31 C
Phnom Penh

សាលា​​​ដំបូង​​​រាជ​​​ធានី​​​ចោទ​​​ប្រកាន់​​​វរសេនីយ៍ត្រី​​​កង​​​ទ័ព​​​មួយ​​​រូប​​​ពី​​​បទ​​​បាញ់​​​ក្មេង​​​ប្រុស​​​អាយុ​​​១២​​​ឆ្នាំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា វរសេនីយ៍ត្រី​​​​​កង​​​ទ័ព​​​មួួ​​យ​​​រូប​​​ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ចោទប្រកាន់​​​ពី​​​បទ​​​បង្ក​​​អំពើ​​​ហិង្សា​​​ដោយ​​​អ​​​ចេតនា​​​កាល​​​ពី​​​ម្សិល​​​មិញ ក្រោយ​​​ពី​​​ត្រូវ​​​ចាប់​​​ខ​​​្លួន​​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅ​​​រ៍​​​ ចំពោះ​​​ការ​​​​​​បាញ់​​​ត្រូវ​​​ក្មេង​​​ប្រុស​​​អាយុ​​​១២​​​ឆ្នាំ​​​ម្នាក់​​​ដោយ​​​ចៃដន្យ​​​​​​ពេល​​​ស្រវឹង​​​ស្រា​​​។

លោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារង​​​​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​បាន​​​មានប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​ល្មើស​​​នៅ​​​ព្រឹក​​​នេះ​​​ ហើយ​​​ពេល​​​នេះ​​​គាត់​​​កំពុង​​​ជាប់​​​ឃុំ​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស”។

លោក​​​បាន​​​បន្ត​​​ថា លោក​​​បាន​​​ចោទ​​​ប្រកាន់​​​ឈ្មោះ ប៉ុល​​​ ពន្លឺ​​​ អាយុ​​​៤៣​​​ឆ្នាំ​​​ ជា​​​វរសេនីយ៍​​​ត្រី​​​នៅ​​​កង​​​ពល​​​តូច​​​លេខ​​​៧០​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ ពីបទ​​​បង្ក​​​របួស​​​ស្នាម​​​ដល់​​​រាង​​​កាយ​​​ដោយ​​​អចេតនា​​​តាម​​​មាត្រា​​​២៣៦​​​នៃក្រម​​​ព្រហ្មទណ្ឌ​​​ដែល​​​ត្រូវ​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​ពីរ​​​ឆ្នាំ​​​ និង​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ខុស​​​ច្បាប់​​​​​​តាម​​​មាត្រា​​​២០​​​​​​នៃ​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​គ្រប់​​​គ្រង​​​អាវុធ​​​ និង​​​ជាតិ​​​ផ្ទុះ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ខុស​​​ច្បាប់​​​គឺ​​​ដោយ​​​សារ​​​តែ​​​ឈ្មោះ ប៉ុល​​​ ពន្លឺ គ្មាន​​​លិខិត​​​អនុញ្ញាត​​​ប្រើ​​​ប្រាស់​​​កាំភ្លើង​​​រូ៉ឡូ​​​ដែល​​​គាត់​​​បាន​​​បាញ់​​​កាល​​​ពីថ្ងៃ​​​សៅរ៍​​​។

យោង​​​​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ប៉ុល ពន្លឺ​​​ ដែលស្ថិត​​​ក្នុង​​​ស្ថានភា​​​ព​​​ស្រវឹង​​​ស្រា​​​ត្រូវ​​​បាន​​​សន្តិសុខ​​​ឃាត់ខ្លួននៅ​​​ក្នុង​​​សង្កាត់​​​ត្រពាំង​​​ក្រសាំង​​​ ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​កាល​​​ពី​​​យប់​​​​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​គាត់​​​បាន​​​ផ្ទុះ​​​អាវុធ​​​ត្រូវ​​​ចំ​​​​​​ភ្លៅ​​​ខាង​​​ស្តាំ​​​របស់​​​ក្មេង​​​ប្រុស​​​ឈ្មោះ តុល ចន្ថា អាយុ​​​១២​​​ឆ្នាំ​​​ ​​​ខណៈ​​​ពេល​​​គាត់​​​​​​បាញ់​​​​​​ភ្ជុច​​​ដី​​​ដើម្បី​​​ស្តា​​​រកាណុង​​​កាំភ្លើង។​​​

លោក ឡាង ចាន់​​​ថុល​​​ អាយុ​​​៣៦​​​ឆ្នាំ​​​ដែល​​​ត្រូវជា​​​ឪពុក​​​របស់​​​ក្មេង​​​ប្រុស​​​រង​​​គ្រោះ​​​និយាយ​​​ថា មន្ត្រី​​​មួយ​​​រូប​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ បាន​​​ទូរស័ព្ទ​​​ហៅ​​​គាត់​​​​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ ហើយ​​​សុំ​​​ឲ្យ​​​គាត់​​​ទៅ​​​តុលាការ​​​លដើម្បី​​​ចរចា​​​ជាមួយ​​​លោក ប៉ុល ពន្លឺ ។

ដោយ​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​មន្ត្រី​​​តុលាការ​​​​​​ដែល​​​សម្រុះ​​​សម្រួល​​​ឲ្យ​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​​​​នោះ​​​ លោក ឡាង ចាន់​​​ថុល បាន​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​ទទួល​​​បាន​​​សំណង​​​២.០០០​​​ដុល្លារ​​​ពី ឈ្មោះ ប៉ុល ពន្លឺ ។ មន្ត្រី​​​តុលាការ​​​បាន​​​សុំ​​​ឲ្យ​​​ខ្ញុំ​​​ដក​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​ឈ្មោះ​​​ ប៉ុល ពន្លឺ ពីព្រោះ​​​គាត់​​​គ្មាន​​​ទោស​​​ពី​​​បទ​​​បាញ់​​​បោះ​​​ និង​​​បង្ក​​​របួស​​​ស្នាម​​​នោះ​​​ទេ​​​ ប៉ុន្តែ នៅ​​​តែ​​​មាន​​​ទោស​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ខុស​​​ច្បាប់​​​”។

គាត់​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា លោក ប៉ុល ពន្លឺ មិន​​​បាន​​​សូម​​​ទោស​​​ទេ​​​ចំពោះ​​​ការ​​​បាញ់​​​​​​កូន​​​ប្រុស​​​របស់​​​​​​គាត់​​​ដែល​​​ពេល​​​នេះ​​​កំពុង​​​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរពេទ្យ​​​កុមារ​​​ជាតិ​​​ ដែល​​​បាន​​​វះ​​​យក​​​​​​គ្រាប់​​​កាំភ្លើង​​​ចេញ​​​ពី​​​ជើង​​​របស់​​​ក្មេង​​​នេះ​​​។ គាត់​​​និយាយ​​​ទៀត​​​ថា “វរសេនីយ៍ត្រី​​​រូប​​​នោះ​​​​​​មិន​​​បាន​​​សូម​​​ទោស​​​ខ្ញុំ​​​ទេ ប៉ុន្តែ មុន​​​ពេល​​​ខ្ញុំ​​​ចាក​​​ចេញ​​​ គាត់​​​គ្រាន់​​​តែ​​​ឱន​​​ក្បាល​​​ចុះ​​​ប៉ុណ្ណោះ​​​”៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស