36 C
Phnom Penh

អ្នក​​​ជួញ​​​ដូរ​​​ក្រលៀន​​​បដិសេធ​​​នៅ​​​ក្នុង​​​តុលាការថា មិន​​​បាន​​​បោក​​​ប្រាស់​​​ជន​​​រង​​​គ្រោះ​​​ឡើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​សរីរាង្គ​​​ត្រូវ​​​បាន​​​​​​កាត់​​​ទោស​​​​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ ពីបទ​​​បញ្ចុះ​​​បញ្ចូល​​​បង​​​ប្អូន​​​ជីដូន​​​មួយ​​​ចំនួន​​​២​​​នាក់​​​ និង​​​អ្នក​​​ជិត​​​ខាង​​​ម្នាក់​​​ឲ្យ​​​លក់​​​ក្រលៀន​​​របស់​​ខ្លួន​​​នៅ​​​ក្នុ​​​ងប្រទេស​​​ថៃ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

​​​នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​​​​បាន​​​ចាប់​​​ខ្លួន​​​អ្នកស្រី ញ៉ែម ស៊ីនួន អាយុ​​​២៩​​​ឆ្នាំ ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​កាល​​​ពី​​​ខែ​​​កក្កដា បន្ទាប់​​​ពី​​​បើក​​​ការ​​​សើុប​​​អង្កេត​​​អស់​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​​​ក្រោយ​​​ពេល​​​មាន​​​ពាក្យ​​​បណ្តឹង​​​ពី​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​ពីរ​​​នាក់​​​។

នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​អំឡុង​​​ពេល​​​ចាប់ខ្លួន​​​នោះ​​​ថា អ្នកស្រី​​​​​​ ស៊ីនួន ដែល​​​ក៏​​​មាន​​​ឈ្មោះ​​​ថា អាហ្សីសាស ផង​​​ដែរ​​​នោះ​​​បាន​​​ធ្វើ​​​ជា​​​មេខ្លោង​​​ក្នុង​​​ការ​​​សម្រប​​​សម្រួល​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​ដូរ​​​ក្រលៀន​​​ជិត​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ពួកគេ​​​មិន​​​បាន​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត ថាតើ​​​ស្ត្រី​​​រូប​​​នេះ​​​បាន​​​ជួញ​​​ដូរ​​​ក្រលៀន​​​អស់​​​ប៉ុន្មាន​​​រួច​​​មក​​​ហើយ​​​​​​នោះ​​​ឡើយ​​​​​​។ អ្នក​​​ស្រី​​​ត្រូវ​​​បាន​​​ចោទ ប្រកាន់​​​ពីបទ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​បង្កើត​​​​​​ឯកសារ​​​ខ្លែង​​​ក្លាយ​​​សម្រាប់​​​ជន​​​រង​​​គ្រោះ​​​ ហេតុ​​​ដូច្នេះ​​​ពួកគេ​​​អាច​​​ធ្វើ​​​ពុធ​​​​​​ជា​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​អ្នក​​​ទទួល​​​យក​​​ក្រលៀន​​​ ​​​។

លោក ញ៉ែម ផល្លា អាយុ​​​៤២​​​ឆ្នាំ ឪពុក​​​ចុង​​​របស់​​​អ្នក​​​ស្រី ស៊ីនួន ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​បន្ទាប់​​​ពី​​​អ្នកស្រី​​​ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​​​​​​​ពី​​​បទ​​​ជួយ​​​អ្នកស្រី​​​ក្នុង​​​ការ​​​បង្កើត​​​ឯកសារ​​​ខ្លែង​​​​​​ក្លាយ​​​សម្រាប់អ្នក​​​យល់​​​ព្រម​​​ផ្តល់​​​ក្រលៀន ប៉ុន្តែ គាត់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅក្រៅ​​​ឃុំ​​​ ហើយ​​​មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​ឡើយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។បុរស​​​ទី​​​៣​​​ឈ្មោះ ផេង សប្បាយ​​​ អាយុ​​​២២​​​ឆ្នាំ ជា​​​ប្អូន​​​ថ្លៃ​​​របស់​​​អ្នកស្រី ស៊ីនួន​​​ ក៏​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​សម​​​គំនិត​​​ជា​​​មួយ​​​អ្នកស្រី​​​ ស៊ីនួន ដែរ ប៉ុន្តែ ​​​​​​​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ចាប់​​​តាំង​​​ពី​​​​​​ផែន​​​ការ​​​​​​ត្រូវ​​​បែក​​​ការ​​​កាល​​​ពីខែ​​​កក្កដាមក​​​។

នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពីម្សិល​​​មិញ អ្នកស្រី​​​ ស៊ីនួន បាន​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​មែន​​​ជា​​​មេខ្លោង​​​ក្រុម​​​ជួញ​​​ដូរ​​​ក្រលៀន​​​ឡើយ​​​។ អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​ថា អ្នកស្រី​​​គ្រាន់តែ​​​ជា​​​អ្នកបង្កើត​​​ឲ្យ​​​មាន​​​ការ​​​ជួប​​​គ្នា​​​រវាង​​​អ្នកជំងឺ​​​ដែល​​​ចង់​​​បាន​​​ក្រលៀន​​​ និង​​​អ្នកដែល​​​ចង់​​​ផ្តល់​​​ក្រលៀន​​​ដែល​​​ខ្វះ​​​ខាត​​​ប្រាក់​​​តែ​​​ប៉ុណ្ណោះ​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ទាក់​​​ទិន​​​នឹង​​​អ្នក​​​ផ្តល់​​​ក្រលៀន​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ទាក់​​​ទង​​​ពួកគេ​​​ទេ​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​ទាក់​​​ទង​​​មក​​​ខ្ញុំ​​​ដោយ​​​ផ្ទាល់​​​ព្រោះ​​​ពួកគេ​​​ខ្វះ​​​ខាត​​​ប្រាក់​​​ដើម្បី​​​ជួយ​​​គ្រួសារ​​​”។

លោក មុត​​​ សាទីរីន អាយុ​​​២៤​​​ឆ្នាំ​​​ជា​​​បង​​​ប្អូន​​​ជីដូន​​​មួយ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បង​​​ប្អូន​​​ជីដូន​​​មួយ​​​ទាំង​​​ពីរ​​​នាក់​​​​​​របស់​​​អ្នកស្រី ស៊ីនួន បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ត្រូ​​​វ​​​គេ​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​លក់​​​ក្រលៀន​​​បន្ទាប់​​​ពី​​​អ្នកស្រី ស៊ីនួន សន្យា​​​ផ្តល់​​​ប្រាក់​​​ឲ្យ​​​ខ្លួន​​​៦.០០០​​​ដុល្លារ​​​។ លោក សាទីរីន បាន​​​និយាយ​​​ថា “ប៉ុន្តែ តម្លៃ​​​ពិត​​​សម្រាប់​​​ក្រលៀន​​​គឺ​​​១២.០០០ដុល្លារ​​​ ហើយ​​​ខ្ញុំ​​ទទួល​​​បាន​​​តែ​​​៦.០០០​​​ដុល្លារ​​​តែ​​​ប៉ុណ្ណោះ​​​”។

ជ​​​ន​​​រង​​​គ្រោះ​​​ផ្សេង​​​ទៀត​​​ដែល​​​លក់​​​ក្រលៀន​​​ គឺ​​​មាន​​​ឈ្មោះ រឿន​​​ ចំរើន អាយុ​​​១៨ និង​​​ មុត អារីហ្វីន អាយុ​​​២៦​​​ឆ្នាំ​​​។

លោក កែវ មុនី ប្រធាន​​​ចៅក្រម​​​អង្គ​​​ជំនុំ​​​ជម្រះ​​​បាន​​​លើក​​​ឡើង​​​អំឡុង​​​ពេល​​​បើក​​​សវនាការ​​​ថា អ្នក​​​ជំងឺ​​​ដែល​​​ចង់​​​បាន​​​ក្រលៀន​​​​​​ នឹង​​​មិន​​​ទាក់​​​ទង​​​មក​​​អ្នក​​​ស្រី​​​ ស៊ីនួន ទេ ​​​​​​ប្រសិនបើ​​​អ្នក​​​ស្រី​​​​​​មិន​​​ដឹង​​​ថា តើ​​​ត្រូវ​​​​​​នាំ​​​ជន​​​រង​​​គ្រោះ​​​ទៅ​​​លក់​​​ក្រលៀន​​​ដោយ​​​របៀប​​​ណា​​​នោះ​​​។ លោក មុនី បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​រង​​​គ្រោះ​​​​​​មិន​​​ស្គាល់​​​អ្នក​​​ដែល​​​ត្រូវ​​​ការ​​​ក្រលៀន​​​ឡើយ​​​ ប៉ុន្តែ អ្នក​​​ជំងឺ​​​បាន​​​ទាក់​​​ទង​​​​​​មក​​​អ្នក​​​ឯង​​​ បន្ទាប់​​​មក​​​អ្នក​​​ឯង​​​ទាក់​​​ទង​​​មក​​​ជន​​​រង​​​គ្រោះ​​​”។ តុលាការ​​​នឹង​​​ប្រកាស​​​សាល​​​ក្រម​​​​​​ក្នុង​​​ករណី​​​នេះ​​​នៅថ្ងៃ​​​ទី​​​២៧​​​ ខែមីនា នេះ​​​៕ស៊ុយឈាង​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស