27 C
Phnom Penh

មន្ត្រី​​​បរិស្ថាន​​​រឹបអូស​​​ឈើ​​​រាប់​​​រយ​​​ដុំ​​​​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​​​ឲ្យ​ដឹង​កាល​​​ពី​ម្សិល​​​មិញ​ថា មន្ត្រី​បរិស្ថាន​ខេត្ត​​រតន​​​គិរី​​កាល​​​ពី​​​១០​ថ្ងៃ​មុន បាន​​​​រឹប​​​អូស​​​​​​​ឈើ​សុក្រម​​​ជា​ប្រភេទ​ឈើ​មាន​តម្លៃ​​​ជាង​​​៥០០​ដុំ ដែល​បាន​រក​ឃើញ​គរ​ទុក​ក្នុង​ដែន​​​​ជម្រក​សត្វ​​​ព្រៃ​លំផាត់​ក្នុង​ខេត្ត​នេះ​​​ដោយ​អ្នក​កាប់​ឈើ​ខុស​ច្បាប់។

លោក ជូ សុភ័ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ឈើ​ប្រភេទ​លេខ​១​នេះ​ត្រូវ​បាន​រក​ឃើញ​គរ​ទុក​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ទំហំ​២៥០.០០០​ហិក​​​តា ដែល​មើល​ការ​ខុស​ត្រូវ​ដោយ​ក្រសួង​បរិស្ថាន​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​បញ្ជា​ឲ្យ​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ ប្រមូល​ឈើ​ដែល​រឹបអូស​បាន​នេះ…​ពីព្រោះ​យើង​ត្រូវ​ធ្វើ​របាយការណ៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ដើម្បី​ឲ្យ​ក្រសួង​អាច​រៀបចំ​ដាក់​ដេញ​ថ្លៃ​ឈើ​នេះ”។

លោក សុភ័ក្ត្រ បាន​បដិសេធ​មិន​ពន្យល់​ពី​​​មូល​​​ហេតុ​នៃ​ការ​ដាក់​ដេញ​ថ្លៃ​ឈើ​នេះ​​​ឡើយ។ អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​កាលពី​ឆ្នាំ​មុន បង្គាប់​​​​ឲ្យ​​អាជ្ញាធរ​លក់​ឈើ​ដែល​រឹបអូស​បាន​​​ទាំង​​​អស់​​​ទៅ​ឲ្យ​ក្រុម​ហ៊ុន​​​ ទ្រី ភាព​។

លោក ប៉ក់ ពឿ នាយ​​​ប៉ុស្តិ៍​ឃុំ​សេរី​​​មង្គល ស្រុក​កូន​មុំ បាន​​​មាន​ប្រសាសន៍​ថា ដំបូង​លោក​បាន​ឃើញ​ក្រុម​​​មន្ត្រី​​ប្រមូល​ឈើ​ដែល​រឹបអូស​បាន​​​នេះ​​​​​ប្រហែល១០​ថ្ងៃ​មុន ប៉ុន្តែ​ថា នៅ​ពេល​លោក​ទៅ​សាក​សួរ​ពី​​​រឿង​នោះ គេ​បាន​ព្រងើយ​កន្ដើយ​​​ដាក់​​​លោក។

លោក​បាន​​​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​សួរ​មន្ត្រី​ទាំង​នោះ​អំពី​ឈើ​នោះ ប៉ុន្តែ​ពួកគេ​បាន​ស្រែក​ដាក់​ខ្ញុំ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា ‘អ្នក​មិន​ចាំបាច់​ដឹង​ទេ ពីព្រោះ​តំបន់​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ដែន​ជម្រក​សត្វព្រៃ​នេះ’​”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស