27 C
Phnom Penh

​​​​​​​ប៉ូលិស​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់ពី​​​បទ​​​បាញ់​​​កាំភ្លើង​​​ខ្លី​​​៣៣​​​គ្រាប់ក្នុង​​​ខេត្ត​​​កំពង់ស្ពឺ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ឧត្តម​​​សេនីយ៍​​​ឯក​​​ ជួន សុវណ្ណ​​​ ស្នងការ​​​ប៉ូលីសក្រុងភ្នំពេញ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ថ្ងៃ​​​នេះ​​​ថា ប៉ូលិស​​​បាន​​​ឃាត់ខ្លួន​​​បុ​​​រស​​​ម្នាក់​​​ដែល​​​បើក​​​ឡាន​​​ម៉ឺស៊េដេស​​​ ក្រោយ​​​ពី​​​គាត់​​​បាន​​​បាញ់​​​កាំភ្លើង​​​ខ្លី​​​៣៣​​​គ្រាប់ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​កាលពី​​​ខែមុន ដោយ​​​សារតែ​​​ខឹង​​​សម្បា​​​​​​នឹង​​​ប៉ូលិសដែល​​​បាន​​​​​​ផាក​​​ពិន័យគាត់​​​៣ដុល្លាអាមេរិក។

លោក ឧត្តម​​​សេនីយ៍ឯក សុវណ្ណ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ៉ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​គេច​​​ខ្លួន​​​ពី​​​លំនៅ​​​ដ្ឋាន​​​ បន្ទាប់​​​ពី​​​ឧប្បត្តិ​​​ហេតុ ប៉ុន្តែ​​​យើង​​​​​​បាន​​​រក​​​ឃើញ​​​គាត់​​​ ហើយ​​​បាន​​​ណែនាំ​​​គាត់មក​​​បំភ្លឺនៅ​​​ស្ថានីយ៍ប៉ូលិស។​​​ យើង​​​បាន​​​អប់រំ​​​គាត់​​​ថា ច្បាប់​​​នឹង​​​​​​បន្ធូរ​​​បន្ថយ​​​ទោសគាត់​​​ ពេល​​​គាត់​​​មក​​​បំភ្លឺ។​​​ យើង​​​បាន​​​ឃាត់​​​ខ្លួន​​​គាត់ ហើយ​​​បញ្ជូន​​​ទៅ​​​ខេត្ត​​​កំពង់ស្ពឺ បន្ទាប់​​​​​​ពីគាត់​​​​​​បាន​​​សារភាព​​​​​​នូវ​​​ទោស​​​កំហុស​​​​​​៉។

ការ​​​ចាប់​​​ខ្លួនលោក​​​ ជឹង​​​ ស៊ីណាត ​​​អាយុ​​​៤០​​​ឆ្នាំ​​​ ដែល​​​មាន​​​ស្រុក​​​កំណើត​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម បាន​​​ធ្វើ​​​ឡើងក្រោយពី​​​​​​នាយ​​​ឧត្តម​​​សេនីយ៍ នេត សាវឿន​​​ អគ្គ​​​ស្នងការ​​​ប៉ូលិស​​​ជាតិ កាលពី​​​សប្តាហ៍​​​​​​មុន បាន​​​ស្តី​​​បន្ទោស​​​ប៉ូលិសខេត្ត​​​កំពង់ស្ពឺ ដែល​​​បាន​​​បណ្តោយ​​​ឲ្យ​​​ជន​​​សង្ស័យនោះ​​​គេច​​​ខ្លួន​​​បានក្រោយ​​​​​​ពី​​​ការ​​​​​​បាញ់នោះ។

លោក​​ឧត្តម​​​សេនីយ៍​​​ឯក សុវណ្ណ​​​បាន​​​បញ្ជាក​​​់​​​ថា ប៉ូលិស​​​កំពុង​​​ធ្វើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​នៅឡើយ ​​​ថា​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​លោក ស៊ីណាត​​​មាន​​​កាំភ្លើង។

ប៉ូលិសបាន​​​និយាយ​​​ថា លោក ស៊ីណាត បាន​​​បាញ់​​​កាំ​​​ភ្លើងឡុក បន្ទាប់​​​ពី​​​​​​​​​ប៉ូលិសបាន​​​​​​ឃាត់​​​ឡាន​​​គាត់​​​ឲ្យ​​​ឈប់នៅ​​​ក្នុង​​​ក្រុង​​​ច្បារមន ខេត្ត​​​កំពង់ស្ពឺ ដោយ​​​សារ​​​តែ​​​​​​គាត់បើក​​​បរ​​​​​​ហួស​​​ល្បឿន​​​កំណត់ គឺ​​​៩៥គីឡូម៉ែត្រ​​​ក្នុង​​​មួយ​​​ម៉ោង លើស​​​ល្បឿន​​​កំណត់៤០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយ​​​ម៉ោង។​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស