27 C
Phnom Penh

តុលាការ​កំពូល​បដិសេធ​សំណើ​សុំនៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​តម្កល់​សេចក្ដី​សម្រេច​លើកមុនៗ​ ដែល​បដិសេធ​​សំណើ​សុំ​​នៅ​ក្រៅឃុំ​របស់​លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​បញ្ជូនទៅ​ពន្ធនាគារ​កាលពី​ខែ​វិច្ឆិកា ពីបទ​កុបកម្ម​​​ដោយ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​កាលពីខែកក្កដា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​ និង​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​​អ្នក​តវ៉ា​ និង​កង​សន្តិសុខ​រាជធានី​។sovannara

លោក អឿង សៀង ចៅក្រម​តុលាការ​កំពូល​បាន​ប្រកាស​​​សេចក្ដី​​សម្រេច​​ដែល​សម្រេច​ឲ្យ​​លោក មាជ សុវណ្ណារ៉ា ដែល​មាន​សញ្ជាតិ​ខ្មែរ និង​សញ្ជាតិ​អាមេរិក​ជាប់​ឃុំ​។

ចៅក្រម​ អឿង សៀង បាន​មាន​ប្រសាសន៍​ថា​ “តុលាការ​កំពូល​យល់​ឃើញ​ថា សាល​ក្រម​កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៤​ របស់​សាលា​ឧទ្ធរណ៍​គឺ​ត្រឹម​ត្រូវ”​។

បន្ទាប់ពី​ការ​បើក​សវនាការ​រួច​ លោក មាជ សុវណ្ណារ៉ា បាន​លើក​ឡើង​ម្ដង​ទៀត​ថា លោក​គ្មាន​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​នោះឡើយ ហើយ​ថា ការ​ចោទ​ប្រកាន់​លើ​រូប​លោក​គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​។ លោក​បានមាន​ប្រសាសន៍​ថា “មាន​មនុស្ស​ប្រហែល​​៥០ឬ៦០​នាក់​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​ ហេតុ​ដូច្នេះ​តើ​វា​អាច​ជា​ការ​​ធ្វើ​កុបកម្ម​​ម្ដេច​នឹង​កើត​ទៅ?”។

​កាលពី​ម្សិលមិញ តុលាការ​កំពូល​​ក៏​បាន​បដិសេធ​សំណើ​សុំនៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុក ពេជ្រ​សំណាង សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​បញ្ជូនទៅ​ពន្ធនាការ​កាលពី​ឆ្នាំ​មុន​ពីបទ​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​របស់​ខ្លួន​បុក​របាំង​នគរ​បាល​ អំឡុង​ការ​តវ៉ា​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ផង​ដែរ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទៅ​សួរ​សុខទុក្ខ​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផ្សេងៗ​ទៀត​នៅ​រសៀល​នេះ​ នេះ​​បើ​យោង​តាម​អុីម៉េល​មួយ​ពី​​ប្រធាន​​ខុទ្ទកាល័យ​របស់​លោក​៕ ស៊ុយឈាង​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស