30 C
Phnom Penh

ជន​​​រង​​​គ្រោះ​​​នៃ​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ត្រូវ​​​បាន​​​សង្គ្រោះ​​​ពី​​​ម៉ាឡេស៊ី និង​​​ឥណ្ឌូនេសីុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​រដ្ឋាភិបាល​​​មួយ​​​រូ​​​ប​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ប្តី​​​ប្រពន្ធ​​​ខ្មែរ​​​មួយ​​​គូ​​​ដែល​​​ត្រូវ​​​បាន​​​ ជួញ​​​ដូរ​​​” ឲ្យទៅ​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី បាន​​​វិល​​​ត្រឡប់​​​មក​​​មាតុភូមិ​​​វិញ​​​ហើយ​​​ ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ ក្រោយ​​​ពី​​​​​​ស្ថានទូត​​​កម្ពុជា​​​ប្រចាំ​​​ទីក្រុង​​​គូឡាឡាំពួ​​​ ប្រទេស​​​ម៉ាឡេស៊ី ជួយ​​​សង្គ្រោះ” ពួកគេ​​​។

លោក កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្តី​​​ប្រពន្ធនេះ​​​បាន​​​ចាញ់​​​បោក​​​មេខ្យល់​​​ម្នាក់​​​ ហើយ​​​ត្រូវ​​​គេ​​​នាំ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី កាល​​​ពីឆ្នាំ​​​២០១២ ដើម្បី​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​មួយ​​​។ លោក​​​បាន​​​បន្ត​​​ថា ​​​ពួក​​​គាត់​​​បាន​​​ត្រឡប់​​​មក​​​វិញ​​​ហើយ​​​នៅ​​​ព្រឹក​​​នេះ​​​។ ពួក​​​គាត់​​​បាន​​​ទាក់​​​ទង​​​សុំ​​​ជំនួយ​​​ពី​​​ស្ថាន​​​ទូត​​​

ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក កុយ គួង មិន​​​ចាំ​​​ថា រោង​​​ចក្រ​​​នោះ​​​ផលិត​​​អ្វី​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ប្តី​​​ប្រពន្ធ​​​នេះ​​​ទើប​​​តែ​​​ទាក់​​​ទង​​​ទៅ​​​ស្ថាន​​​ទូត​​​នានា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ដែរ​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ក្រសួងការ​​​បរទេស​​​បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ប្តី​​​ប្រពន្ធ​​​នេះ​​​ថាមាន​​​ឈ្មោះ​​​ អំ សុភ័ណ អាយុ​​​៣១​​​ឆ្នាំ និង​​​ប្រពន្ធ​​​ឈ្មោះ​​​ផាន ញ៉ាញ់​​​ ​​​​​​អាយុ​​​៣០​​​ឆ្នាំ​​​​​​មក​​​ពី​​​ក្រុង​​​ស្ទឹង​​​សែន ខេត្ត​​​កំពង់​​​ធំ។

លោក កុយ គួង​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា កាល​​​ពី​​​ពេល​​​ថ្មី​​​ៗនេះ​​​ស្ថាន​​​ទូត​​​កម្ពុជា​​​ប្រចាំទី​​​ក្រុង​​ហ្សាការតា​​​ ប្រទេស​​​ឥណ្ឌូនេស៊ី​​​ ក៏​​​បាន​​​ជួយ​​​សង្គ្រោះ​​​បុរស​​​អ្នក​​​នេសាទ​​​ពី​​រ​នាក់ដែរ​​​​​​​ពីទូក​​​មួយ​​​គ្រឿង​​​របស់​​​ថៃ​​​ ដែល​​​ធ្វើ​​​ការ​​​នេសាទ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ដែន​​​សមុទ្រ​​​ឥណ្ឌូនេស៊ី ។ លោក​​​ថ្លែង​​​ថា ពួកគាត់​​​ទាំង​​​ពីរ​​​ ត្រូវ​​​បាន​​​ជួ​​​ញ​​​ដូរ​​​ឲ្យទៅ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ​​​មួយ​​​គ្រឿង​​​។ 

យោង​​​តាម​​​​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​របស់​​​ក្រសួង​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ទាំង​​​ពីរ​​​ដែល​​​មាន​​​ឈ្មោះ ឌៀក ដប​​​ មក​​​ពី​​​ខេត្ត​​​សៀម​​​រាប និង​​​ ផាន​​​ ចំរើន មក​​​ពី​​​ខេត្ត​​​ពោធិ៍សាត់ ត្រូវ​​​នឹង​​​បញ្ជូន​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​មីនា ៕សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស