35 C
Phnom Penh

តុលាការ​​​ចោទ​​​ប្រកាន់​​​កសិករ​​​ម្នាក់​​​ពី​​​បទ​​​ចាប់​​​រំលោភ​​​ក្មួយស្រី​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​អង្គារ បាន​ចោទ​ប្រកាន់​កសិករ​ម្នាក់​ពី​​​បទ​ចាប់​រំលោភ​ក្មួយ​ស្រី​អាយុ​៨​ឆ្នាំ​របស់​ខ្លួន​ជា​ច្រើនដង​​​នៅ​ផ្ទះ​របស់​ខ្លួន​​​ក្នុង​ស្រុក​សំបូរ កាលពី​ខែ​មុន​។

យោង​តាម​លោក ហួត លឹមហា៊ង នាយ​ការិយាល័យ​​​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​​បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ សួន វួច អាយុ​៤៩​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ ពីបទ​ចាប់​​​រំលោភ​ក្មួយស្រី​របស់​ខ្លួន​បី​ដង​នៅ​​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុង​ឃុំ​​​កំពង់​​​ចាម កាលពី​ដើម​ខែ​កុម្ភៈ។

លោក លឹមហា៊ង បាន​មាន​ប្រសាសន៍​ថា “តុលាការ​បាន​ចោទ​ប្រកាន់​ជន​នេះ​ពី​​​បទ​រំលោភ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​”។ លោក​បាន​បន្ថែម​ថា សួន វួច ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធ​នា​​​គារ​ខេត្ត​កាលពី​ម្សិលមិញ​។

លោក លឹមហា៊ង បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ណា​ជា​ជន​សង្ស័យ​រូប​នេះ​បដិសេធ​ការ​ចោទ​ប្រកាន់​ក៏ដោយ ក៏​​ការ​ធ្វើ​កោសល្យ​វិច័យ​បង្ហាញ​ថា ក្មេង​ស្រី​រូប​នេះ​ត្រូវ​បាន​រំលោភ​ដែរ​​​។

លោក ឈិន សម្បូរ អធិការ​នគរ​បាល​ស្រុក​បាន​​​មាន​ប្រសាសន៍​កាលពី​ថ្ងៃអង្គារ​ថា សួន វួច បាន​ចាប់​រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន​កាលពី​ថ្ងៃ​​​ទី​៥ ខែ​កុម្ភៈ បន្ទាប់ពី​សុំ​ឲ្យ​ឪពុក​ម្ដាយ​នាង​នាំ​នាង​មក​ផ្ទះ​របស់​ខ្លួន ដើម្បី​ឲ្យ​​​នាង​​​នៅ​​​​លេង​ជាមួយ​បង​ប្អូន​ជីដូន​មួយ​នាង​។

លោក សម្បូរ បាន​​​មាន​ប្រសាសន៍​ថា ​ជាង​៣សប្ដាហ៍​ក្រោយ​មក គឺ​នៅ​ថ្ងៃសៅរ៍ ក្មេង​​​ស្រី​រូប​នេះ​បាន​ប្រាប់​ឪពុក​ម្ដាយ​របស់​ខ្លួន​ពី​អ្វី​ដែល​បាន​កើត​ឡើង ហើយ​ពួកគាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​ឃុំ។

លោក​បាន​​​មាន​ប្រសាសន៍​ថា “ជន​សង្ស័យ​រូប​នេះ​បាន​រំលោភ​នាង​បី​ដង​នៅ​ថ្ងៃ​​​នោះ មុន​ពេល​នាំ​​​នាង​ទៅ​ផ្ទះ​​​វិញ។ ជន​នេះ​ក៏​បាន​គំរាម​សម្លាប់​នាង​​​ផង​​​ដែរ​​​ ​​ប្រសិន​បើ​នាង​ប្រាប់​ឪពុក​ម្ដាយ​របស់​ខ្លួន ឬ​​​នរណា​ម្នាក់​នៅ​ក្នុង​ភូមិ​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស