29 C
Phnom Penh

អង្គការ​ឃ្លាំ​​​មើលសិទ្ធិ​មនុស្ស៖ ការ​រំលោភ​បំពាន​ការងារ ‘ជា​ប្រព័ន្ធ’ នៅ​រោង​ចក្រ​កាត់ដេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំ​​​មើលសិទ្ធិ​មនុស្ស Human Rights Watch មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​និយាយ​ក្នុង​របាុការណ៍​ថ្មី​មួយ​ថា ការ​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​លើស​ម៉ោង ពលកម្មកុមារ ការ​បំបែក​សហជីព ការ​រំលោភ​កិច្ចសន្យា​ការងារ​រយៈ​ពេល​ខ្លី និងរោងចក្រម៉ៅការ​បន្ត​ជា​​​ស្រមោល នៅតែ​មាន​ជា​ទូទៅ​ក្នុងវិស័យ​កាត់ដេរ​មាន​ទឹក​ប្រាក់​៥,៧៥​ពាន់លាន​ដុល្លារ​របស់​ប្រទេស​នេះ ក្នុង​ពេល​ដែល​​​មាន​​​​ការត្រួត​​​ពិ​​​និត្យ​​​មើល​​​”មិនល្អ” ​របស់​រដ្ឋាភិបាល។

របាយការណ៍​ដែល​មាន​ចំណង​ជើងថា “ធ្វើការ​រហ័ស​ជាង​នេះ ឬ​ត្រូវ​ឈប់៖ ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា” ដែល​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការ​ធ្វើ​សម្ភាស​ជាមួយ​កម្មករ​រាប់រយ​នាក់​នៅ​រោងចក្រ​រាប់សិប​កន្លែង​កាលពី​ឆ្នាំ​មុន បាន​បន្ទោស​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ម៉ាក​ល្បីៗ​ដែល​មាន​ប្រភព​ផលិតផល​ពី​កម្ពុជា ក្នុង​នោះ​មាន​ក្រុមហ៊ុន H&M និង Adidas ដែល​​​មិន​បានប្រឹងប្រែង​​​​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​កម្មករ។​​​​​​

រដ្ឋាភិបាល​និង​រោងចក្រ​និយាយ​ថា ការ​រំលោភ​បំពាន​​​មិន​​​អាច​​​មាន​​​ការ​​​លើក​​​លែង​​​បាន​​​ទេ។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស HRW ប្រចាំ​ទ្វីប​អាស៊ី បាន​មាន​ប្រសាសន៍​នៅ​ពេល​បញ្ចេញ​របាយការណ៍​នេះ​ក្នុង​ក្រុង​ភ្នំពេញ​ថា “ប៉ុន្តែ​អ្វី​ដែល​យើង​បាន​រក​ឃើញ​គឺ​បញ្ហា​ជា​ប្រព័ន្ធ”។

លោក រ៉ូប៊ឺតសុន បាន​មាន​ប្រសាសន៍​ថា “យើង​ឃើញ​ការ​ប្រើ​លក្ខណៈ​​​ជា​​​ប្រព័ន្ធ [កិច្ច​សន្យា​កំណត់​ពេល] ​ដើម្បី​ឲ្យ​គ្រប់គ្នា​មាន​កិច្ច​សន្យា​រយៈ​ពេល​ខ្លី និង​ធានា​ថា​ពួកគេ​គ្មាន​សន្តិសុខ​​​ការងារ។ យើង​​​ឃើញ​​​ការ​​​​​​បំបែក​​​សហជីព​​​ជា​​​ប្រព័ន្ធ ការ​​​សងសឹក​​​កម្មករ ដែល​​​ប្រើ​​​សិទ្ធិ​​​របស់​​​ខ្លួន​​​ធានា​​​ក្នុង​​​រដ្ឋធម្មនុញ្ញ និង​​​នៅ​​​ក្នុង​​​ច្បាប់​​​ការងារ និង​​​ក្នុង​​​​​​សន្ធិសញ្ញា​​​អង្គការ​​​ពលកម្ម​​​អន្តរជាតិ ដែល​​​ផ្តល់​​​សច្ចា​​​នុម័ត​​​ដោយ​​​ប្រទេស​​​កម្ពុជា”។

លោក រ៉ូ​​​ប៊ឺតសុន បាន​​​និយាយ​​​ថា “យើង​​​ឃើញ​​​ការ​​​បណ្តេញ​​​ចេញ​​​លក្ខណៈ​​​ជា​​​ប្រព័ន្ធ​​​នូវ​​​ស្ត្រី​​​មាន​​​ផ្ទៃ​​​ពោះ និង​​​ការ​​​គេច​​​វេស​​​មិន​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​មាតុភាព និង​​​ផលប្រយោជន៍​​​ផ្សេង​​​ទៀត ដែល​​​កម្មករ​​​នឹង​​​ទទួល​​​បាន។ យើង​​​ឃើញ​​​ការ​​​យាយី​​​លក្ខណៈ​​​ជា​​​ប្រព័ន្ធ និង​​​ការ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​លើស​​​ម៉ោង…​​​និងផល​​​ប្រយោជន៍​​​ជា​​​មូលដ្ឋាន​​​ផ្សេងទៀត ដែល​​​រដ្ឋាភិបាល​​​និង​​​រោងចក្រ​​​ត្រូវ​​​ផ្តល់​​​ឲ្យ”។

លោក​​​បាន​​​និយាយ​​​ថា “នេះ​​​មិន​​​មែន​​​ជា​​​រោងចក្រ​​​មួយ​​​ឬ​​​ពីរ​​​ទេ នេះ​​​ជា​​​វិស័យ​​​ទាំង​​​មូល​​​”។

កម្មករ សហជីព និង​​​ក្រុម​​​សិទ្ធិ​​​មនុស្ស​​​ពលកម្ម​​​ក្នុង​​​ស្រុក​​​​​​កំពុង​​​ត្អូញត្អែរ​​​ពី​​​ការ​​​រំលោភ​​​បំពាន​​​ជាច្រើន ដែល​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយការណ៍​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ។​​​

ប៉ុន្តែ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch​​​​​​​​​ និយាយ​​​ថា​​​ របាយការណ៍​​​របស់​​​ខ្លួន​​​​​​បាន​​​បំបែក​​​ចំណុច​​​ថ្មី​​​ក្នុង​​​ការ​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​រឿង​​​រ៉ាវ ដែល​​​រោង​​​ចក្រ ​​​ម៉ៅ​​​ការ​​​បន្ត​​​ការងារ​​​​​​ដែល​​​ពួកគេធ្វើឲ្យ​​​ក្រុម​​​ហ៊ុន​​​ម៉ាក​​​អន្តរ​​​ជាតិ​​​ទៅ​​​រោង​​​ចក្រ​​​បន្ទាប់​​​បន្សំ​​​ ពោលគឺដោយ​​​គ្មាន​​​ការ​​​យល់ព្រម ឬការ​​​ដឹង​​​ពី​​​ក្រុមហ៊ុន​ម៉ាកល្បី​​​​​​ឡើយ ដែល​​​មាន​​​ការត្រួត​​​ពិនិត្យ​​​មើល​​​ធូរ​​​រលុង​​​ជាង ថែម​​​ទាំង​​​មិនមាន​​​ការត្រួត​​​ពិនិត្យ​​​មើល​​​ទៀត​​​ផង។​​​ របាយការណ៍​​​បាន​​​បន្ថែម​​​ថា វា​​​ជា​​​រោង​​​ចក្រ​​​ម៉ៅការ​​​បន្ត​​​ទាំង​​​នេះ​​​ ដែល​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​ការងារ ដែល​​​ក្រុម​​​អ្នក​​​ស្រាវ​​​ជ្រាវ​​​​​​បាន​​​រក​​​ឃើញ ៉ច្បាស់​​​ក្រឡែត ៉។​​​​​​

លោក រ៉ូ​​​ប៊ឺតសុន ​​​បាន​​​និយាយ​​​ថា ការ​​​រៀប​​​រាប់ខុស បាន​​​វិវត្តន៍ ក្នុង​​​​​​នោះការ​​​​​​រំលោភ​​​បំពានកិច្ច​​​សន្យា​ម៉ៅ​​​ការ​​​បន្ត​​​​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​កម្ពុជា ដែល​​​ជា​​​និយោជក​​​ដ៏ធំមួយ​​​ក្នុង​​​បណ្តានិយោជក​​​ដ៏​​​ធំ​​​ជា​​​ច្រើន​​​ និង​​​​​​ជា​​​ក្បាល​​​ម៉ាស៊ីន​​​សេដ្ឋកិច្ច​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ គឺ​​​តិចតួច​​​ណាស់។

លោក រ៉ូ​​​ប៊ឺតសុន​​​ បាន​​​និយាយ​​​ថា​​​ “អ្វី​​​ដែល​​​របាយ​​​ការណ៍​​​នេះបាន​​​ធ្វើ គឺ​​​បើក​​​គម្រប​​​​​រឿង​​​នោះ​​​​ឡើង​​​ ហើយ​​​បាន​​​រក​​​ឃើញ តាមពិតទៅ មាន​​​បញ្ហា​​​​​​ជា​​​ប្រព័ន្ធក្នុង​​​​​​កិច្ច​​​សន្យា​​​ម៉ៅការ​​​​​​បន្ត​​​ដែល​​​កំពុង​​​កើត​​​ឡើង។​​​ នេះ​​​ជា​​​អ្វី​​​ ដែល​​​កម្មករ​បាន​​​ដឹង​​​ឮ ប៉ុន្តែ​​​គេ​​​មិន​​​បាន​​​បង្ហាញ​​​​​​ឲ្យ​​​ឃើញ​​​ក្បោះ​​​ក្បាយ​​​ដូច​​​ពី​​​ពេល​​​មុន​​​នោះ​​​ទេ”។​

អ្នក​​​ស្រី​​​​​​ អារុណា កាស៊ីយ៉ាប អ្នក​​​ស្រាវ​​​ជ្រាវ​​​សិទ្ធិ​​​នារី​​​ជាន់​​​ខ្ពស់​​​របស់​​​អង្គ​​​ការ​​​សិទ្ធិ​មនុស្ស Human Rights Watch​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បញ្ចេញ​​​របាយការណ៍​​​ថ្មី​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​បាន​​​រាយ​​​ការណ៍​​​អំពី​​​ការ​​​យាយី​​​ដោយ​​​ចៅហ្វាយ​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​រាយ​​​ការណ៍​​​ពី​​​ការ​​​ប្រើ​​​ក្រុមហ៊ុន​​​ម៉ៅ​​​ការ​​​​​​បន្ត ហើយ​​​​​​បាន​​​ជំរុញ​​​ក្រុម​​​ហ៊ុន​​​ម៉ាក​​​ល្បីឲ្យ​​​ធានា​​​ថា កម្មករទទួល​​​បាន​​​ការ​​​ការពារ​​​ចំពោះ​​​ការ​​​ទម្លាយ​​​ព័ត៌មាន​​​​​​ពុក​​​រលួយ។​​​

​​​​​​​​​​​​​​ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch​​​​​​ ក៏​​​បាន​​​ជំរុញ​​​ក្រុម​​​ហ៊ុន​​​​​​ម៉ាកល្បីៗទាំង​​​អស់​​​ដែល​​​ទទួល​​​ប្រភព​​​ពី​​​កម្ពុជា​​​ ដើម្បី​​​ធ្វើ​​​​​​ឲ្យ​​​ដឹង​​​ជា​​​សាធារណៈ​​​នូវ​​​រោង​​​ចក្រ​​​ដែល​​​ពួក​​​គេ​​​ទទួល​​​​​​ទិញ​​​​​​ជា​​​​​​ផ្លូវ​​​ការ​​​ ដើម្បី​​​ជួយ​​​ឲ្យ​​​មាន​​​ការ​​​ប្រើ​​​ក្រុម​​​ហ៊ុន​​​ម៉ៅ​​​ការ​​​បន្ត​​​​​​ប្រកប​​​​​​ដោយ​​​​​តុល្យភាព។

ក្នុងចំណោម​​​​​​ក្រុម​​​ហ៊ុន​​​​​​ម៉ាក​​​ល្បីៗប្រាំមួយ ដែល​​​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watchទាក់​​​ទង​​​បក​​​ស្រាយ​​​សម្រាប់​​​របាយការណ៍​​​នេះ មាន​​​តែ​​​ក្រុម​​​ហ៊ុន អេចនិង​​​អិម និង​​​អាឌីដាស​​​បាន​​​និយាយ​​​ថា គេបាន​​​បង្ហាញឈ្មោះ​​​រោង​​​ចក្រ​​​របស់​​​គេ។​​​​​​ ម៉ាកស៍​​​ និង​​​ស្ពិនស៊ឺ (Marks and Spencer) បាន​​​ប្រាប់​​​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watchថា ខ្លួន​​​នឹង​​​​​​អនុវត្ត​​​តាម​​​ចាប់ផ្តើម​​​ក្នុង​​​ឆ្នាំ​​​២០១៦តទៅ។ ក្រុម​​​ហ៊ុន​​​ហ្គែប​​​ (Gap)​​​បាន​​​និយាយ​​​ថា​​​ ខ្លួន​​​បាន​​​កំពុង​​​ពិ​​​ចារណ​​​គំនិត​​​នោះ។​​​ ក្រុម​​​ហ៊ុន​​​ចូ ហ្វ្រិស​​​ និង​​​អាម៉ានី (Joe Fresh and Armani)​​​មិន​​​​​​បាន​​​ឆ្លើយ​​​តប​​​ទេ។​​​​​​​​​​​​

អ្នក​​​ស្រី​​​​​​ កាស៊ីយ៉ាប​​​បាន​​​និយាយ​​​ថា “ក្រុម​​​ហ៊ុន​​​​​​ម៉ាក​​​ល្បីៗអន្តរជាតិ​​​ ត្រូវ​​​ជួយ​​​ឲ្យ​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ការងារ​​​ដោយ​​​បង្ហាញ​​​ជា​​​សាធារណៈ​​​ និង​​​ធ្វើ​​​បច្ចុប្បន្នភាព​​​ជា​​​ទៀង​​​ទាត់​​​នូវ​​​ឈ្មោះ​​​ និង​​​អាសយដ្ឋាន​​​របស់​​​រោង​​​ចក្រ​​​របស់​​​គេ។ ក្រុម​​​ហ៊ុន​​​​​សម្លៀក​​​បំពាក់​​​សាកល​​​អាច និង​​​ត្រូវ​​​តែ​​​ឃ្លាំ​​​មើល​​​និង​​​ដោះ​​​ស្រាយ​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​មិន​​​ល្អ​​​ប្រសើរ​​​នៅ​​​ក្នុង​​​​​​រោង​​​ចក្រ​​​ផ្គត់ផ្គង់​​​និង​​​ម៉ៅ​​​ការ​​​​​​បន្ត”។​​​

​​​​​​​​​​​​​ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch​​​​​​​​​និយាយ​​​ថា កម្មករ​​​នៅ​​​ឯ​​​រោង​​​ចក្រ​​​៤៨​​​ក្នុង​​​ចំណោម​​​៧៣​​​រោង​​​ចក្រ​​​ដែល​​​របាយការណ៍​​​សរសេរ បាន​​​និយាយ​​​ថា​​​ចៅហ្វាយ​​​របស់​​​​​​គេ​​​​​​បាន​​​បង្ខំ​​​ឲ្យ​​​ពួកគេ​​​ធ្វើការ​​​ថែមម៉ោង​​​ ដោយ​​​គំរាម​​​​​​បណ្តេញ​​​ពួកគេ​​​ចោល ឬ​​​កាត​​​់​​​ប្រាក់ឈ្នួល​​​របស់​​​គេ​​​ ប្រសិន​​​បើ​​​ពួក​​​មិន​​​ព្រម​​​ធ្វើ។ កម្មករ​​​នៅ​​​ឯ​​​រោង​​​ចក្រ​​​ចំនួន​​​៣៥​​​ក្នុង​​​ចំណោម​​​រោង​​​ចក្រ​​​ទាំង​​​អស់​​​ បាន​​​ប្រាប់​​​​​​​​​​​​​​​​​​​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watchអំពី​​​ការ​​​បំបែក​​​សហជីព​​​ រួម​​​មាន​​​ការ​​​ប្រើ​​​កិច្ច​​​សន្យា​​​រយៈ​​​ពេល​​​ខ្លី ដើម្បី​​​រារាំង​​​ពួកគេ​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​ ឬ​​​បង្កើត​​​​​​សាខា និង​​​សូក​​​ប៉ាន់​​​ពួកគេ​​​ដើម្បី​​​កុំ​​​ឲ្យ​​​ពួកគេ​​​ទទួល​​​យក​​​តំណែង​​​ដឹកនាំ​​​សហជីព។

អ្នកស្រី កាស៊ីយ៉ាប​​​ បាន​​​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋា​​​ភិបាល​​​ក៏​​​​​​មាន​​​ “កំណត់ត្រាមិន​​​ល្អ” ក្នុង​​​ការ​​​ឃ្លាំ​​​មើល​​​និង​​​ការ​​​ដាក់​​​ពិន័យ​​​រោង​​​ចក្រ​​​ទាំង​​​ឡាយផងដែរ។​​​​​​​​​​​​

​​​​​​​​​​​​​ដោយ​​​ដក​​​ស្រង់​​​តួ​​​លេខ​​​ក្រសួង​​​ការងារនោះ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​​​និយាយ​​​ថា មាន​​​តែ​​​​​​១០​​​រោង​​​ចក្រ​​​ប៉ុណ្ណោះ​​​ ដែល​​​ទទួល​​​ការ​​​ផាក​​​ពិន័យក្នុង​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​ពី​​​ឆ្នាំ​​​២០០៩ ដល់​​​ឆ្នាំ​​​២០១៣ ហើយ​​​មាន​​​ការ​​​ចាត់​​​តាម​​​វិធាន​​​ការ​​​ច្បាប់​​​ចំពោះ​​​រោង​​​ចក្រ​​​ត្រឹម​​​តែ​​​៧​​​ប៉ុណ្ណោះ។​​​ របាយ​​​ការណ៍​​​និយាយ​​​ថា ទោះ​​​បី​​​ជា​​​ចំនួន​​​ផាកពិន័យកាល​​​ពី​​​ឆ្នាំ​​​​​​មុន​​​កើន​​​ឡើង​​​ដល់​​​២៥​​​ក៏​​​ដោយ​​​ ក៏ ៉វា​​​បន្ត​​​នៅ​​​កម្រិត​​​ទាប​​​បំផុតនៅ​​​ឡើយ​​​​​​ នៅ​​​ពេល​​​​​​ប្រៀប​​​ធៀប​​​នឹង​​​ចំនួន​​​រោង​​​ចក្រ​​​ទាំង​​​អស់​​​ និង​​​បញ្ហាឥត​​​ឈប់ឈរនៃ​​​ការ​​​រំ​​​លោភ​​​សិទ្ធិការងារ​​​ ៉។​​​

អ្នក​​​ស្រី កាស៊ីយ៉ាប​​​ បាន​​​និយាយ​​​ថា ក្រសួង​​​ការងារ​​​បាន​​​កំពុង​​​ធ្វើ​​​ដំណើរ​​​​​ក្នុង​​​ទិស​​​ដៅ​​​ត្រូវ​​​ ដោយ​​​ការ​​​បង្កើត​​​ក្រុម​​​អធិការ​​​កិច្ច​​​ និង​​​ផ្តល់​​​ជូន​​​ពួកគេ​​​នូវ​​​បញ្ជី​​​ថ្មី​​​នៃ​​​ការ​​​ចុះ​​​មើល​​​​​​រោង​​​​​​ចក្រ ប៉ុន្តែ​​​នៅ​​​តែ​​​មិន​​​ទាន់​​​ផ្តោត​​​លើ​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​ក្នុង​​​ចំណោម​​​អធិការ​​​កិច្ច​​​​​​ឲ្យ​​​បាន​​​ហ្មត់ចត់​​​ទេ។​​​​​​​​​​​​

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watchនិយាយ​​​ថា​​​ អធិការកិច្ច​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​បាន​​​សារភាព​​​ចំពោះ​​​ក្រុម​​​អ្នក​​​ស្រាវ​​​ជ្រាវ​​​ថា​​​ បាន​​​ទទួល​​​សំណូក​​​ជាទៀង​​​ទាត់​​​ពី​​​រោង​​​ចក្រ​​​សម្រាប់​​​ការ​​​ត្រួត​​​ពិនិត្យ​​​ជា​​​វិជ្ជ​​​មាន​​​នោះ។​​​ អង្គការ​សិទ្ធិ​មនុស្ស​​​និយាយ​​​ថា វា​​​មិន​​​​​​បាន​​​ជួយទេ​​​ដែល​​​​​​អ្នកធ្វើអធិការ​​​កិច្ច​​​ត្រូវ​​​​​​ចេញ​​​សោហ៊ុយ​​​​​​មួយ​​​ចំនួន​​​ដែល​​​ទាក់​​​ទង​​​នឹង​​​ការងារ​​​របស់​​​គេ​​​ដោយ​​​ប្រាក់​​​ហោ​​​ប៉ៅ​​​ខ្លួន​​​ឯង ប៉ុន្តែ​​​បាន​​​បន្ទោស​​​បញ្ហា​​​នោះ​​​លើ​​​ការ​​​ខក​​​ខាន​​​របស់​​​រដ្ឋាភិបាល​​​ថា​​​មិន​​​បាន​​​ផ្តល់​​​មូល​​​និធិ​​​ដល់​​​ក្រសួង​​​ដែល​​​ខ្លួន​​​ត្រូវ​​​ការ។

លោក រ៉ូ​​​ប៊ឺតសុន​​​បាន​​​និយាយ​​​ថា​​​ លោក​​​​​​បាន​​​ឮអំពី​​​របាយ​​​ការណ៍​​​ដូច​​​គ្នា​​​នេះ​​​ ក្នុង​​​ខណៈ​​​ធ្វើ​​​ការ​​​ឲ្យ​​​​​​មជ្ឈមណ្ឌល​​​សាមគ្គីភាព​​​ក្នុង​​​កម្ពុជា​​​ប្រចាំ​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ ជាង​​​១០​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ និង​​​បាន​​​​​​ហៅ​​​របប​​​អធិការ​​​កិច្ច​​​របស់​​​រដ្ឋា​​​ភិបាល​​​ថា ៉​​​ខូចជា​​​មូល​​​ដ្ឋាន ៉។​​​​​​

លោក​​​បាន​​​និយាយ​​​ថា “តើ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ប៉ុន្មាន? គឺ​​​មិន​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ច្រើ​​​ន​​​ទេ បើ​​​គិត​​​ពី​​​របៀប​​​​​​ដែល​​​ក្រសួង​​​ការងារ​​​ធ្វើការ​​​នោះ។​​​ មិន​​​បាន​​​ធ្វើការ​​​ទេ​​​នៅ​​​ឆ្នាំ​​​នេះ ប៉ុន្តែ​​​មិន​​​បាន​​​ធ្វើ​​​ការ​​​កាល​​​ពី​​​១០​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ”។

លោក រ៉ូ​​​ប៊ឺតសុន និង​​​អ្នក​​​ស្រី​​​កាស៊ី​​​យ៉ា​​​ បាន​​​ជួប​​​ជាមួយលោក ហ៊ួត វុទ្ធី​​​ អនុរដ្ឋ​​​លេខា​​​ធិការ​​​ក្រសួង​​​ការងារ​​​ អំពី​​​របាយការណ៍​​​នោះ​​​កាល​​​ពី​​​​​​រសៀល​​​ថ្ងៃ​​​ព្រហស្បតិ៍។​​​​​​

ទាក់ទង​​​ក្រោយ​​​មក​​​ទៀត លោក រ៉ូ​​​ប៊ឺតសុន ​​​បាន​​​និយាយ​​​ថា ​​​លោក​​​អនុ​​​រដ្ឋ​​​លេខា​​​ធិការ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​អាន​​​របាយការណ៍​​​ទេ ហើយក៏​​​​​​មិន​​​បាន​​​ទទួល​​​ព័ត៌មាន​​​ខ្លីៗទេ និង​​​មិន​​​មាន​​​អ្វី​​​ដែល​​​ត្រូវ​​​និយាយ​​​ទាក់​​​ទង​​​នឹង​​​​​​​​​អនុ​​​សាសន៍​​​នោះ​​​ដែរ។​​​

លោក រ៉ូ​​​ប៊ឺតសុន​​​ បាន​​​និយាយ​​​ថា “​​​វ​​​ា​​​មិន​​​មែន​​​ជា​​​កិច្ច​​​ប្រជុំ​​​ប្រកប​​​ដោយ​​​ផ្លែ​​​ផ្កា​​​ទេ។​​​ គាត់​​​គ្រាន់តែ​​​មាន​​​ប្រសាសន៍​​​អំពី​​​​​​សារ​​​ៈសំខាន់​​​ដែល​​​ពួកគេ​​​មាន​​​អ្នក​​​ធ្វើអធិការ​​​កិច្ច ហើយ​​​ពួក​​​គេ​​​បាន​​​បំពេញ​​​ការងារ​​​របស់​​​ខ្លួន​​​ប៉ុណ្ណោះ”។​​​​​​

លោក រ៉ូ​​​ប៊ឺតសុន​​​ បាន​​​និយាយ​​​ថា អង្គការ​សិទ្ធិ​មនុស្ស ទទួល​​​បាន​​​ “ការ​​​រុញ​​​ចុះ​​​រុញ​​​ឡើង៉​​​ពី​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម ដែល​​​មាន​​​អំណាចចេញ និង​​​លុប​​​ចោល​​​អាជ្ញាប័ណ្ណនាំចេញ​​​សម្រាប់​​​រោង​​​ចក្រ​​​ នៅ​​​ក្នុង​​​ការសុំ​​​ណាត់​​​ជួប​​​​​​ជា​​​មួយ​​​មន្ត្រី​​​នៅ​​​ទី​​​នោះ”។

ទាក់ទង​​​ដោយ​​​អ្នក​​​យក​​​ព័ត៌មាននោះ​​​ មន្ត្រី​​​​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយទេ។​​ នៅ​​​ឯ​​​ក្រសួង​​​ការ​​​ងារ​​​វិញ ទាំង​​​​​​លោក វុទ្ធី ទាំង​​​អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។

លោក កែន លូ​​​ អគ្គ​​​លេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​កាត់ដេរ​​​នៅ​​​កម្ពុជា ដែល​​​តំណាង​​​រោង​​​ចក្រ​​​សម្លៀក​​​បំពាក់​​​នាំ​​​ចេញ​​​ចំនួន​​​៥០០​​​រោង​​​ចក្រ​​​​​​របស់​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​របស់​​​ខ្លួន​​​ “មិនដែល​​​បណ្តែត​​​បណ្តោយ” ឲ្យ​​​មាន​​​ការ​​​រំលោភបំពាន​​​ ដែល​​​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch​​​​​​ បាន​​​ចុះ​​​ក្នុង​​​របាយការណ៍​​​របស់​​​ខ្លួន​​​ទេ។​​​ លោក​​​​​​បាន​​​និយាយ​​​ថា រោង​​​ចក្រ​​​ដែល​​​ប្រព្រឹត្ត​​​ការ​​​រំលោភ​​​បំពាន​​​ គឺ​​​ងាយ​​​ស្រួល​​​ស្ថិត​​​នៅ​​​ក្នុង​​​ក្រុម​​​ភាគតិច ពោលគឺ​​​ក្រុម ៉មនុស្យ​​​ខុស​​​គេ”។​​​​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​បាន​​​និយាយ​​​ជាមួយ​​​កម្មករ​​​២៧០នាក់​​​ក្នុង​​​ចំណោម​​​កម្មករ​​​៦០០.០០០​​​នាក់។ តើ​​​នោះ​​​ជា​​​តំណាង​​​ពិត​​​ប្រាកដ​​​ឬ? យើង​​​ទទួល​​​ស្គាល់​​​ថា វា​​​កើត​​​មាន​​​មែន ប៉ុន្តែ​​​វា​​​ជា​​​ករណី​​​កម្រ”។

លោក កែន លូ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​ការងារយក​​​ចិត្ត​​​ទុក​​​ដាក់​​​យ៉ាង​​​ខ្លាំង​​​​​​​​ក្នុង​​​ការ​​​ត្រួត​​​ពិនិត្យ​​​វិស័យ​​​នេះ។ លោក​​​មាន​​​ប្រសាសន៍​​​ថា ប្រសិនបើ​​​ក្រុម​​​អធិការ​​​កិច្ច គ្មាន​​​ថវិកា​​​គ្រប់គ្រាន់ វា​​​មិន​​​មែន​​​ដោយ​​សារ​​តែ​​​ការ​​​ខ្វះ​​​ឆន្ទៈ​​​នយោបាយ​​​ទេ ប៉ុន្តែជា​​​ការ​​​បរាជ័យ​​​របស់​​​កម្មវិធី​​​រោងចក្រ​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា​​​របស់​​​អង្គការ​​​ពលកម្ម​​​អន្តរជាតិ ដែល​​​ធ្វើការ​​​ជាមួយ​​​រដ្ឋាភិបាល ដើម្បី​​​កសាង​​​សមត្ថភាព​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​តាមដាន​​​មើល​​​រោងចក្រ​​​នានា។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កង្វះ​​​ធនធាន​​​របស់​​​ខ្លួន ​​​ជា​​​ការ​​​ឆ្លុះ​​​បញ្ចាំង​​​​​​ដ៏​​​អាក្រក់​​​មួយ​​​​​​លើ​​​កម្មវិធី​​​រោងចក្រ​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា គេ​​​នៅ​​​ទី​​​នេះ​​​១៥​​​ឆ្នាំ​​​មក​​​ហើយ។ ខ្ញុំ​​​ជឿជាក់​​​ថា មិន​​​មាន​​​កង្វះ​​​ឆន្ទៈ​​​នយោបាយ​​​​​​នៅ​​​ខាង​​​រដ្ឋាភិបាល​​​ទេ”។

ក្នុង​​​ការ​​​ឆ្លើយតបដែល​​​​​​ត្រៀម​​​ទុក​​​ទៅ​​​នឹង​​​របាយការណ៍​​​នេះ ក្រុមហ៊ុន អេច​​​និងអិម បាន​​​និយាយ​​​ថា ខ្លួន​​​ម៉ឺងម៉ាត់​​​​​​ចំពោះ​ក្រុមហ៊ុន​​​ផ្គត់ផ្គង់​​​របស់​​​ខ្លួន ឲ្យ​​​កាត់​​​បន្ថយ​​​ការ​​​ប្រើ​​​កិច្ច​​​សន្យា​​​រយៈ​​​ពេល​​​ខ្លី និងផ្តល់​​​រង្វាន់​​​​​​ដល់​​​​​​រោងចក្រ​​​ដែល​​​មិន​​​ចែកចាយ​​​ការ​​​បញ្ជា​​​ទិញ​​​របស់​​​ខ្លួន​​​ទៅ​​​ឲ្យ​​​រោងចក្រ​​​ផ្សេងទៀត​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត។

ក្រុម​​​ហ៊ុន​​​អេច​​​និងអិម​​​បាន​​​និយាយ​​​ថា “ក្រុមហ៊ុន​​​​​​អេច​​​និងអិម ប្រឹងប្រែង​​​ជានិច្ច​​​ដើម្បី​​​​​​​​​លើក​​​​​​ស្ទួយ​​​របៀប​​​ដែល​​​យើង​​​រៀបចំ​​​​​​និរន្តរភាព​​​នៅ​​​ក្នុង​​​ខ្សែ​​​សង្វាក់​​​ផ្គត់ផ្គង់​​​កម្ពុជា និង​​​វត្តមាន​​​រឹង​​​មាំ​​​របស់​​​យើង​​​ជាមួយ​​​ក្រុម​​​អធិការកិច្ច​​​រោង​​​ចក្រ​​​​​ ហើយអ្នក​​​គ្រប់គ្រង​​​គម្រោង​​​​​​​​​គឺ​​​ជា​​​សញ្ញា​មួយ​​​​​នៃ​​​ការ​​​ប្តេជ្ញា​​​របស់​​​យើង”៕ (រាយ​​​ការណ៍​​​បន្ថែម​​​ដោយ សេក ឧត្តមរើន និង​​​និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស