37 C
Phnom Penh

​តុលាការ​​​កំពូល​​​ច្រាន​​​ចោលការ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​​​​លោក ​​​មាជ សុវណ្ណារ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​​​កំពូល​​​បាន​​​សម្រេច​​​បន្ត​​​ឃុំ​​​ខ្លួន​​​​​​មន្ត្រី​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ លោក​​​ មាជ​​​ សុវណ្ណារ៉ា​​​ ដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​​​​ពាក់​​​ព័ន្ធនឹងហេតុ​​​ការណ៍​​​​​​ប៉ះ​​​ទង្គិច​​​ហិង្សា​​​មួយ​​​នៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពីថ្ងៃទី​​​១៥ ខែ​​​កក្កដា។​​​

លោក អឿង សៀង ចៅ​​​ក្រម​​​តុលា​​​ការ​​​កំពូល បាន​​​អាន​​​សាល​​​ដីកា​​​ថា “តុលាការ​​​កំពូល​​​យល់​​​ឃើញ​​​ថា​​​ តុលាការ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញដាក់​​​ឲ្យ​​​ជន​​​ជាប់​​​ចោទនៅ​​​ក្នុង​​​ឃុំ​​​ គឺ​​​ជា​​​រឿង​​​ត្រឹម​​​ត្រូវ។​​​​​​ តុលា​​​ការ​​​កំពូល​​​សម្រេច​​​តម្កល់​​​សាល​​​ដីការបស់​​​សាលា​​​ឧទ្ធរណ៍ចុះ​​​ថ្ងៃ​​​ទី​​​១២ ​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​​​​​​​​​​​​​ ២០១៤​​​ទុក​​​ជា​​​បាន​​​ការ”។​​​

​​​​​​លោក​​​ សុវណ្ណារ៉ា ដែល​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​នៅ​​​ក្នុង​​​​​ក្រុងភ្នំពេញ​​​កាល​​​ពីខែ​​​​​​វិច្ឆិកា ក្រោយ​​​​​​ពី​​​តុលាការ​​​ចេញ​​​ដ​​ីកាឃាត់​​​ខ្លួន​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ “ចូល​​​រួ​​​ម​​​​​​កុបកម្ម​​​” ​​​បាន​​​និយាយ​​​ក្រ​​​ោយ​​​ពី​​​បាន​​​ស្តាប់​​​សាល​​​ដីកា​​​​​​​​​​​​​​​​​​ថា​​​ ការ​​​បន្ត​​​ឃុំ​​​ខ្លួ​​​ន​​​របស់​​​លោកក្នុង​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ គឺ​​​ទាក់​​​ទិន​​​នឹង​​​រឿង​​​នយោ​​​បាយ។

លោក សុវណ្ណារ៉ា បាន​​​និយាយ​​​ថា “​​​រឿង​​​នេះ​​​គ្មាន​​​យុត្តិធម៌​​​ទេ។ ខ្ញុំ​​​យល់​​​ឃើញ​​​ថា វា​​​ជា​​​រឿង​​​នយោ​​​បាយ​​​ អុីចឹង បើ​​​ថ្នាក​​់​​​​​ដឹក​​​នាំ​​​លោក​​​ ហ៊ុន​​​​​​ សែន​​​ និង​​​លោក សម រង្ស៊ី​​​​​​មិន​​​មាន​​​ជំនួបទេ គឺ​​​ខ្ញុំ​​​គ្មាន​​​សង្ឃឹម​​ទេ។ គេ​​​សុខ​​​ចិត្ត​​​ចាប់​​​មនុស្ស​​​ខុស​​​ គេ​​​មិន​​​ដែល​​​ប្រលែង​​​មនុស្ស​​​ឲ្យ​​​ច្រ​​​ឡំ​​​ទេ”។

កាល​​​ពី​​​​​​​​​ខែធ្នូ ​​​សាលាឧទ្ធរណ៍​​​​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​របស់​​​​​​លោក សុវណ្ណារ៉ា​​​។

លោក ណៃ​​​ វ៉ង់​​​ដា​​​ អនុ​​​ប្រ​​​ធាន​​​ផ្នែក​​​អង្កេត​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​នៃ​​​អង្គ​​​ការ​​​អាដ​​​ហុក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សុវណ្ណារ៉ា​​​ មិន​​​បាន​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​បង្ក​​​ហិង្សានៅ​​​ឯ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពីថ្ងៃទី​​​១៥ ខែ​​​កក្កដានោះ​​​ទេ។​​​

លោក​​​ វ៉ង់​​​ដា​​​ បាន​​​និយាយ​​​ថា “ខ្ញុំ​​​សង្កេត​​​ឃើញ​​​ថា លោក មាជ​​​ សុវណ្ណារ៉ាមិន​​​បាន​​​ចូល​​​រួម​​​​​​វាយ​​​លើ​​​សន្តិសុខ​​​ទេ ប៉ុន្តែ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ ក្រុម​​​សន្តិសុខ​​​​​​បាន​​​​​​វាយ​​​លើ​​​ក្រុម​​​មហា​​​ជននោះ ហើយ​​​មហា​​​ជន​​​មិន​​​ទ្រាំ​​ទ្រ​​​នឹង​​​ការ​​​វាយ​​​ដ​​​ដែល​​​នោះ​​​បាន ហើយ​​​​​​គាត់​​​ធ្វើ​​​ការ​​​វាយ​​​ត​​ប​​​វិញ”។​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស