27 C
Phnom Penh

ក្រុមហ៊ុន​អភិវឌ្ឍន៍​​បង្ក​​វិវាទ​មួយ​ទៀត​ជុំវិញ​ការ​សង់​របង​បិទផ្លូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ជា​​​ច្រើ​​​នគ្រួសារ​​​ក្នុងខណ្ឌ​​​មាន​​​ជ័យ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​ចាប់​​​តាំង​​​ពីថ្ងៃ​​​សុក្រ​​​មក​​​ ប្រឆាំង​​​នឹង​​​គម្រោង​​​សាង​​​សង់​​​​របង​​​របស់​​​លោក ឃុន សៀ ដែល​​​នឹង​​​បិទ​​​ផ្លូវ​​​ទៅ​​​កាន់​​​ភូមិ​​​របស​​​់​​​ពួក​គេ​​​។

អ្នក​​​ភូមិ​​​ឈ្មោះ យូ សុខហួ បាន​​​និយាយ​​​ថា​​​ អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​​​​គ្រួសារ​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​តវ៉ា ហើយ​​​បាន​​​ដុត​​​កង់​​​ឡាន​​​កាល​​​ពីថ្ងៃ​​​សុក្រ បន្ទាប់​​​ពី​​​ពួក​​​គាត់​​​បាន​​​ឃើញ​​​កម្មករ​​​របស់​​​​​​លោក ឃុន សៀ យក​​​សម្ភារ​​​ទៅ​​​​​​សាង​​​សង់​​​របង​​​បិទ​​​ផ្លូវ​​​ទៅ​​​កាន់​​​ភូមិ​​​របស់​​​ខ្លួន​​​ក្នុង​​​សង្កាត់​​​ចាក់​​​អង្រែ​​​លើ​​​។

លោក​​​បាន​​​និយាយ​​​ថា កម្មករ​​​ទាំង​​​នោះ​​​បាន​​​ចាប់​​​ផ្តើម​​​សង់​​​របង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍។
លោក សុខហួ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​តវ៉ា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​បុរស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​បី​​​នាក់​​​វាយ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍​​​ផង​​​ដែរ​​​​​​​​ ធ្វើ​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​រង​​​របួស​​​បែក​​ក្បាល​​​ ប៉ុន្តែ ​​​លោក​​​មិន​​​អាច​​​ផ្តល់​​​អត្ត​​​សញ្ញាណ​​​ជន​​​ដៃ​​​ដល់​​​បាន​​​ឡើយ​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​កន្លែង​​​ដែល​​​មាន​​​ជម្លោះ​​​នោះ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ ប៉ុន្តែ មិន​​​អាច​​​រក​​​ដំណោះ​​​ស្រាយ​​​បាន​​​ឡើយ​​​ ដូច្នោះហើយ​​​​នៅថ្ងៃ​​​នេះ​​​យើង​​​បាន​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​សាលាខណ្ឌ​ ដើម្បី​​​ស្នើ​​​សុំ​​​​​អន្តរាគមន៍”។

លោក​​​បាន​​​និយាយ​​​ថា រប​​​ង​នេះ​​​នឹង​​​ប៉ះ​ពាល់​​​ដល់​​​អ្នក​​​ភូមិ​​​ប្រហែល​​​៥០០​គ្រួសារ​​​ ហើយ​​​ថា អ្នក​​​ភូមិ​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ ជា​​​មួយ​​​​​​សមាជិក​​​ក្រុម​​​នេះ ​​​ទី​​​បំផុត​​​បាន​​​ជួប​​​តំណាង​​​របស់​​​ក្រុមហ៊ុន​​​ ឃុន សៀ។

លោក ហៀក ចាន់​​​លាង អភិបាល​​​ខណ្ឌបាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក ឃុន​​​សៀ បាន​​​កាន់​​​កាប់​​​ដី​​​​​​ដែល​​​ជា​​​ដី​​​ផ្លូវនេះ​​​​ ហើយ​​​ថា តំណាង​​​របស់​​​ពាណិជ្ជករ​​​រូប​​​នេះ​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​កាល​​​ពី​​​ម្សិលមិញ បាន​​​បដិសេធ​​​សំណើ​​​របស់​​​អ្នក​​​ភូមិ​​​ឲ្យ​​​វាយ​​​របង​​​ថ្មី​​​នេះ​​​ចោល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​លំបាក​​​ណាស់​​​ក្នុង​​​ការ​​​ឆ្លើយ​​​តាម​​​ការ​​​ទា​​​ម​​​ទារ​​​របស់​​​អ្នកភូមិ​​​ពីព្រោះ​​​ក្រុមហ៊ុន​មាន​​​ប័ណ្ណ​​​កម្ម​សិទ្ធិ​កាន់​​​កាប់​​​ដី​​​នេះ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ យើង​​​នឹង​​​បញ្ជូន​​​របាយ​ការណ៍​​​អំពី​​​វិវាទ​​​នេះ​​​​​​ទៅ​​​អាជ្ញាធរ​​​ក្រុង​​​នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​”។

កាល​​​ពីឆ្នាំ​​​មុន ​​​អ្នក​​​ភូមិ​​​ជាង​​​១៧០​​​គ្រួសារ​​​នៅ​​​ក្នុង​​​សង្កាត់​​​ដដែល​​​នេះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​អាជ្ញាធរ​​​ខណ្ឌ​​​ជុំ​​​វិញ​​​ការ​​​ធ្វើ​​​របង​​​មួយ​​​ទៀត​​​ដែល​​​លោក ឃុន សៀ បាន​​​សាង​​​សង់​​​ដល់​​កណ្តាល​​​ផ្លូវ​​​របស់ពួកគាត​់​។ អ្នក​​​ភូមិ​​​នៅ​​​ទី​​​នោះ​​​បាន​​​និយាយថា វិវាទ​​​េនះ​​​នៅតែមិន​​​ទាន់​​​ដោះស្រាយ​​​នៅឡើយ​​​។ លោក ឃុន សៀ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស