37 C
Phnom Penh

សមាជិក​​​សភា​​​ម្នាក់​​​​​​ស្នើសុំ​​​មូលនិធិ​​​ដើម្បី​​​ជួយ​​​សង​​​បំណុល​​​អ្នកភូមិ​​​ ដែល​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈ​​​កម្មការ​សភា​​បាន​ដាក​់ជូន​លិខិត​មួយ​ច្បាប់​​ទៅ​ប្រធាន​រដ្ឋសភា​​​ទទួលបន្ទុក​​​សុខ​​​ភាព​​​សាធារណៈ​​​ បាន​​​ដាក់​​​ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​ប្រធាន​​​រដ្ឋសភា​​​កាលពី​ថ្ងៃ​ព្រហ​​​ស្បតិ៍ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​មូលនិធិ​​ដើម្បី​​​ជួយ​អ្នកភូមិ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំ​​​រកា ខេត្ត​បាត់​ដំបង ដើម្បី​សង​បំណុល​ដែល​ពួកគាត់​បាន​​​ជំពាក់​​​​​ដោយ​សារ​តែមាន​​​ផ្ទុក​​​មេរោគ​​​​នេះ។

លោកស្រី កែ សុវណ្ណ​​​រតន៍ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ប្រធាន​គណៈ​កម្មការ​នេះ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោកស្រី​ទទួល​បាន​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​​​ទី​២២ ខែ​កុម្ភៈ របស់​អ្នកភូមិ​មួយ​ក្រុម​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​​​ភូមិ​​​ជាង​២៤០​នាក់ ដែល​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​ចាប់តាំង​​​ពី​​​ការ​​​ផ្ទុះឡើង​​​នូវ​​​ជំងឺ​​​នេះ​​​កាលពី​ចុង​ឆ្នាំ​មុន​​​​។

លោកស្រី​ សុវណ្ណរតន៍ បាន​មាន​ប្រសាសន៍​ថា “មាន​​​អ្នក​​​ភូមិ​​៦៦​គ្រួសារ​ក្នុង​ចំណោម​អ្នក​ភូមិ​ជាង​២០០​គ្រួសារ ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​បាន​ជំពាក់​បំណុល​ ដែល​​​គ្រួសារ​មួយ​ចំនួន​​ចាប់​ពី​៥០០​ដល់​៣.០០០​ដុល្លារ​។ ពួកគាត់​បារម្ភ​យ៉ាង​ខ្លាំង​ថា គ្រឹះស្ថាន​មីក្រូ​​​ហិរញ្ញវត្ថុ​ដែល​ពួក​គាត់​បាន​ខ្ចី​ប្រាក់​អាច​រឹប​អូស​យក​ដីស្រែ​របស់​ពួកគាត់​”។

លោកស្រី សុវណ្ណរតន៍​ បាន​មាន​ប្រសាសន៍​ថា​ លោកស្រី​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូនក្រសួង​​​សុខាភិបាល​ស្នើ​សុំ​​​មូលនិធិ​ចាំបាច់ ប៉ុន្តែ​ថា សំណើ​នេះ​ត្រូវ​បាន​បដិសេធ​កាលពី​ថ្ងៃទី​៥ ខែ​មីនា។

លោកស្រី​បាន​​​មាន​ប្រសាសន៍​ថា បន្ទាប់​​​ពី​ខ្ញុំ​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​សុខាភិបាល​ ដែល​លើក​ឡើង​ថា ការ​សង​បំណុល​មីក្រូ​​​ហិរញ្ញវត្ថុ​របស់​​​អ្នកភូមិ​ហួស​ពី​សមត្ថភាព​របស់​ក្រសួង ហើយ​ខ្ញុំ​​បាន​សម្រេច​សរសេរ​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​ប្រធាន​រដ្ឋសភា​ ដើម្បី​ឲ្យ​បញ្ជូន​ទៅ​នាយក​រដ្ឋមន្ត្រី​”។

លោកស្រី​បាន​​​មាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ទុះឡើង​​​មេរោគ​អេដស៍​​​នេះ​ ពីព្រោះ​​​​រដ្ឋាភិបាល​ធ្វេសប្រហែស​ក្នុង​ការ​គ្រប់​គ្រង​វិស័យ​សុខាភិបាល​ទើប​​​បង្ក​​​ឲ្យ​​​មាន​​​មេរោគ​​​នេះ។

បន្ទាប់​ពី​សាក​សួរ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ជុំវិញ​ការ​ផ្ទុះឡើង​​ជំងឺ​នេះ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា​​​មក  លោកស្រី សុវណ្ណរតន៍ បាន​សុំ​ឲ្យ​ក្រសួង​របស់​លោក​បង្កើត​​កញ្ចប់​ថវិកា​ពិសេស​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

លោកស្រី​ សុវណ្ណរតន៍​​ បាន​​​មាន​ប្រសាសន៍​ថា ថវិកា​​ដែល​បាន​លៃ​​​ទុក​ក្នុង​កញ្ចប់​នេះ​នឹង​​ត្រូវ​ប្រើ​ប្រាស់​​សម្រាប់​ជួយ​​​​បន្ធូរ​បន្ថយ​បំណុល​របស់​អ្នកភូមិ​ ជាមួយ​​​នឹង​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​អ្នក​​​ដែល​​​បាន​​​ឆ្លង​​​មេរោគ​​​នេះ។

បើ​ទោះ​​​ជា​​ក្រសួង​សុខាភិបាល​បដិសេធ​កញ្ចប់​ថវិកា​នេះ​ក៏ដោយ ក៏​លិខិត​ថ្ងៃទី៤ មីនា​​​របស់​​​​លោក​ ម៉ម ប៊ុនហេង ផ្ញើ​​​ជូន​​​លោកស្រី​ សុវណ្ណរតន៍ ណែនាំ​​ឲ្យ​​​​ក្រសួង​មួយ​ចំនួន​ មាន​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​​​ជា​​​ដើម​​​​ឲ្យ​បង្កើត​ “ក្រុម​ការ​ងារ”​ដើម្បី​បង្កើត​ផែន​ការ​រយៈ​ពេល​វែង​​​​ព្យាបាល​អ្នក​ដែល​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំ​រកា​នេះ។

គេ​មិន​អាច​​​ទាក់​ទង​លោក ម៉ម ប៊ុនហេង បាន​ទេ​កាលពី​ម្សិលមិញ។ ក្នុង​ចំណោម​អ្នកភូមិ​ជាង​២៤០​​នាក់ ដែល​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំរកា មនុស្ស​៦​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​ការ​​​​ផ្ទុះ​​​ឡើង​​​នូវ​​​ជំងឺ​​​នេះ​​​​​ រួម​មាន​​​​កុមារ​ផង​ដែរ​។

ក្រុម​មន្ត្រី​បាន​ដាក់​ការ​បន្ទោស​ទៅ​លើ​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​​ដែល​តែង​តែ​​​ព្យាបាល​អ្នកភូមិ​តាម​រយៈ​​​ការ​ចាក់​ថ្នាំ ហើយ​គាត់​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ​តាម​ការ​ចោទ​ប្រកាន់​ពី​​​បទ​មនុស្ស​ឃាត​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស