34 C
Phnom Penh

ចោរ​មួយ​ក្រុម​ប្លន់​គ្រឿង​អលង្ការ​ក្នុង​ផ្សារ​ស្ទោង​ ខេត្ត​កំពង់​ធំ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា តូបលក់​គ្រឿង​អលង្ការ​ចំនួន​ប្រាំ​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ​​​ត្រូវ​ចោរ​មួយក្រុម​មាន​គ្នាប្រាំមួយ​នាក់​ប្លន់កាលពី​រសៀល​ថ្ងៃអាទិត​្យ រួមមាន​ពីរនាក់​ប្រដាប់ដោយ​កាំភ្លើង​អាកា-៤៧​។

យោង​​តាម​លោក​ វ៉ន សោភ័ណ អធិការ​រង​នគរបាល​ស្រុក​​បាន​ឲ្យ​ដឹង​ថា បុរស​ប្រាំមួយនាក់​​ជិះ​ម៉ូតូបីគ្រឿង​បាន​ឆ្មក់ចូល​ត​ូប​លក់​គ្រឿង​​អលង្ការ​ទាំង​នេះ​នៅក្នុង​ផ្សារ​ស្ទោង​ ស្ថិតក្នុង​​ឃុំកំពង់​ចិន​ត្បូង​ បង​្ខំ​ឲ្យ​ម្ចាស់​ត​ូប​ទាំង​នេះ​ប្រគល់គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​ទម្ងន់​១០០តម្លឹង​​មាន​តម្លៃប្រហែល​​១៥៤.០០០ដុល្លារ​​។

លោក​បានមាន​ប្រសាសន៍ថា “​ជន​សង្ស័យ​ទាំងនេះ​បាន​ប្រើ​អាវុធ​វាយ​បំបែក​ទូ​ដាក់តាំង​គ្រឿង​អលង្ការ​នៃត​ូប​ទាំង​ប្រាំនេះ​​​​​ដើម្បី​បំភ័យ​អ្នក​លក់ ប៉ុន្តែ​ពួកគេ​មិន​បាន​បាញ់​កាំភ្លើង​ទេ ហើយ​គ្មាន​នរណា​ម្នាក់​រង​របួស​ឡើយ”។

លោក សោភ័ណ បាន​មាន​ប្រសាសន៍​បន្ថែម​ថា មន្ត្រី​នគរបាល​​ដែល​ល្បាត​​​នៅ​ផ្សារ​នោះ​​មិន​បាន​នៅ​ជិត​តូបលក់គ្រឿង​អលង្ការ​ទាំងនោះឡើយ​នៅពេល​ការ​ឆ្មក់ចូលនោះ​ ហើយ​មិន​បាន​ឃើញ​កា​រប្រព្រឹត​្ត​បទ​ឧក្រិដ្ឋនោះឡើយ។

លោក​បាន​មាន​ប្រសាសន៍ថា នគរបាល​បាន​ដេញ​តាម​ក្រុម​ចោរ​ប្លន់​រហូត​​ដល់​បឹង​​ទន្លេ​សាប​ដែលពួកគេ​មើល​ជន​សង្ស័យ​ទាំងនោះ​លែង​ឃើញ។

លោក សោភ័ណ បាន​មាន​ប្រសាសន៍​ថា “​ឥឡូវ​នេះ​ យើង​​ឲ្យ​មន្ត្រី​នគរបាល​ប្រហែល​៤០​នាក់​ឡោម​ព័ទ្ធ​ព្រៃលិច​ទឹក​ដើម្បីព្យាយាម​ចាប់ខ្លួន​ពួកគេ បើ​ទោះ​ជា​វា​គ្រោះ​ថ្នាក់​ក៏ដោយ ពីព្រោះ​មានសត​្វពស់​ច្រើន​ណាស់”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស