​​​កៀង​​​ទា​​​កាត់​​​វាល​​​ស្មៅ​​​កាលពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ ស្រាប់​​​តែ​​​ពេល​​​នោះ​​​​​​ទា​​​របស់​​​ជន​​​រងគ្រោះ​​​បាន​​​ចូល​​​ក្នុង​​​ហ្វូង​​​ទា​​​របស់​​​ជន​​​សង្ស័យ​​​ ហើយ​​​ពួកគេ​​​បាន​​​ប្រើ​​​ពាក្យ​​​សម្តី​​​ខ្លាំង​​​ៗ​​​ដាក់គ្នា។

លោក សាមឿន បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​ជន​​​រងគ្រោះ​​​ ឈ្មោះ យឹម សារ៉ន បានដើរ​​​ទៅ​​​ខ្ទម​​​របស់​​​ជន​​​សង្ស័យ​​​​​​ដើម្បី​​​សុំ​​​ទា​​​របស់​​​ខ្លួន​​​វិញ  ជន​​​សង្ស័យ​​​បាន​​​វាយ​​​គាត់​​​រហូត​​​ដល់ស្លាប់​​​តែ​​​ម្តង ដោយ​​​ទំនង​​​ជា​​​មានការ​​​ជួយ​​​ពី​​​បុរស​​​ម្នាក់ទៀត។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ជន​​​រងគ្រោះ​​​ត្រូវ​​​បាន​​​ប្រទះឃើញ​​​នៅ​​​ក្បែរ​​​​​​ខ្ទម​​​របស់​​​ជន​​​សង្ស័យ ហើយ​​​ផ្នែក​​​ខាងក្រោយ​​​ក្បាល​​​ឡើង​​​​​​ហើម ហើយ​​​មាន​​​ស្នាម​​​ជាំ​​​ត្រង់​​​ទ្រូង​​​ទៀត”។

លោក​​​ ង៉ាន សារី អធិការ​​​នគរបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អាច​​​មាន​​​មនុស្ស​​​រហូត​​​ដល់​​​បួន​​​នាក់​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​វាយ​​​សម្លាប់​​​នេះ។ លោក​​​បាន​​​បន្ថែម​​​ថា នគរបាល​​​ស្គាល់​​​អត្តសញ្ញាណ​​​​​​​​​ជន​​​សង្ស័យ​​​ដ៏​​​សំខាន់​​​​​​ហើយ ប៉ុន្តែ​​​បដិសេធ​​​មិន​​ប្រាប់​​​​​​ឈ្មោះ​​​ទេ៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស