27 C
Phnom Penh

ស្ត្រី​អាជីវករ​ម្នាក់​ត្រូវ​អតីត​ប្ដី​របស់​ខ្លួន​ដែល​ជា​ទាហាន​បាញ់​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា អាជីវករ​ផ្សារ​ម្នាក់​​ត្រូវ​​អតីត​ប្ដី​របស់​ខ្លួន​បាញ់​សម្លាប់​ ខណៈ​កំពុង​ដេក​នៅ​ក្នុង​តូប​របស់​ខ្លួន​ក្នុង​ផ្សារ​ក្រុង​ស្ទឹងត្រែង​កាលពី​ថ្ងៃសៅរ៍។

លោក ឈុក កុម្មិល អធិការ​​នគរ​បាល​ក្រុង​ស្ទឹង​ត្រែង ​បានមាន​ប្រសាសន៍​ថា “អ្នកស្រី រស្មី ស្រីខួច អាយុ​២២​ឆ្នាំ បាន​ត្រូវ​គ្រាប់​ចំនួន​ប្រាំគ្រាប់​ ហើយ​ដេក​ស្លាប់​នៅ​ក្នុង​អង្រឹង​​ ដោយ​ធ្វើ​ឲ្យ​មាន​​ការ​ផ្អើល​​ឆោឡោ​ក្នុង​ចំណោម​អាជីវករ​ផ្សារ​ផ្សេងៗ​ទៀត”។

ខ្មាន់​កាំភ្លើង​ដែល​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ ហើយ​ឥឡូវ​​កំពុង​តែ​រត់​គេច​ខ្លួន​នៅ​ឡើយ ត្រូវ​បាន​នគរ​បាល​កំណត់​អត្តសញ្ញាណ​ថា មាន​ឈ្មោះ តូ មីស្សែ អាយុ​២៥​ឆ្នាំ ដែល​បាន​លែង​លះ​ជន​រងគ្រោះ​ជា​អាជីវ​ករ​លក់​ខោអាវ​ម្នាក់​កាលពី​ខែ​មេសា​ឆ្នាំមុន​។

លោក កុម្មិល​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ប្ដី​ជន​រងគ្រោះ​បាន​ព្យាយាម​មក​សុំ​រួម​រស់​ជាមួយ​នាង​វិញ ប៉ុន្តែ​នាង​បាន​បដិសេធ​ការ​សុំ​អង្វរ​នេះ រហូត​ដល់​ធ្វើ​ឲ្យ​ជន​នេះ​បើក​ការ​បាញ់​ប្រហារ​លើ​រូប​នាង​តែម្ដង”។

ខ្មាន់​កាំភ្លើង​ដែល​ប្រើ​កាំភ្លើង​ខ្លី​ដើម្បី​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ គឺ​ជា​ទាហាន​កង​យោធពល​ខេមរភូមិន្ទម្នាក់​មក​ពី​ខេត្ត​កំពង់ចាម ហើយ​ក៏​ជា​អ្នក​បើក​រថយន្ត​ឲ្យ​មនុស្ស​ម្នាក់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់​ផង​ដែរ។

នេះ​គឺ​ជា​ករណី​ទី២​ហើយ​ទាក់​ទិន​នឹង​ទាហាន​​បាន​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ក្នុង​រយៈ​ពេល​មិន​ដល់​១ឆ្នាំ​ផង​។

កាលពី​ខែ​សីហាឆ្នាំ​មុន មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទមួយ​រូប​ បាន​បាញ់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ខណៈ​នាង​កំពុង​ដេក​​ក្នុង​អង្រឹង មុនពេល​បាញ់​ក្បាល​សម្លាប់​ខ្លួន​ឯង​៕ ស៊ុយឈាង​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស