34.8 C
Phnom Penh

ពេល​​​​​​​​នេះខេត្ត​​​ព្រះសីហនុ ​​​កំពុង​​​ស្ថិត​​​នៅ​​​​​​ចំ​​​កណ្តាល​​​នៃ​​​ផែន​​​ការ​​​ឧស្សាហកម្ម​​​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃសុក្រ ទី​​​ស្តី​​​ការ​​​គណៈរដ្ឋមន្ត្រី​​​​​​បាន​​​​​​​​​បញ្ចេញគោល​​​នយោបាយ​​​ថ្មី​​​មួយ​​​ក្នុង​​​បំណង​​បង្កើន​​​ការ​​​អភិវឌ្ឍ​​​ឧស្សាហកម្ម​​​​​​របស់​​​កម្ពុជា ​​​ឲ្យ​​​ហួស​​​ពី​​​វិស័យ​​​កាត់​​​ដេរ​​​ និង​​​វិស័យ​​​ស្បៀង​​​អាហារ ដោយ​​​​​​ដាក់ខេត្ត​​​ព្រះសីហនុ​​​ ឲ្យ​​​ស្ថិត​​​នៅ​​​ចំ​​​កណ្តាល​​​​​​នៃផែនការ​​​ធ្វើ​​​ទំនើប​​​កម្ម​​​​​​សេដ្ឋកិច្ច​​​របស់​​​ប្រទេស​​​។

សេចក្តី​​​ព្រាង​​​គោល​​​ន​​​​​​​យោបាយ​​​ដែល​​​មាន​​​ឈ្មោះ​​​ថា វិស័យ​​​ឧស្សាហកម្ម​​​​​​ឆ្នាំ​​​២០១៥២០២៥” ​​​នេះបញ្ជាក់​​​ថា កំណើន​​​របស់​​​ឧស្សាហកម្ម​​​​​​ទ្រង់​​​ទ្រាយ​​​ធំ​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​បាន​​​បង្អង់​​​ល្បឿន​​​ដោយសារ​​​តែ​​​ខ្វះ​​​ការ​​​ដឹក​​​នាំប្រកប​​​ដោយ​​​ប្រសិទ្ធភាព​​​ ហេដ្ឋារចនាសម្ពន្ធ​​​​​​អន់​​​ និង​​​ធន​​​ធាន​​​មនុស្ស​​​​​​ខ្សោយ​​​។

ផែន​​​ការ​​​នេះ​​​បញ្ជាក់​​​ថា ទស្សនវិស័យ​​​របស់​​​រដ្ឋាភិបាល​​​គឺ​​​ដើម្បី​​​ជំរុញ ​​​ផ្លាស់​​​ប្តូរ ​​​ធ្វើ​​​ទំនើប​​​កម្ម​​​វិស័យ​​​ឧស្សាហកម្ម​​​របស់​​​កម្ពុជា​​​ ពី​​​ឧស្សាហកម្ម​​​ប្រើ​​​កម្លាំង​​​បាយ​​​ទៅ​​​ជា​​​​​​ឧស្សាហកម្ម​​​ដែល​​​ផ្តោត​​​​​​លើ​​​ជំនាញ​​​នៅ​​​ឆ្នាំ​​​២០២៥​​​តាម​​​រយៈ​​​​​​​​ការ​​​ត​​​ភ្ជាប់​​​ជាមួយ​​​សង្វាក់​​​​​​​ផ្គត់​​​ផ្គង់​​​ពិភព​​​លោក និង​​​ការ​​​ធ្វើ​​​សមាហរណកម្ម​​​​​​ចូល​​​ក្នុង​​​បណ្តាញ​​​ផលិត​​​កម្ម​​​តំបន់​​​

​​​ខេត្ត​​​ព្រះ​​​សីហនុ ដែល​​​មាន​​​កំពង់​​​ផែ​​​ធំ​​​បំផុត​​​​​​នៅ​​​កម្ពុជា​​​​​​ ​​​​​​មាន​​​ផ្លូវ​​​ហាយ​​​វ៉េឆ្ពោះ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ និង​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​​​​មួយ នឹង​​​ត្រូវ​​​​​ប្រែ​​​​​ក្លាយ​​​ទៅ​​​ជា​​​គោល​​​ដៅ​​​សំខាន់​​​របស់​​​កម្ពុជា ​​​សម្រាប់​​​ការ​​​វិនិយោគ​​​អន្តរជាតិ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​គោល​​​នយោយ​​​ថ្មី​​​​​​នេះ។​​​

រដ្ឋាភិបាល​​​នឹង​​​ត្រៀម​​​រៀប​​​ចំ​​​​​​​​​​​​ ផែនការ​​​មេ​​​​​​មួយ​​​សម្រាប់​​​ការអភិវឌ្ឍ​​​” ដែល​​​នឹង​​​ប្រែ​​​ក្លាយ​​​ខេត្ត​​​ជាប់​​​មាត់​​​សមុទ្រ​​​មួយ​​​នេះ​​ទៅជា “​​​គំរូ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ពហុ​​​គោល​​​បំណង​​​“​​​ ដោយប្រគល់ ​​​​​​​​​សិទ្ធិ​​​ពេល​​​លេញ​​​ អំណាច និង​​​យុត្តាធិការ​​​​​​ដល់​​​គណៈ​​​​​​​គ្រប់​​​គ្រង​​​​​​ដើម្បី​​​​​​​ប្រមូល​​​ផ្តុំ​​​ទាក់ទាញ​​​ និង​​​​​ប្រើ​​​ប្រាស់​​​ធន​​​ធាន​​​ពាណិជ្ជកម្ម និង​​​ការ​​​វិនិយោគ​​​ដើម្បី​​​អភិវឌ្ឍ​​​ខេត្ត​​​ព្រះ​​​សីហនុ ​​​ឲ្យ​​​ក្លាយ​​​ជា​​​​​​សសរ​​​ស្តម្ភ​​​សេដ្ឋកិច្ច​​​ដ៏​​​សំខាន់​​​មួួយ

លោក ឈិត សុខុម អភិបាល​​​ខេត្ត​​​​​​​​​​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទីភ្នាក់​​​ងារ​​​សហប្រតិបត្តិការ​​​ជប៉ុន (Jica) ​​បាន​​​​​​ជួយ​​​​​​​​​នៅ​​​ក្នុង​​​​​​ការ​​​ធ្វើ​​​សេច​​​ក្តី​​​ព្រាង​​​ផែនការ​​​មេ​​​នេះ​​ដែល​​​នឹង​​​​​បំបែក​​ខេត្ត​​​​នេះ​​​ទៅ​​​ជា​​​មជ្ឈ​​​មណ្ឌល​​​ឧស្សាហកម្ម និង​​​ទេសចរណ៍។

លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ទៀត​​​​​ថា រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ យើង​​​កំពុង​​​​​ធ្វើ​​​សេច​​​ក្តី​​​​​​ព្រាង​​​ផែន​​​ការ​​​មេដើម្បី​​​ឲ្យ​​​​​​ ចាប់​​​ពី​​​ [កំពង់​​​ផែ​​​ស្វយ័ត​​​​​​​​​ក្រុង​​​ព្រះ​​​សីហនុ​​​] ​​​​​​ឆ្ពោះ​​​​​​ទៅ​​​​ភាគ​​​​​​ខាង​​​ជើង​​​ នឹង​​​​​​ក្លាយ​​​ជា​​​​​​តំបន់ឧស្សាហ​​​កម្ម ​​​ចំណែកឯ​​​ចាប់​​​ពី​​​ភាគ​​​ខាង​​​ត្បូង​​​​​​នៃ​​​កំពង់​​​ផែ​​​នេះ​​​ទៅដល់​​​ព្រំ​​​ប្រគល់​​​​​​ខេត្ត​​​កំពត នឹង​​​​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​ជា​​​តំបន់​​​​​​ទេស​​​ចរណ៍

អភិបាល​​​ខេត្ត​​​​​​រូប​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ដឹងហើយ​​​ថា អំពើ​​​​​​​​​ហិង្សា​​​កាល​​​ពី​​​ពេល​​​ថ្មី​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះពាក់​​​ព័ន្ធ​​​នឹង​​​ពាណិជ្ជករ​​​បរទេស គឺ​​​ជា​​​បញ្ហា​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​ខេត្ត​​​កំពុង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​​​​​​។ 

លោក​​​បាន​​​មាន​​​បន្ត​​​ថា ថ្មីៗ​​​នេះ ​​​យើង​​​ទទួល​​​បាន​​​​​​បទ​​​ពិសោធ​​​ដែល​​​វិនិយោគិន​​​បរទេស​​​មាន​​​ជម្លោះ​​​នឹង​​​គ្នា​​​ ដូច្នេះ​​​យើង​​​​​ក៏​​​​​​បាន​​​សិក្សា​​​ពី​​​កំហុ​​​សទាំង​​​នោះ​​​ដើម្បី​​​​​​ធ្វើ​​​ការ​​​កែ​​​លម្អ​​​ធានា​​​ថា 
វិនិយោគិន​​ក្នុង​​​ស្រុក និង​​​បរទេស​​​​​មាន​​​សុវត្ថិភាព​​​ក្នុង​​​ការ​​​រក​​​ស៊ី​​​នៅ​​​ទៅ​​​នេះ​​​

លោក ហ្គ្រាន ណាក់​​​ឃី (Grant Knuckey) នាយក​​​ប្រតិបត្តិ​​​ធនាគារ​​​ ANZ Royal បាន​​​មាន​​​ប្រសាសន៍​​​ថា បញ្ហា​​​សន្តិសុខ​​​នៅ​​​ក្នុង​​​ខេត្ត​​នេះមិន​​​មែន​​​ជា​​​រឿង​​ធំដុំ​​​ទេ​​​​​​​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​​​ការ​​​ស្វែង​​​រក​​​ការ​វិនិយោគ​​​ចាំ​​​បាច់​​​ដើម្បី​​​សាង​​​សង់​​​មជ្ឈមណ្ឌល​​​ពាណិជ្ជកម្ម​​​ទំនើប​​​មួយ​​​​។ 

លោក​​ថ្លែង​​​​​​​​​ថា ខ្ញុំ​​​គិត​​​ថា អ្នក​​​អាច​​​បំបែក​​​ទិដ្ឋភាព​​​ពាណិជ្ជកម្ម​​​​​​របស់​​​​​​ខេត្ត​​​ព្រះ​​​សីហនុ ​​​ដែល​​​ជា​​​មជ្ឈមណ្ឌល​​​ពាណិជ្ជកម្ម​​​ ចេញ​​​ពីទិដ្ឋភាពដែល​​​ភាគ​​​ច្រើន​​​​​​ពាក់​​​ព័ន្ធ​​​វិស័យ​​​ទេសចរណ៍​​​បាន​​​

​​​លោក​​​បាន​​​បន្ត​​​ថា ខណៈរដ្ឋាភិបាល​​​សម្លឹង​​​ចង់​​​បង្កើន​​​ឧស្សាហកម្ម ខេត្ត​​​ព្រះ​​​សីហនុ​​​ គឺជា​​​កន្លែង​​​ដ៏ស័ក្តិ​​​សម​​​ ពីព្រោះ​​​វា​​​ជា​​​​​​ច្រក​​​​​​ចូល​​​អន្តរជាតិ​​​សម្រាប់​​​ចំណូល​​​​​​ក្នុង​​​ប្រទេសសុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Colin Meyn)​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស