29 C
Phnom Penh

ទាហាន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ពីបទ​បាញ់​សម្លាប់​អតីត​ប្រពន្ធ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​និយាយ​​​ថា ទាហាន​​​ម្នាក់​​​ដែល​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បាញ់​​​សម្លាប់​​​ប្រពន្ធ​​​របស់ខ្លួន​​​ក្នុង​​​ក្រុង​​​ស្ទឹង​​​ត្រែង​​​កាល​​​ពីថ្ងៃ​​​សៅរ៍​​​នោះ​​​ ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធហត្ថ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ កន្លែង​ដែល​​​ជន​​​នេះ​​​បាន​​​គេច​​​ខ្លួន​​​ បន្ទាប់​​​ពី​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​។

យោង​​​តាម​​​លោក ស៊ី សាម៉េត នាយ​​​ការិយាល័យ​​​​ព្រហ្ម​​​ទណ្ឌ​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​​​​សង្ស័យ​​​ឈ្មោះ តូ មីស្សែល អាយុ​​​២៧​​​​​ឆ្នាំ​​​ជា​​​ទាហាន​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ បាន​​​បើ​​​ក​​​​រថយន្ត​​​ឲ្យ​​​ឪពុក​​​មា​​​របស់​​​ខ្លួន​​​ជា​​​មន្ត្រី​​​យោធា​​​ដែល​​​លោក សាម៉េត មិន​​​ព្រម​​​ប្រាប់​​​ឈ្មោះ​​​។

លោក សាម៉េត បាន​​​មាន​​​ប្រសាសន៍​​​ថា “មីស្សែល បាន​​​លួច​​​កាំភ្លើង​​​ខ្លី​​​របស់​​​ឪពុក​​​មា​​​ដែល​​​ខ្លួន​​រស់​​​នៅ​​​ជា​​​មួយ​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ ទៅ​​​បាញ់​​​សម្លាប់​​​អតីត​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​”។

លោក​​​បាន​​​​​​បន្ថែម​​​ថា “មីស្សែល ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​នៅ​​​រសៀល​​​ថ្ងៃ​​​នេះ​​​”។

ទាហាន​​​រូប​​​េនះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថាបាន​ដើរសំដៅ​​​​អតីត​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ ឈ្មោះ រស្មី ស្រី​​​ខួច ជា​​​អាជីវករលក់ដូរ​​​ ខណៈ​​​ដែល​​​នាង​​​បាន​​​ដេក​​​ក្នុង​​​អង្រឹង​​​នៅ​​​តូប​​​លក់​​​ដូរ​​​ក្នុង​​​ផ្សារ​​​​​​កាល​​​ពីថ្ងៃ​​​សៅរ៍ ហើយ​​​បាន​​​បាញ់​​នាង​ចំនួន​​​ប្រាំ​​​គ្រាប់​​​។

នគរ​​​បាល​​​ជឿ​​​ថា ជន​​​សង្ស័យ​​​​​​រូប​​​េនះ​​ដែល​​​បាន​​​ព្យាយាម​​​ផ្សះ​​​ផ្សា​​​ជាមួយ​​​ប្រពន្ធ​​​របស់​​​ខ្លួន
មាន​​​កំហឹង​​​ដែល​កាល​ពី​​​ពេល​​​ថ្មីៗ​​​នេះ ស្ត្រី​​​ជា​​​អតីត​​​ប្រពន្ធ​​​នោះ​​​បាន​​​បង្ហោះ​​​រូប​​​ថត​​​បុរស​​​ម្នាក់​​​ទៀត​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​ប៊ុក​​​របស់​​​ខ្លួន។

លោក សាម៉េត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា” នេះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​បុរស​​​រូបនេះ​​​បាន​​​បាញ់​​​សម្លាប់​​​នាង​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស