30.7 C
Phnom Penh

តុលាការ​​​ខេត្ត​​​កណ្តាល​​​កាត់​​​ទោស​​​តំណាង​​​រាស្ត្រ និង​​​មេធាវី​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​បាន​​​កាត់​​​ទោស​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មួយ​​​រូប មេធាវី​​​មួយ​​​រូប និង​​​មន្ត្រីក្រុមប្រឹក្សា​​ស្រុក​​​មួយ​​​រូប​​​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះជាតិ​​​ ឲ្យជាប់​​​ពន្ធនាគារ​​​​​​ចន្លោះ​​​ពី​​​១៨​​​ខែ​​​ទៅ​​​ពីរ​​​ឆ្នាំ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ប៉ុន្តែ មេធាវី​​​​​ការ​​​ពារ​​​​​​ចុង​​​ចោទ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​មិន​​​រំពឹង​​​ថានឹង​​​មាន​​​ការ​​​ចាប់​​​ខ្លួនអ្នក​​​ណា​​​ម្នាក់​​​ឡើយ​​​ ប្រសិន​​​បើ​​​​​​​​​សេចក្តី​​​សម្រេច​​​​​​នេះមិន​​​ត្រូវ​​​បាន​​​តម្កល់​​​ទុក​​​ជា​​​​​​បាន​​​​​​ការ​​​​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​ទេ​​​នោះ។

លោក ចាន់ ចេង តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​មណ្ឌល​​​ខេត្ត​​​កណ្តាល និង​​​លោក 
ជូង ជូងី ជាមេធាវី​​​ដែល​​​តំណាង​​​ឲ្យ​​​មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​ជា​​​ញឹក​​​ញាប់​​​ ត្រូវ​​​បាន​​​តុលាការ​​​កាត់​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ​​​ពីបទ​​​ដឹក​​​​​​លោក មាស ប៉េង ​​​មន្ត្រី​​​ក្រុម​​​​​​ប្រឹក្សា​​​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ស្រុក​​​កៀន​​​ស្វាយ​​​ ខេត្ត​​​កណ្តាល​​​ ​​​​​​ដែល​​​​​​ត្រូវ​​​បាន​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៨​​​ខែ​​​កាល​​​ពីថ្ងៃសុក្រ រត់​​​​​​ចេញ​​​ពី​​​ពន្ធ​​​នាគារ។

កាល​​​ពីខែ​​​កញ្ញា ឆ្នាំ​​​២០១១​​​ លោក មាស ប៉េង ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​​​​រយៈ​​​ពេល​​​ខ្លី​​​ពីបទ​​​ញុះញុង​​​អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​មួយ​​​ ប៉ុន្តែ បាន​​​អះ​​​អាង​​​ថា លោក​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ដោយ​​​គ្មាន​​​ដីកា​​​។ លោក ចាន់ ចេង និង​​​លោក ជូង ជូងី ​​​​​បាន​​​ជួប​​​ជាមួយ​​​ក្រុម​​​ប្រឹក្សា​​​​​​ស្រុក​​​រូប​​​នេះ​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​កណ្តាល​​​ ក្នុង​​​ថ្ងៃ​​​ដែល​​​លោក​​ត្រូវ​​​​បាន​​​ចាប់​​​ខ្លួន ហើយ​​​ដោយ​​​គ្មាន​​​ការ​​​តតាំង​​​​​​​ពី​​​ក្រុម​​​សន្តិសុខ ពួក​​​​​​លោក​​​​​​បាន​​​ចរចា​​​​​​សុំ​​​ដោះ​​​លែង​​​លោក ​​​មាស ប៉េង បាន​​​សម្រេច ហើយ​​​​​ក៏​​​បើក​​​រថយន្ត​​​ដឹក​​​លោ​ក​​​​​​ចេញ​​​ពីទីនោះ។

លោក លឹម សុគន្ធា ប្រធាន​​​ព្រះ​​​រាជ​​​អាជ្ញា​​អម​​​សាលាដំបូង​​​ខេត្ត​​​កណ្តាល​​​​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ​​​អ្នក​​​ទាំង​​​បី​​​នាក់​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​​​​ជាប់​​​ពិរុទ្ធភាព​​​ពីបទ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រត់​​​ចេញ​​​ពីពន្ធនាគារ​​​ ហើយ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​ ប៉ុន្តែ ការផាក​​​ពិន័យ​​​​​​នឹង​​​មិន​​​ត្រូ​​​វបាន​​​អនុ​​​វត្ត​ទេ​​​រហូត​​​ទាល់​​​តែ​​​សាល​​​ក្រម​​​ ចូល​​​ជា​​​ធរមាន
ហើយ​​​បាន​​​បដិសេធ​​​​​​​​​មិន​​​បញ្ជាក់ថា រឿង​​​នោះ​​​​​បាន​​​កើត​​​ឡើង​​​នៅ​​​ពេល​​​ណា​​​​ឡើយ។ 

លោក​​​មាន​​​ប្រសាសន៍​​​ទៀតថា ចៅ​​​ក្រម​​​ជំនុំ​​ជម្រះ​​​ កែម ម៉េង​​​ បាន​​​កាត់​​​ទោស​​​លោក ចាន់​​​ ចេង ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ បន្ទាប់​​​ពី​​​គាត់​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ជាប់ពិរុទ្ធភាព​​​ពីបទ​​​​​​ដឹក​​​​​​អ្នក​​​ជាប់​​​ឃុំ​​​ម្នាក់​​​រត់​​​គេច​​​ខ្លួន​​​ពី​​​ពន្ធនាគារ​​​ ហើយ​​​តុលាការ​​​បាន​​​បង្គាប់​​​ឲ្យ​​​គាត់​​​បង់​​​ពិន័យ ​​​៣ លាន​​​រៀល​​​ (ប្រហែល​​​៧៤៥ដុល្លារ​​​)”។ លោក​​​បាន​​​បន្ថែម​​​ថា លោក ជូង ជូងី ក៏​​​ត្រូវ​​​បាន​​​តុលាការ​​​​​​ផ្តន្ទាទោស និង​​​បង្គាប់​​​ឲ្យ​​​បង់​​​ពិន័យ​​​ដូច​​​គ្នា​​​ដែរ។ 

​​​ក្នុង​​​ចំណោម​​​​​​ចុង​​​ចោទ​​​ទាំង​​​នេះ ​​​គ្មាន​​​​អ្នក​​​ណា​​​ម្នាក់​​​បង្ហាញ​​​វត្ត​​​មាន​​​នៅ​ក្នុង​​​​​សវនាការ​​​​​​កាល​​​ពី​​​​​​ថ្ងៃ​​​សុក្រ​​​នេះ​​​​​​ទេ ហើយ​​​លោក សុក សំអឿន មេធាវី​​​ការពារ​​​​​លោក ជូង ជូងី ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​កាត់​​​ទោស​​​ឡើង​​​វិញ​​​​​​ម្តង​​​ទៀត​​​ មុន​​​ពេល​​​បន្ត​​​​​​ប្តឹង​​​ឧទ្ធរណ៍​​​ជំទាស់​​​នឹង​​​សេចក្តី​​​សម្រេច​​​នេះ។

លោក សុក សំអឿន បាន​​​មាន​​​ប្រសាសន៍​​​ថា មេធាវី​​​ទទួល​​​បាន​​​ការ​​​ជូន​​​ដំណឹង​​​អំពី​​​សវនាការ​​​នេះ​​​មិនដល់​​​មួយ​​​សប្តាហ៍​​​​​​នោះទេ​​​ ទើប​​​បាន​​​ជា​​​​​​គ្មាន​​​ពេល​​​គ្រប់​​​គ្រាប់​​​ដើម្បី​​​​​​​​​ត្រៀម​​​រៀប​​​ចំ​​​​​​​​​។ លោក​​​ថ្លែង​​​ថា សេចក្តី​​​សម្រេច​​​របស់​​​ចៅ​​​ក្រម​​​ កែម ម៉េង គឺ​​​ផ្អែក​​​​​​តែ​​​ទៅ​​​លើ​​​សេចក្តី​​​សំអាង​​​ពី​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​​​​ប៉ុណ្ណោះ ហើយ​​​មិន​​​បាន​​​ផ្តល់​​​សវនាការ​​​យុត្តិធម៌​​​​​ឡើយ​​​។

លោក​​​មាន​​​ប្រសាសន៍ទៀត​​​ថា ដូច្នេះ​​​បញ្ហា​​​នៅ​​​ត្រង់​​​ថា សវនាការ​​​នេះ​​​ធ្វើ​​​ឡើង​​​ដោយ​​​កំបាំង​​​មុខ​​​ ហើយ​​​ផ្អែក​​​​​​​​​តែ​​​ទៅ​​​លើ​​​ការ​​​សំអាង​​​របស់​​​ចៅ​​​ក្រម​​សើុប​​​សួរ​​​ ដូច្នេះ​​​សម្រាប់​​​ខ្ញុំ ខ្ញុំ​​​គិត​​​ថា វា​​​មិន​​​ទាន់​​​យុត្តិធម៌​​​​​​គ្រប់​​​​​​គ្រាន់​​​ទេ។ ទី១​​​ ចៅក្រម​​​មិន​​​បាន​​​ស្តាប់​​​អ្វី​​​ដែល​​​ជន​​​សង្ស័យ​​​ត្រូវ​​​និយាយ​​​ ហើយ​​​ទី​​​២ ​​​ចុង​​​ចោទ​​​ទាំង​​​អស់​​​បាន​​​បាត់​​​បង់​​​សិទ្ធិ​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ពិនិត្យ​​​សាក្សី​​​

លោក​​​បាន​​​បន្ត​​​ថា លោក​​​នឹង​​​ដាក់​​​សំណើ​​​សុំ​​​ឲ្យ​​​កាត់​​​ក្តី​​​ឡើង​​​វិញ​​​​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​កណ្តាល​​​នៅ​​​សប្តាហ៍​​​ក្រោយ ហើយ​​​ប្រសិន​​​បើ​​​ត្រូ​​​វបាន​​​ច្រាន​​​ចោល ​​​លោក​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​​ថ្ងៃ​​​។

ចំណែក​​​ឯលោក​​​ ចាន់ ចេង បាន​​​មាន​​​ប្រសាសន៍​​​ថា សំណុំ​​​រឿង​​​នេះ​​ មាន​​​ហេតុ​​​ផល​​​នយោបាយ​​​“​​​​​​ ដោយលោក​​​​​​​​​បាន​​​បង្វែរ​​​សំណួរ​​​បន្ថែមទៀត​​​ទៅ​​​លោក សំ សុគង់ មេធាវី​​​របស់​​​លោក​​​។

លោក សំ សុគង់ បាន​​​មានប្រសាសន៍​​​ថា សេចក្តី​​​សម្រេច​​​ផ្តន្ទាទោស​​​​​​តំណាង​​​រាស្ត្រ​​​​​ គឺ​​​មិន​​​ស្រប​​​តាម​​​រដ្ឋធម្មនុញ្ញ​​​​​ទេ​​​​​​ ដោយ​​​សារ​​​តែ​​​សមាជិក​​​រដ្ឋសភា​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​។ លោក​​​បាន​​​បន្ត​​​ថា​​​​​​​​​​​​​​​​​​​​​​​​ ការ​​​ផ្តន្ទាទោស​​ និង​​​ទោស​​​នេះ​​​គឺ​​​ជា​​​ការ​​​បំពាន​​​មាត្រា​​​៨០​​​នៃ​​​រដ្ឋធម្មនុញ្ញ  ពីព្រោះ​​​កូន​​​​​​ក្តី​​​របស់​​​ខ្ញុំ​​​មាន​​​អភ័យ​​​ឯកសិទ្ធិ

ទោះ​​​ជា​​​យ៉ាង​​​ណា ​​​ព្រះ​​​រាជ​​​អាជ្ញា លឹម សុគន្ធា ​​​បានមាន​​​ប្រសាសន៍​​​ថា មិន​​​ចាំ​​​បាច់​​​ដក​​​អភ័យ​​​ឯកសិទ្ធិ​​​របស់​​​លោក ចាន់ ចែង ​​​ឡើយ​​​មុន​​​ពេល​​​កាត់​​​ទោស​​​លោក។ លោក​​​បាន​​​ពន្យល់​​​ថា យើង​​​មិន​​​ចាំ​​​បាច់​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​​​រដ្ឋសភា​​​ដក​​​អភ័យ​​​ឯកសិទ្ធិ​​​ទេ​​​ ប្រសិនបើ​​​សំណុំ​​​រឿង​​​នេះ​​មិន [ឈាន​​​ទៅដល់​​​] ​​​ការ​​​ចាប់ខ្លួន​​​ ប៉ុន្តែ ការ​​​ចោទ​​​ប្រកាន់​​​ និង​​​ការ​​​ផ្តន្ទាទោស​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​សម្រាប់​​​បទ​​​ល្មើស​​​ព្រហ្មទណ្ឌ ជា​​​ពិសេស​​​បទ​​​ល្មើស​​​ជាក់​​​ស្តែង​​​

រដ្ឋធម្មនុញ្ញ​​​ចែង​​​ថា ការ​​​ចោទ​​​ប្រកាន់​​​ ការ​​​ចាប់ខ្លួន ឬ​​​ឃាត់​​​ខ្លួន​​​សមាជិក​​​សភា​​​ អាច​​​ធ្វើ​​​បាន​​​​​​លុះ​​​ត្រា​​​តែ​​​មាន​​​​​​ការ​​​អនុញ្ញាត​​​​​​ពី​​​រដ្ឋសភា​​​ ឬ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា​​​នៅ​​​ក្នុង​​​​​​កិច្ច​​​ប្រជុំ​​​ លើក​​​លែង​​​តែ​​​​​​បទល្មើស​​ព្រហ្មទណ្ឌ​​​ជាក់​​​ស្តែង​​​” ពោល​​​គឺ​​​​​​​​​ចាប់​​​បាន​​​ពេល​​​កំពុង​​​ប្រព្រឹត្ត​​​បទ​​​ល្មើស។ 

រដ្ឋ​​​ធម្មនុញ្ញចែអថា ក្នុង​​​ករណី​​​នោះ​​​ អាជ្ញាធរ​​​មាន​​​សមត្ថកិច្ច​​​ត្រូវ​​​រាយ​​​ការណ៍​​​ភ្លាមៗ​​​ទៅ​​​រដ្ឋសភា ឬ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​​​​ដើម្បី​​​​​​​​សុំ​​​ការ​​​សម្រេច

លោក ព្រហ្ម ​​​ញាណវិចិត្រ ដែល​​​ជា​​​សមាជិក​​​មួយ​​​រូប​​​​​​ និង​​​​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រុមប្រឹក្សា​​​​​​ធម្មនុញ្ញ​​​កម្ពុជា ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​វា​​​ឆាប់​​​រហ័ស​​​ពេក​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ភាព​​​ស្រប​​​ច្បាប់របស់​​សាលា​​​ដំបូង​​​​​​ខេត្ត​​​កណ្តាលកាល​​​ពីថ្ងៃ​​​សុក្រ​​​បាន​​​ទេ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា ដោយ​​​សារ​​​តែ​​​វា​​​តម្រូវ​​​ឲ្យ​​​យើង​​​មាន​​​សំណុំ​​​រឿង​​​ដើម្បីសិក្សា​​​ពាក្យ​​​ពេចន៍​​​គ្រប់​​​ម៉ាត់​​​មុន​​​ពេល​​​ចេញ​​​សេច​​​ក្តី​​​បក​​​ស្រាយ​​​ ហើយ​​​សម្រាប់​​​សំណុំ​​​រឿង​​​នេះ​​​ យើង​​​គ្មាន​​​ព័ត៌​​​​​មាន​​​លម្អិត​​​នៅ​​​ក្នុង​​​ដៃ​​​ទេ​​​

 មេធាវី​​​ជាប់​​​ទោស​​​ ជូង​​​ ជូងី​​​ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ច្បាស់​​​ណាស់​​​ សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​នេះ​​​គឺ​​​ជា​​​បំភិត​​​បំភ័យ​​​។ លោក​​​លើក​​​ឡើង​​​បន្ត​​​ថា ពួក​​​គេ​​​ធ្វើ​​​រឿង​​​នេះ​​​ដោយ​​​សារតែ​​​ពួកគេ​​​ចង់​​​រារាំង​​​ខ្ញុំ ពីព្រោះ​​​ខ្ញុំ​​​ហ៊ាន​​​រិះ​​​គន់​​​មន្ត្រី​​​ពុក​​​រលួយ​​​ពួក​​​គេ​​​ចង់​​​រារាំង​​​ខ្ញុំ​​​​​​មិន​​​ឲ្យការ​​​ពារ​​​គណបក្ស​​​ប្រឆាំង​​​។ ខ្ញុំ​​​​​​ប្រាកដ​​​ជា​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​ ពីព្រោះ​​​សាល​​​ក្រម​​​នេះ​​​មិនអាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​ដែល​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មីៗ​​​នេះ​​​បាន​​​លើក​​​កម្ពស់​​​ វប្បធម៌​​​នៃការ​​​សន្ទនា​​​” រវាង​​​គណបក្ស​​​ប្រឆាំង​​​ និ​​​ងគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ បាន​​​មានប្រសាសន៍​​​ថា សំណុំ​​​រឿង​​​ទាំង​​​នេះ​​​​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នយោបាយ​​​​រវាង​​​គណ​​​បក្ស​​​​​​ប្រឆាំង​​​ និង​​​គណ​​​បក្ស​​​​​​ប្រជាជន​​​កម្ពុជា ​​​។លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​​​​ថា ​​​សំណុំ​​រឿង​​​​​​ទាំង​​​នេះ​​​​​​​​មាន​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​នយោបាយ​​​ ហេតុ​​​ដូច្នេះ​​​​​​​​​ហើយ ​​​វា​​​​​​​​​​​​នឹង​​​​​​​​​ត្រូវ​​​ដោះ​​​ស្រាយ ​​​នៅ​​​ពេល​​​គណបក្ស​​​ទាំងពីរ​​​បញ្ចប់​​​​​ការ​​​​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ប្រព័ន្ធ​​​បោះ​​​ឆ្នោត​​​ឆ្នោត​​​​​​។ 

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ខ្ញុំ​​​គិត​​​ថា សំណុំ​​​រឿង​​​​​ទាំង​​​នេះ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​នយោបាយ ហើយ​​​អ្វី​​​ដែល​​​ច្បាស់​​ជាង​​​នេះ​​​ទៅ​​​ទៀត​​​នោះ​​​គឺ​​​​​វា​​​ពាក់​​​ព័ន្ធ​​​នឹង​​​នយោបាយ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ។ យើង​​​រំពឹង​​​ថា បរិយាកាស​​​នយោបាយ​​​នឹ​​ង​​​ប្រសើរ​​​ឡើង​​​ច្រើន​​​​​​ នៅ​​​ពេល​​​អ្វីៗ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​អាណត្តិ​​​ក្រោយ​​​។ ហើយ​​​ជា​​​លទ្ធផល​​​ បរិយាកាស​​​នយោបាយ​​​នឹ​​​ង​​​ប្រសើរ​​​ឡើង​​​ច្រើន ហើយ​​​នៅ​​​ក្នុង​​​បរិយាកាស​​​នយោបាយ​​​​​​ដែល​​​ប្រសើរ​​​ឡើង​​​បែប​​​នេះ បញ្ហា​​​ដែល​​​នៅ​​​សេស​​​សល់​​​ទាំងអស់​​​អា​​​ច​​​នឹង​​​ដោះ​​​ស្រាយ​​​បាន​​​

កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ​​​បានមាន​​​ប្រសាសន៍ថា ច្បាប់​​​បោះឆ្នោត​​​ថ្មី​​​​​​ពីរ​​​នឹង​​​ត្រូវ​​​​រដ្ឋ​​​សភា​​​អនុម័ត​​​​​​​​​នៅសប្តាហ៍​​​​​​​​​​​​ខាង​​​​​​មុខ​​​នេះ ​​​ដោយ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត (...) ​​​អាច​​​នឹង​​​​​​បង្កើត​​​ឡើង​​​​​​​​​នៅ​​​ត្រឹម​​​​​​ពាក់​​​កណ្តាល​​​ខែ​​​មេសា។

​​​ ទោះជាយ៉ាង​​​ណា​​​ លោក សម រង្ស៊ី បាន​​​មានប្រសាសន៍​​​ថា លោក​​​មិន​​​ចង់​​​​​​សន្យា​​​​​​ថា​​​​​នៅ​​​​​​វេលា​​ជាក់លាក់​​​ណា​​​មួយ​​​ឡើយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​អនុវត្ត​​​កំណែទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​។ លោក​​​បាន​​​លើក​​​ឡើង​​​យ៉ាង​​​ដូច្នេះ​​​ថា “​​​កុំ​​​​​​និយាយ​​​អំពី​​​​​​ពេល​​​វេលា​​​កំណត់។ នៅ​​​ក្នុង​​​បរិយាកាស​​​នយោបាយ​​​ដែល​​​ត្រូវ​​​ការ​​​ដំណោះ​​​ស្រាយ​​​ពិត​​​ និង​​​ចំណាយ​​​ពេល​​​វែង​​​ មិន​​​គួរ​​​​​ដាក់​​​ឱសាន​​​វាទ​​​​​​ទេ។ យើង​​​មិន​​​អាច​​​ដាក់​​​ឱសាន​​​វាទ​​​បាន​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា យើង​​​ត្រូវ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​បរិយា​​​កាស​​​នយោបាយ​​​ប្រសើរ​​​ឡើង​​​​​​សុខុម​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស