29 C
Phnom Penh

នាយក​​​សំបុក​​​ឃ្មុំ យល់​​​ព្រម​​​បើក​​​ប្រាក់​​​ខែ​​​ដល់​​​បុគ្គលិក​​​ដែល​​​លោក​​​បណ្តេញ​​​ចេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​លោក ម៉ម សូណង់ដូ នាយក​​​ស្ថានីយវិទ្យុសំបុក​​​ឃ្មុំឯក​​​រាជ្យ ដែល​​​មាន​​​ជម្លោះ​​​​​​ជាមួយ​​​បុគ្គលិក​​​មួយ​​​ចំនួន​​​​​​​​​របស់​​​លោក​​​កាលពី​​​សប្តាហ៍​​​មុន បាន​​​យល់​​​ព្រម​​​បើក​​​ប្រាក់​​​ខែ​​​ឲ្យ​​​បុគ្គលិក​​​៤​​​នាក់​​​ដែល​​​លោក​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​។

​​​លោក​​​ សូណង់ដូ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​យល់​​​ព្រម​​​ផ្តល់​​​ប្រាក់​​​ខែ​​​ដល់​​​បុគ្គលិក​​​​​​​​​បួននាក់​​​ដែល​​​លោក​​​បណ្តេញ​​​ចេញ​​​​​​ ប៉ុន្តែ​​​លោក​​​មិន​​​អាច​​​ទទួល​​​ពួកគេ​​​ឲ្យ​​​​​​មក​​​ធ្វើ​​​ការ​​​វិញ​​​បាន​​​ទេ។

​​​​​​លោក សូណង់ដូ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ទទួល​​​យក​​​បួន​​​នាក់នោះទៀត​​​ទេ ព្រោះ​​​ពួកគេ​​​មិន​​​គោរព​​​ពេល​​​វេលា និង​​​ម៉ោង​​​ការងារទេ”។

ដំណោះ​​​ស្រាយ​​​នេះ​​​បាន​​​កើត​​​ឡើង បន្ទាប់​​​ពី​​​លោក​​​ សូណង់ដូ បាន​​​ជួប​​​ជាមួយ​​​មន្ត្រី​​​មន្ទីរ​​​ការងារ​​​ក្រុង​​​ភ្នំពេញកាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ​​​ទាក់ទង​​​នឹង​​​ការ​​​បណ្តេញ​​​បុគ្គលិក​​​ចេញ​​​ពី​​​ការ​​​ងារ​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បុគ្គលិក​​​សំបុក​​​ឃ្មុំ​​​​​​ប្រាំ​​​ពីរ​​​នាក់​​​​​​ បាន​​​ធ្វើ​​​បាតុកម្ម​​​ខាង​​​ក្រៅ​​​​​​ស្ថានីយ​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ក្រុង​​​ភ្នំពេញ។​​​​​​ បុគ្គលិក​​​ប្រហែល​​​​​​ពាក់​​​​​កណ្តាល​​​នៃ​​​បុគ្គលិកវិទ្យុ​​​សំបុក​​​ឃ្មុំ​​​២២​​​នាក់​​​ មិន​​​សប្បាយ​​​ចិត្ត​​​ ពី​​​ព្រោះ​​​ថាប្រាក់​​​ខែមួយ​​​ខែ ​​​ត្រូវ​​​បាន​​​​​​ដក​​​ពី​​​បុគ្គលិក​​​បួន​​​នាក់​​​ដែលទទួល​​​រង​​​ចោទ​​​ថា បាន​​​មក​​​ធ្វើ​​​ការ​​​យឺតយ៉ាវ។​​​ ​​​​​​​​​​​​

 

 

 

 

 

 

 

​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស