37 C
Phnom Penh

ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​សន្ធិ​សញ្ញា​បត​្យាប័ន​ជាមួយ​ប្រទេស​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​ឲ្យដឹង​​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រសួង​​​យុត្តិ​​​ធម៌​​​កំពុង​​​ពិនិត្យ​​​មើល​​​សេចក្តី​​​ព្រាង​​​សន្ធិសញ្ញា​​​បត្យាប័ន​​​ជា​​​មួយ​​​ប្រទេស​​​រុស្ស៊ី ដែល​​​អាច​​​ឃើញ​​​ថា លោក សេរហ្គេ​​​ ប៉ូលុន​​​ស្គី ពាណិជ្ជករ​​​​​ដែលកំពុង​​​​រត់​​​គេច​​​ខ្លួន​​​ ​​​ប្រឈម​​​នឹង​​​ការ​​​ចោទ ប្រកាន់​​​ពីបទ​​​កិប​​​កេង​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​នៅក្នុង​​​ប្រទេស​​​កំណើត​​​របស់​​ខ្លួន​។

ក្រុង​​​មូស្គូ បាន​​​លើក​​​សំណើ​​ពីការ​​សុំ​​​ធ្វើ​​​បត្យាប័ន​​​អតីត​​​មហាសេដ្ឋី​​​អាយុ​​​៤២​​​ឆ្នាំ​​​រូប​​​នេះ ដែល​​​ត្រូវ​​​បាន​​​បដិសេធ​​​ដោយ​​​តុលាការ​​​កម្ពុជា​​​ ប៉ុន្តែ បន្ទាប់​​​ពី​​​ជំនួប​​​រវាង​​​លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស និង​​​លោក សេរហ្គេ ឡាវ​​​រូវ សមភាគ​​​ី​​​របស់​​​លោក​​​ក្នុង​​​ទី​​​ក្រុង​​​មូស្គូ កាល​​​ពីខែ​​​មុន លោក  ឡាវរូវ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា ប្រទេស​​​ទាំង​​​ពីរ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណាក់​កាល​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​ពិភាក្សាពីសន្ធិសញ្ញា​​​បត្យាប័ន​​​នេះ​​​។

យោងតាម​ប្រតិចារឹកដែលបាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​របស់ក្រសួង​ការ​បរទេស​​រុស្ស៊ី ​លោក ឡាវរូវ បាន​​​​​​មាន​​​ប្រសាសន៍​​​ដល់​​​សន្ធិសញ្ញា​​​នោះ​​​ថា “ជំនួប​​​ចុង​​​ក្រោយ​​​នៃ​​​ក្រុម​​​អ្នក​​​ជ ំនា​ញ​​​ត្រូវបាន​​​គ្រោង​​​ធ្វើ​​​នៅ​​​ខែ​​​នេះ ហើយ​​​យើង​​​សង្ឃឹម​​​ថា បន្ទាប់​​​ពី​​​ជំនួប​​​​​​អាច​​​មាន​​​ការ​​​ចុះ​​​ហត្ថ​​​លេខា​​​​​​”។

លោក គឹម សន្តិភាព អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បច្ចុប្បន្ន​​​នេះ ក្រុម​​​ការ​​​ងារ​​​កំពុង​​​ពិនិត្យ​​​មើល​​​សេចក្តី​​​ព្រាង​​​នេះ​​​។

លោក សន្តិភាព បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ពិនិត្យមើល​​​ការ​​​ងារ​​​បច្ចេកទេស​​​ និង​​​នីតិ​​​វិធីច្បាប់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា សមាជិក​​​ក្រុម​​​ការ​​​ងារ​​​កំពុង​​​ដោះស្រាយ​ភាព​​​ផ្សេង​​​គ្នា​​​រវាង​​​ច្បាប់​​​រុស្សី និង​​​ច្បាប់​​​កម្ពុជា។

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​អំពី​​​ខ្លឹម​​​សារ​​​នៃ​​​សន្ធិសញ្ញា​​​ ឬ​​​លើក​​​ឡើង​​​ថា តើនឹង​​​បញ្ចប់​​​នៅ​​​ពេល​​​ណា​​​នោះ​​​ឡើយ​​​។

បន្ទាប់​​​ពី​​​ជំនួប​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៤ ខែ​​​មីនា រវាង​​​លោក ហោ ណាំ​​​ហុង និង​​​លោក ឡាវរូវ លោក កាស្ប៉ា សេកូទីន មេធាវី​​​របស់​​​លោក ប៉ូលុន​​​ស្គី បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​របាយការណ៍​​​ទាំងនោះ​​​ដោយ​​​លើក​​​ឡើង​​​ថា សន្ធិសញ្ញា​​​នេះ​​​ទំនង​​​ជា​​​មិន​​​ប្រតិ​​​សកម្ម​​​ទេ​​​ ហេតុ​​​ដូច្នោះ​​​ហើយ​​​នឹង​​​មិន​​​ប៉ះពាល់​​​ដល់​​​កូន​​​ក្តី របស់​​​លោក​​​ឡើយ​​​ ដោយ​​​លោក​​​កត់​​​សម្គាល់​​​ថា សំណើ​​​បត្យាប័ន​​​របស់​​​ក្រុង​​​មូស្គូ ត្រូវ​​​បាន​​​បដិសេធ​​​រួច​​​ហើយ​​​ដោយ​​​សាលាឧទ្ធរណ៍​​​ និង​​​តុលាការ​​​កំពូល​​​។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពី ម្សិលមិញ លោក​​​ សេកូទីន បាន​​​មាន​ប្រសាសន៍ថា លោក​​​កំពុង​​​ពិចារណា​​​ពី​​​បញ្ហា​​​នេះ​​​នៅ​​​ឡើយ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ដល់​​​សន្ធិសញ្ញា​​​នោះ​​​ថា “ខ្ញុំ​​​ទទួល​​​ព័ត៌មាន​​​ថា វា​​​កំពុង​ត្រូវបាន​​​​រៀប​​​ចំ​​​នៅ​​​ឡើយ ប៉ុន្តែ វា​​​មិន​​​នឹង​​​ប៉ះពាល់​​​ដល់​​​លោក ប៉ូលុន​​​ស្គី ទេ ពីព្រោះ​​​តុលាការ​​​កំពូល​​​បាន​សម្រេច​​​រួច​​​ហើយ​​​”។

ទោះជាយ៉ាង​​​ណា លោក សុក សំអឿន អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តាមពិត សន្ធិសញ្ញា​​​បត្យា​​​ប័ន​​​នឹង​​​ជា​​​ប្រតិសកម្ម​​​លុះ​​​ណា​​​តែ​​​វា​​​មាន​​​ខចែង​​​ផ្សេង​​​ពី​​​នេះ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​សន្ធិសញ្ញា​​​នេះ​​​ចែង​​​យ៉ាង​​​ច្បាស់​​​ថា វា​​​មិន​​​ប្រតិ​​​សកម្ម ​​​នោះ​​​គេ​នឹង​​​អនុវត្ត​​​​​​។ ប្រសិន​​​បើ​​​​​​មិន​​​ទាន់ក្លាយ​​​ជា​​​សន្ធិសញ្ញា នោះ​​​សន្ធិសញ្ញា​​​បត្យាប័ន​​​ នឹង​​​ជា​​​ប្រតិសកម្ម​​​”។

លោក សន្តិភាព អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ច្បាស់​​​ថា តើ​​សេចក្តី​​​ព្រាង​​​នៅ​​​ការិយាល័យ​​​របស់​​​លោក​​​មាន​​​ខបែប​​​នេះ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស