38 C
Phnom Penh

​ស្ត្រី​​​សន្តិសុខ​​​​​​រោងចក្រ​​​ម្នាក់ ត្រូវ​​​គេ​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​​​សន្តិសុខ​​​​​​រោងចក្រ​​​ម្នាក់ ​​​ត្រូវ​​​​​​បាន​​​​​​គេ​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់​​​​​​នៅក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ ​​​​​​ចំពោះ​​​អ្វី​​​ដែល​​​នគរ​​​បាល​​​និយា​​​យ​​​ថា​​​អាច​​​បណ្តាល​​​មក​​​ពី​​​ស្នេហា​​​ត្រី​​​កោណ។​​​

លោក សៅ សារិទ្ធ​​​ មេ​​​ប៉ុស្ត៍​​​រង​​​សង្កាត់ចោម​​​ចៅ បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា ស្ត្រី​​​សន្តិ​​​សុខ​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​ហូស៊ីន​​​តាយម្នាក់​​​ ត្រូវ​​​​​​បាន​​​ស្ត្រី​​​ម្នាក់​​​ទៀត​​​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ដាក់​​​ កាល​​​ពី​​​ម៉ោង​​​ប្រហែល​​​៥​​​កន្លះ​​​ព្រឹក​​​មិញ​​​នេះ ក្នុង​​​ពេល​​​ដែល​​​នាង​​​ កំពុង​​​ដើរ​​​ចេញ​​​ពី​​​ផ្ទះ​​​ជួល​​​ទៅ​​​រោង​​​ចក្រមួយ​​​​​​កន្លែង​​​នៅ​​​ក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​ ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ។​​​

លោក សារិទ្ធ​​​បាន​​​និយាយ​​​ថា នគរ​​​បាល​​​បាន​​​ឃាត់​​​ខ្លួន​​​ស្ត្រី​​​​​​ជា​​​កម្មករ​​​រោង​​​ចក្រ​​​ម្នាក់ ឈ្មោះ​​​ស្រឿន ណាន់​​​ អាយុ​​​៣៨​​​ឆ្នាំ ដែល​​​មាន​​​ការ​​​សង្ស័យ​​​ថាទាក់ទិន​​​នឹងការ​​​ជះ​​​ទឹក​​​អាស៊ី​​​​តនេះ។

លោក សារិទ្ធ​​​បាន​​​និយាយ​​​ថា “​​​ក្រោយ​​​ពី​​​ការ​​​សាក​​​សួរ​​​ យើង​​​ឃើញ​​​ថា ស្ត្រី​​​ជា​​​ប្រពន្ធអាច​​​នឹង​​​ជា​​​អ្នក​​​ជះ​​​ទឹក​​​អា​​​ស៊ីត ព្រោះ​​​ប្រពន្ធ​​​ខឹង​​​នឹង​​​ប្តី​​​ ដែល​​​តែង​​​តែ​​​ស្នាក់​​​នៅ​​​ជា​​​មួយ​​​ជន​​​រង​​​គ្រោះ”។

ស្ត្រី​​​រង​​​គ្រោះ​​​ឈ្មោះ​​​ មាស វន្នី​​​ អាយុ​​​២០​​​ កំពុង​​​តែ​​​​​​ទទួល​​​ការ​​​ព្យា​​​បាល​​​នៅ​​​ក្នុង​​​បន្ទប់​​​សង្គ្រោះ​​​បន្ទាន់​​​​​​នៅ​​​​​​​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​។ វេជ្ជ​​​បណ្ឌិត​​​​​​មន្ទីរ​​​ពេទ្យ​​​កាល់ម៉ែត​​​មួយ​​​រូប បាន​​​មាន​​​ប្រសាសន៍​​​ថា ពេទ្យ​​​កំពុង​​​តាម​​​ដាន​​​សភាព​​​របួ​​ស​​​របស់​​​ជន​​​រង​​​គ្រោះ​​​នៅ​​​ឡើយ។​​​​​​ លោក​​​ វេជ្ជ​​​បណ្ឌិត​​​រូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ យើង​​​កំពុង​​​តាម​​​ដាន​​​បន្ថែម​​​ តែ​​​មិន​​​អាចគ្រោះ​​​ថ្នាក់​​​ដល់​​​ជីវិត​​​ទេ។ ត្រ​​​ចៀក​​​ស្តាប់​​​បាន​​​ តែ​​​ភ្នែក​​​មាន​​​ភាព​​​ស្រវាំង​​​​​​”៕

​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស