35 C
Phnom Penh

ជប៉ុន​​​នឹង​​​បញ្ជូនអ្នក​​​ជំនាញ​​​ខាង​​​រៀប​​​ចំ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​មក​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិលមិញ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​ពី​​​សន្និសីទ​​​អន្តរជាតិ​​​មួយ​​​ស្តី​​​ពី​​ការ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្តរាយដែល​​​រៀប​​​ចំ​​​ឡើង​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ជប៉ុន​​​ ដោយ​​​នៅ​​​ទ​​​ី​​​នោះ​​​​​​នាយក​​​រដ្ឋ​​​មន្ត្រីជប៉ុន​​​​​​ លោក សីុន​​​ហ្សូ​​ អាបេ បាន​​​សន្យា​​​ជា​​​មួយ​​​​​​កម្ពុជា​​​​​​ថានឹង​​​ជួយ​​​រៀប​​​ចំ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​នៅ​​​ពេល​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ចូល​​​ជា​​​ធរមាន។

លោក កៅ គឹម​​​ហួន រដ្ឋ​​​មន្ត្រី​​​ប្រតិភូ​​​អម​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​ថ្លែង​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា លោក អាបេ បាន​​​សន្យា​​​​​​បញ្ជូន​​​អ្នក​​​ជំនាញ​​​ខាង​​​រៀប​​​ចំ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ពេល​​​ឮ​​​លោក​​​ ហ៊ុន សែន មាន​​​ប្រសាសន៍​​​ថា ច្បាប់​​​បោះ​​​ឆ្នោត​​​​​​ជិត​​​ដាក់​​​ជូន​​​ឲ្យ​​​រដ្ឋសភា​​​អនុម័ត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​​​​ថា “លោក​​​ ស៊ីនហ្សូ អាបេ សង្ឃឹម​​​ថា កំណែទម្រង់​​​បោះឆ្នោត​​​នឹង​​​បន្ត​​​រហូត​​​ទាល់​​​តែ​​​​​​គណបក្ស​​​ទាំង​​​ពីរ​​​សម្រេច​​​ការ​​​ងារ​​​ទាំង​​​អស់​​​។ លោក សីុនហ្សូ​​​ អាបេ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ជំរុញ​​​ឲ្យ​​​ជប៉ុន​​​ចូល​​​រួម​​​ការ​​​ងារ​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ប្រទេស​​កម្ពុជា​​​”។

លោក​​​បាន​​​ពន្យល់​​​ថា ជប៉ុន​​​នឹង​​​បញ្ជូន​​​អ្នក​​​ជំនាញ​​​ខាង​​​រៀប​​​ចំ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​​​​នៅ​​​ពេល​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ ហើយ​​​ចាប់​​​ផ្តើម​​​​​​ធ្វើ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ថ្មី​​​សម្រាប់​​​កម្ពុជា។

លោក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា អំឡុង​​​សន្និសីទ​​​នោះ​​​ ​​​លោក​​​ បាន​​​​​​ គីមូន អគ្គលេខា​​​ធិការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ បាន​​​អញ្ជើញ​​​លោក ហ៊ុន សែន ឲ្យ​​​ចូល​​​រួម​​​សន្និសីទ​​​មួយ​​​ស្តី​​​ពី​​​និរន្ត​​​ភាព​​​បរិស្ថាន ដែល​​​នឹង​​​ត្រូវ​​​រៀប​​​ចំ​​​ឡើង​​​នៅ​​​ខែ​​​កញ្ញា​​​ នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ក្នុង​​​ក្រុង​​​ញូវ​​​យ៉ក​​​ សហរដ្ឋ​​​អាមេរិក​​​៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស