31 C
Phnom Penh

សមាគម​​​អ្នក​​​រត់រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​ចំនួន​​​​​ពីរ​​​ដែល​​​ជា​​​គូបដិបក្ខ​​​​​​ព្រម​​​ព្រៀង​​​បញ្ឈប់​​​ការ​​​វាយ​​​តប់​​​គ្នា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក គួច ចំរើន​​​ អភិបាល​​​ខណ្ឌ​​​ដូន​​​ពេញ​​​បាន​​​សម្រុះ​​​សម្រួល​​​ឲ្យ​​​មាន​​​ការ​​​ឈប់​​​វាយ​​​តប់​​​គ្នា​​​រវាង​​​អ្នក​​​រត់​​​រ៉ឺម៉ក​​​មូ៉តូ​​​កង​​​បី​​​ពីរ​​​ក្រុម​​​ ដែល​​​បានប្រើ​​​អំពើ​​​ហិង្សា​​​ដាក់​​​​​​គ្នា​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ដោយសារ​​​ឈ្លោះ​​​គ្នា​​​រឿង​​​ដណ្តើម​​​ម៉ូយ​​​។cam-photo-front6-800x533

កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​មីនា សមាជិក​​​នៃ​​​សមាគម​​​ប្រជា​​​ធិបតេយ្យ​​​ឯករាជ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​​​​​​​ ហៅ​​​កាត់​​​ IDEA បាន​​​វាយ​​​តប់​​​គ្នា​​​ជា​​​មួយ​​​សមាជិក​​​នៃ​​​សមាគម​​​រួម​​​គ្នា​​​ដើម្បី​​​អភិវឌ្ឍន៍​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា CCDA ជុំ​​​វិញ​​​រឿង​​​ដណ្តើម​​​ម៉ូ​​យ​​​គ្នា​​​នៅ​​​ខាង​​​មុខ​​​​​​ស្ថានីយ​​រថភ្លើង​​​ក្នុង​​​ខណ្ឌ​​​ដូ​​​ន​​​ពេញ រាជ​​​ធានី​​​ភ្នំពេញ​​​។

ដំបូង​​​ឡើយ​​​វា​​​គ្រាន់​​​តែ​​​ជា​​​​​​ជម្លោះ​​​ពាក្យ​​​សម្តី​​​​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ ស្ថានភាព​​​កាន់​​​តែ​​​តាន​​​តឹង​​​ឡើង​​​រហូត​​​ដល់​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​ ដោយ​​​​​​អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ទាំង​​​នោះ​​​បាន​​​បើក​​​ឆាក​​​ប្រយុទ្ធ​​​គ្នា​​​ដោយ​​​ប្រើ​​​បំពង់​​​ទីប និង​​​ច្រវាក់​​​។

កាល​​​ពី​​​ម្សិលមិញ លោក គួច ចំរើន​​​ បាន​​​ធ្វើ​​​ជា​​​អធិបតី​​​ក្នុង​​​ជំនួប​​​មួយ​​​​​​ដែល​​​មាន​​​​​​ការ​​​ចូល​​​រួម​​​ពី​​​សំណាក់​​​សមាគម​​​ទាំង​​​ពី​​​រ​​​ដែល​​​បាន​​ព្រម​​​ព្រៀង​​​បញ្ឈប់​​​ការ​​​វាយ​​​តប់​​​គ្នា​​​ដោយ​​​ប្រធាន​​​នៃ​​​សមាគម​​​ទាំង​​​ពីរ​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ “បំភ្លេច​​​ចោល​​​​​​” ហេតុ​​​ការ​​​​​​ណ៍វាយ​​​តប់​​​គ្នា​​ ​កាល​​​ពី​​​ថ្ងៃ​​​២​​​ ខែមីនា ហើយ​​​ឈប់​​​វាយ​​​តប់​​​គ្នា​​​​​​ទៀត​​​ទៅ​​​ថ្ងៃ​​​ក្រោយ​​​។

កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ចែង​​​ថា ប្រសិន​​​បើ​​​សមាជិក​​​នៃ​​​សមាគម​​​ទាំង​​​ពីរ​​​ឈ្លោះ​​គ្នា​​​ ចាំ​​​បាច់​​​ត្រូវ​​​ហៅ​​​ប្រធាន​​​​​​សមាគម​​​មក​​​សម្រប​​​សម្រួល​​​ “ជា​​​បន្ទាន់​​​”។ CCDA ក៏​​​បាន​​​យល់​​​ព្រម​​​ដក​​​ពាក្យ​​​បណ្តឹង​​​ដែល​​​ខ្លួន​​​បាន​​​ដាក់​​​ទៅ​​​នគរ​​​បាល​​​ជុំ​​​វិញ​​​ហេតុ​​​ការណ៍​​​វាយ​​​តប់​​​គ្នា​​​នេះ​​​ផង​​​​​​ដែរ​​​។

លោក គួច ចំរើន​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​អំឡុង​​​ជំនួប​​​សម្រុះ​​​សម្រួល​​​នោះ​​​ថា “យើង​​​មិន​​​ចង់​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​របស់​​​យើង​​​មាន​​​កេរ្តិ៍ឈ្មោះ​​​អាក្រក់​​​​​​ចំពោះ​​​ជន​​​បរទេស​​​ដែល​​​តែង​​​តែ​​​ជិះ​​​ធុក​​​ធុក​​​នោះ​​​ទេ​​​។ យើង​​​ចង់​​​ឲ្យ​​​សមាគម​​​ទាំង​​​ពីរ​​​ឈប់​​​ប្រជែង​​​គ្នា​​​ ពីព្រោះ​​​ពេល​​​ខ្លះ​​​វា​​​អាច​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​វាយ​​​តប់​​​គ្នា”។

លោក វន់​​​ ពៅ​​​ ប្រធាន​​​របស់ IDEA បាន​​​មានប្រសាសន៍​​​បន្ទាប់​​​ពី​​​ជំនួប​​នេះ​​​ថា លោក​​​មិន​​​សូវ​​​មាន​​​សង្ឃឹម​​​ច្រើន​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​នឹង​​​បញ្ឈប់​​​សមាជិក​​​របស់​​​ CCDA មិន​​​ឲ្យ​​​វាយ​​​តប់​​​ជា​​​មួយ​​​សមាជិក​​​របស់​​​លោក​​​​​​ឡើយ​​​។

លោក វន់ ពៅ ដែល​​​សមាគម​​​របស់​​​លោក​​​​​​មាន​​​​​​សម្ព័ន្ធ​​​ភាព​​​​​​ជាមួយ​​​​​​គណបក្ស​​​ប្រឆាំង​​​លើ​​​បញ្ហា​​​ជា​​​ច្រើន​​​ បាន​​​មានប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា ទោះ​​​បី​​​ជា​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ជា​​​មួយ​​​លោក​​​អភិបាល​​​ខណ្ឌ​​​ក្តី​​​ ក៏​​​ពួក​​​គេ​​​ [CCDA] នឹង​​​នៅ​​​តែ​​​រើស​​​អើង​​​យើង​​​ ពីព្រោះ​​​ពួក​​​គេ​​​​​​ត្រូវ​​​បាន​​​គាំទ្រ​​​ដោយ​​​រដ្ឋាភិបាល​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ អំឡុង​​​ជំនួប​​​កាល​​​ពី ម្សិលមិញ លោក ឯ សំភាស់ ប្រធាន​​​របស់ CCDA បាន​​​បដិសេធ​​​ថា សមាគម​​​របស់​​​លោក​​​មិន​​​ពាក់ព័ន្ធ​​​នឹង​​​រដ្ឋាភិបាល​​​នោះ​​​ទេ ហើយ​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​សមាគម​​​ IDEA ឈប់​​​លើក​​​ឡើង​​​បែ​​​ប​​​នេះ​​​ទៀត​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ខ្ញុំ​​​សង្ឃឹម​​​ថា សមាគម [IDEA] នឹង​​​ឈប់​​​បង្ខូច​​​កេរ្តិ៍ឈ្មោះ និង​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ថា​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​ពី​​​​​រដ្ឋាភិបាល​​​​​​តទៅ​​​ទៀត​​​។ កាល​​​ពី​​​ឆ្នាំមុន​​​ ខ្ញុំ​​​​​​ទទួល​​​បាន​​​ការ​​​បរិច្ចាគ​​​ពី​​​អង្គការ​​​ ILO [អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​]​​​ តែ​​​១.០០០ដុល្លារ​​​ប៉ុណ្ណោះ​​​”៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស